ចាប់ខ្លួន​សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ ៦ នាក់ ដែល​ជា​ក្រុម​ឆក់​កាបូប​ជនបរទេស​


សិស្ស​វិទ្យាល័យ​វត្តភ្នំ ដែល​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ឆក់​កាបូប​ភ្ញៀវ​បរទេសសិស្ស វិទ្យាល័យ វត្តភ្នំ ដែល ប៉ូលិស ឃាត់ខ្លួន ពាក់ព័ន្ធ នឹង ឆក់ កាបូប ភ្ញៀវ បរទេស

ភ្នំពេញ: ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​ក្មេង​សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ចំនួន ៦ នាក់ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​ប៉ូលិស​ចាត់​ទុក​ថា ក្រុម​នេះ ជា​ក្រុម​ដែល​ធ្វើ​សកម្មភាព​ឆក់​ជា​រៀងរាល់ថ្ងៃ ដោយ​ឆក់​កាបូប​តែ​ជន​បរទេស​តែ​ប៉ុណ្ណោះ ។

ប៉ូលិស​បាន​ចាប់ខ្លួន​ក្មេង​សិស្សសាលា​ទាំង ៦ នាក់​នោះ តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជនជាតិ​អៀ​កឡង ឈ្មោះ JULIE O CALLA GHAN អាយុ ២៧​ឆ្នាំ និង KIENRAN KENNEALLY ដែល​បាន​ប្តឹង​ថា អ្នក​ទាំង​ពីរ​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​ឆក់​កាបូប​របស់ខ្លួន​កាលពី​ វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ​២០០៩ នៅពេល​ជិះ​ម៉ូតូ​កង់​បី​តាម​ផ្លូវ​ត្រសក់​ផ្អែម ម្តុំ​ផ្សារ​បឹង​កេងកង សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។ ដោយ​ក្នុង​កាបូប​នោះ​មាន់​លិខិតឆ្លងដែន​ចំនួន​២ លុយ​អឺរ៉ូ​ចំនួន ១៣០០ អឺរ៉ូ ប្រាក់​ដុល្លារ​ចំនួន ១២០០ ដុល្លារ​អាមេរិក ប្រាក់​បាត​ចំនួន ៤៥០០ បាត ប័ណ្ណ​ក្រេ​ឌី​ត កាមឺរ៉ា​ថត​រូប ចំនួន​មួយ​សន្លឹក និង​សំភារៈ​មួយចំនួន​ធំ​ទៀត ។

ក្រោយពី​ទទួល​ពាក្យបណ្តឹង លោក សុង លី និង​លោក ផែង វណ្ណៈ នាយ និង​នាយរង​ប៉ូលិស ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ​ជាបន្ទាន់ រហូត​ចាប់បាន​សិស្ស​វិទ្យាល័យ​វត្តភ្នំ ទាំង ៦ នាក់​នេះ និង​ដកហូត​ម៉ូតូ​ចំនួន ២ គ្រឿង ។

Wat-Phnom_Students_snatched-purse2

សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ដែល​ប៉ូលិស​ចាប់ខ្លួន​បាន ១. អាង វិសាល អាយុ ១៦ ឆ្នាំ ជា​មេខ្លោង ២. សុខ សីហា អាយុ ១៩​ឆ្នាំ ៣. ពឹង រ៉ា​វីន អាយុ ១៦ ឆ្នាំ ៤. ឆាត ចាន់ណា អាយុ ១៥ ឆ្នាំ ៥. កន រតនា អាយុ ១៦ ឆ្នាំ ៦. ផុន ឧត្តម អាយុ ១៦​ឆ្នាំ ។

ក្រោយពី​ការចាប់ខ្លួន​ក្មេង​សិស្សសាលា​ទាំង ៦ នាក់​នេះ ប៉ូលិស​បាន​រកឃើញ​សំភារៈ​មួយចំនួន ដែល​ពួកក្មេង​ទាំង ៦ នាក់ ឆក់​បាន​យក​ទៅ​លក់​ឱ្យ​កន្លែង​ទទួល​ទិញ​នៅ​ម្តុំ​ផ្សារថ្មី និង​ផ្សារកណ្តាល ។

តាម​ការចង្អុល​របស់​ក្មេង​សិស្សសាលា​ដែល​ឆក់​ជនបរទេស​នោះ ប៉ូលិស​បាន​នាំ​ខ្លួន​អ្នក​ដែល​ទទួល​ទិញ និង​អ្នក​ប្តូរប្រាក់ ដើម្បី​ធ្វើ​ការសាកសួរ នៅ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ ៕

ថ្ងៃទី 24 ធ្នូ 2009

ដោយ : សេរី

cambodia express news
Categories: ក្មេងប្រុស, បទល្មើសកុមារ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: