ក្មេងប្រុស​អាយុ​ ១៥​ឆ្នាំ ​ប្រុង​ចាប់​រំលោភ​នារី​ អាយុ​ ១៧​ឆ្នាំ​


ភ្នំពេញ​: ក្មេងប្រុស​ម្នាក់​អាយុ ១៥ ឆ្នាំ បាន​សុំ​បន្ទប់​គេ​ដេក​ដែល​ក្នុង​បន្ទប់​នោះ​មាន​នារីៗ ស្នាក់នៅ ៣ ​នាក់ ។ លុះ​យប់​បន្តិច​ក៏​លប​ចាប់​សម្រាត​ខោ​នារី​ម្នាក់​ប្រុង​ចាប់រំលោភ ត្រូវ​បាន​នារី ៣ នាក់ ចាប់​ក្របួច​ឲ្យ​ប៉ូលិស ហើយ​ជាប់ចោទ​ពីបទ​បៀតបៀន​កេរ​ខ្មាស ។

ហេតុការណ៍​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​រំលង​អធ្រាត្រ​ ថ្ងៃទី ៩ ធ្នូ​ កន្លងទៅ​នេះ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌដង្កោ ។

ប៉ូលិស​បានឲ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ អ​-​ល​-​ដ អាយុ ១៧ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ខាងលើ ។ ចំណែក​ជនជាប់ចោទ​ឈ្មោះ ស​-​ឆ​-​ហ អាយុ ១៥ ឆ្នាំ មុខរបរ​ប៉ះ​កង់ ស្នាក់នៅ​ភូមិ​សាមគ្គី​II សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌដង្កោ ។

ប៉ូលិស​បន្តថា នៅពេល​ព្រលប់​ថ្ងៃកើតហេតុ​​ក្មេងប្រុស​កំហូច​រូបនេះ បាន​សុំ​បន្ទប់​នារី ៣ នាក់ ដេក​ជាមួយ​ ហើយ​ត្រូវបាន​នារី​ទាំង ៣ នាក់​នោះ​យល់ព្រម ព្រោះ​ក្នុងចំណោម​នារី ៣ នាក់ ក្មេងប្រុស​រូប​នេះ​ស្រឡាញ់​នារី​ម្នាក់​ដែរ ។ ខណៈពេល​កំពុង​ដេក​លង់លក់ ស្រាប់តែ​ក្មេង​ប្រុស​រូបនេះ​ចាប់​សម្រាត​ខោ​ដល់​ត្រឹម​ជង្គង់​ប្រុង​ ចាប់រំលោភ នារី​រងគ្រោះ​ដឹងខ្លួនក៏​ស្ទុះ​ឡើង​នាំគ្នា​ចាប់​ក្មេងស្ទាវ​នេះ​ប្រគល់ឲ្យ​ ប៉ូលិស​តែម្តង ។

ក្មេងស្ទាវ ស​-​ឆ​-​ហ សារភាពថា ខ្លួន​ស្រឡាញ់​នារី​ម្នាក់​អាយុ ២៨ ឆ្នាំ ក្នុងចំណោម​នារី​ទាំង ៣ នាក់ ។ ពេល​ពួក​នាង​ដេក​ជាប់​គ្នា នឹង​ស្មានថា​នារី​ម្នាក់​ដែល​ខ្លួន​ស្រឡាញ់ ក៏​ចាប់​សម្រាត​ខោ ទើប​ដឹងថា​ច្រឡំ​មនុស្ស ។

ប៉ូលិស​បាន​ចោទប្រកាន់​ក្មេងប្រុស​រូបនេះ ពី​បទ​បៀតបៀន​កេរ​ខ្មាស ប៉ុន្តែប៉ូលិស​មិន​ទាន់​ប្រាកដ​ថា​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង ឬ​យ៉ាងណា​ទេ ព្រោះ​ក្មេង​ប្រុស​នេះ ស្ថិតក្នុង​វ័យ​អនីតិជន​នៅឡើយ ៕

ក្មេងដែលជាប់សង្ស័យ

ថ្ងៃទី 10 ធ្នូ 2009

ដោយ : សុ​ពិសិដ្ឋ

http://www.camnews.org/2009/12/11/%E2%80%8B%E1%9E%80%E1%9F%92%E1%9E%98%E1%9F%81%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%9F%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%99%E1%9E%BB%E2%80%8B-%E1%9F%A1%E1%9F%A5%E2%80%8B%E1%9E%86%E1%9F%92/

Categories: ក្មេងប្រុស, បទល្មើសកុមារ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: