ជាប់គុក​៥០​ឆ្នាំ​ ពី​បទ​នាំ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ ​ទៅឲ្យ​រួម​ភេទ​ជាមួយ​ជន​បរទេស


ភ្នំពេញ: បុរស​ម្នាក់ ដែលនាំ​ក្មេង​ជាច្រើន​នាក់​អាយុ​ក្រោម​១៥​ឆ្នាំ យក​មក​ឱ្យ​រួមភេទ​និង​ប្រព្រឹត្ត​អំពើអនាចារ​ជាមួយ​ជន​បរទេស​ចំនួន​៥ ករណី​ជា​ថ្នូរ​នឹង​កម្រៃជើងសា​នោះ បានត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ ដាក់ពន្ធនាគារ​រយៈពេល​៥០​ឆ្នាំ ពោល​គឺ​ក្នុង​មួយករណី​១០​ឆ្នាំ ពី​បទ​សមគំនិត​ក្នុង​អំពើអនាចារ​កាលពី​អំឡុង​ឆ្នាំ​២០០៧ ។ ​នេះអាចចាត់ទុកថាជាការជាប់គុកដ៏យូរមួយ ។

ជនជាប់ចោទ​មានឈ្មោះ​ផល វណ្ណា​រ៉ា អាយុ​៣៤​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​ការជួញដូរមនុស្ស​និង​ការពារ​អនីតិជន​ ឃាត់ខ្លួនកាលពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០០៧ តាមរយៈ​ពាក្យបណ្តឹង​របស់​បងប្រុស​ក្មេងរងគ្រោះ ។

គួររំលឹកថា ជនជាប់ចោទ​បានត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ម្តងរួចមកហើយ ពាក់ព័ន្ធ​នឹង​ករណី​បែបនេះដែរ ហើយ​បច្ចុប្បន្ន​ជនជាប់ចោទស្ថិត​ក្នុង​ពន្ធនាគារ ម​៣ នៅ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម ។ ហេតុ​នេះ​នៅពេលសវនាការ​នាពេលនេះ ជនជាប់ចោទ​មិនបានមក​ចូលរួម​ទេ ។

រឿង​ក្តី​ទាំង​៥​ករណីនេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេ​ញលើកយកមក​បើក​សវនាការ​ជំនុំជម្រះកាលពី ថ្ងៃទី​២០ ខែវិច្ឆិកា ​ឆ្នាំ​២០០៩ ហើយមក​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១១ ​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែលមាន​លោក​ឌិន ស៊ី​វុទ្ធី ជា​ចៅក្រម​ជំនុំជម្រះ​លោក ​ស៊ិន វិសាល លោកស្រី​សែម សក្តិ​កូឡា ជា​សមាជិក និង លោក​សុខ កល្យាណ ជា​តំណាង​អយ្យ​ការ ។

ជនជាប់ចោទ​បាន​ត្រូវ​ជន​បរទេស ជាច្រើន​រូប​ពឹងពាក់​ឱ្យ​ជួយ​រក​ក្មេង​យកមក​រួម​ភេទ និង​ប្រព្រឹត្ត​អំពើ​អនាចារ ដោយ​ផ្តល់​ជា​ថ្នូរ​នូវ​កម្រៃជើងសា​ជាទឹកប្រាក់​ពី​៥​ដុល្លារ​ទៅ​៥០​ដុល្លារ ក្នុងក្មេង​​ម្នាក់ ។ ជន​ជាប់ចោទ​បាន​ខិតខំ​ដើររក​ក្មេង​នៅតាម​សួនច្បារ​មាត់ទន្លេ និង​មុខ​ហាង​របស់​ជនបរទេស ​។​ នៅពេល​ខ្លះ​ជន​ជាប់ចោទ​បាន​ប្រើល្បិច​លួងលោម​ក្មេង​រងគ្រោះ​ឱ្យទៅ​រួមភេទ​ ជាមួយ​ជនបរទេស ដោយ​សន្យា​ផ្តល់​ប្រាក់​មក​វិញ ។

មួយ​រយៈពេល​ក្រោយមក ស្រាប់តែ​បងប្រុស​របស់​ក្មេងរងគ្រោះ បាន​មក​ប្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ថា ប្អូន​ត្រូវបាន​គេ​នាំយក​ទៅដេក​ជាមួយ​ជនបរទេស ។ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើការស្រាវជ្រាវ​និង​ស៊ើបអង្កេត​រក​ជន​ជាប់ចោទ​ ដោយ​ឱ្យ​ក្មេង​រងគ្រោះ​ជា​អ្នកចង្អុលបង្ហាញ្ញ​មុខ និង​ទីតាំង​ដែល​ជន ជាប់ចោទ​បាន​ទៅ​រៀងរាល់ថ្ងៃ ។ មកដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០០៧ សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​ជាប់ចោទ​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ រួចរៀបចំ​កសាង​សំណុំរឿង​បញ្ជូនមកតុលាការ ។

តាម​ចម្លើយ​សារភាព​របស់ជនជាប់ចោទ​ ប៉ូលិស​បានធ្វើការ​បំបែក​សំណុំរឿង​ជា​បន្តបន្ទាប់ ។

តាម​ចម្លើយ​របស់​ជនជាប់ចោទ ដែល​អាន​ដោយ​ក្រឡាបញ្ជី​សវនាការបានឱ្យដឹងថា ខ្លួន​ពិតជា​បាន​ទទួល​លុយពី​ជនបរទេស​ដើម្បី​ជួយ​រក​ក្មេង​ឱ្យមករួមភេទ​មែន ប៉ុន្តែ​ក្មេង​ទាំងនោះ​បានស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង មិន​មាន​ការបង្ខំ ទេ​ ៕

ថ្ងៃទី 12 ធ្នូ 2009

ដោយ : សេរី

cambodiaexpressnews
Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: