តាអាចារ្យ​វត្ត​អាយុ ៧៩​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ ៦​ឆ្នាំ


តាអាចារ្យ​វត្ត​ត្រាវ​ជួរ​ជា​ជនសង្ស័យ​ឈ្មោះ ស៊ួង ឃីម អាយុ ៧៩​ឆ្នាំ​
តាអាចារ្យ វត្ត ត្រាវ ជួរ ជា ជនសង្ស័យ ឈ្មោះ ស៊ួង ឃីម អាយុ ៧៩ ឆ្នាំ

បាត់ដំបង: ក្មេងស្រី​អាយុ ៦​ឆ្នាំ​ម្នាក់ ក្នុងចំណោម​ក្មេងស្រីៗ​ចំនួន ៤​នាក់ ដែល​ឪពុក​ម្ដាយ​បាន​ទុកចិត្ត​យក​កូន​ទៅ​ផ្ញើ​ឲ្យនៅ​ជាមួយ ហើយ​ចេញ​ទៅ​ធ្វើការ​នៅឯ​ចម្ការ​បាត់ ត្រូវបាន​តាអាចារ្យ​វត្ត​ត្រាវ​ជួរ​ម្នាក់​ចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ​ បានសម្រេច​បំណង ។ ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​រួច​បាន​មួយ​ថ្ងៃ​ទើប​ដឹង​ដល់​ឪពុកម្ដាយ​ក្មេង ​រងគ្រោះ​ប្ដឹង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី ៣ ខែវិច្ឆិកា ។

ក្មេងស្រី​រងគ្រោះ (​ជួយ​បិទមុខ​)
ក្មេងស្រី រងគ្រោះ ( ជួយ បិទមុខ )

ហេតុការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០០៩ នៅ​ចំណុច​លើ​ផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ក្រុម​ទី​៨ ភូមិ​ត្រាវ​ជួរ ឃុំ​ព្រៃ​រំចេក ស្រុក​សំពៅ​លូន ។

លោក សោម គោ​វិទ្ធ អធិកា​រង​នគរបាល​ស្រុក​សំពៅ​លូន​បានឲ្យដឹងថា ជនសង្ស័យ​ចាប់រំលោភ​ក្មេង​អាយុ ៦​ឆ្នាំ បាន​សម្រេច​នោះ ឈ្មោះ ស៊ួង ឃីម អាយុ ៧៩​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៨ ភូមិ​ត្រាវ​ជួរ ឃុំ​ព្រៃ​រំចេក ស្រុក​សំពៅ​លូន​មាន​មុខរបរ​ជា​អាចារ្យវត្ត​ត្រាវ​រស់នៅ​តែម្នាក់ឯង ។ ចំណែក​ជនរងគ្រោះ​មាន​ឪពុក​ឈ្មោះ ម៉ន ជា ម្ដាយ​ឈ្មោះ ទុយ សុផល មាន​មុខរបរ​ធ្វើ​ចម្ការ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ជាមួយគ្នា​ខាងលើ ។

តាម​សំដី​ឪពុកម្ដាយ​ក្មេង​រងគ្រោះ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ឆិកា​នោះ រូបគាត់​(​ម្ដាយ​ជនរងគ្រោះ​)​បាន​យក​កូន​មក​ផ្ញើ​ឲ្យនៅ​ជាមួយ​ជនជាប់សង្ស័យ​ ព្រោះតែ​ទុកចិត្ត ។ ជាមួយគ្នានេះ​ក៏​មាន​អ្នក​ជិតខាង​ផ្ទះ​តាអាចារ្យ​នេះ​បាន​យក​កូនស្រី​តូចៗ​ អាយុ​ប្រហែលជា ៥ ទៅ ៦​ឆ្នាំ ចំនួន ៣ នាក់​ទៀត​ដែរ ។ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេងស្រី​ទាំង ៤ នាក់ ចេញ​ទៅ​ធ្វើការ​អស់ហើយ ជនជាប់សង្ស័យ​បាន​រៀប​ផែនការ​ប្រើ​ក្មេងស្រី​ម្នាក់​ដោយ​ឲ្យប្រាក់​ទៅ​ទិញ​ ស្រា​ឲ្យ​គាត់​ផឹក ។ បន្ទាប់​មក​ក្មេង​ស្រី​តូចៗ​អាយុ​ប្រហែល ៤ ទៅ ៥​ឆ្នាំ ២​នាក់​ទៀត គាត់​ឲ្យប្រាក់​ទៅ​ទិញ​នំ​ចុះ​មក​លេង​នៅ​ខាងក្រោម​ផ្ទះ និង​ដី ។ ក្រោយ​ពី​ក្មេង​ទាំង ៣ នាក់ ចុះ​ពីលើ​ផ្ទះ​អស់​សល់​ក្មេងស្រី​រងគ្រោះ​តែម្នាក់ឯង​តាអាចារ្យ​វត្ត​រូបនោះ បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ចាប់​ក្មេង​រងគ្រោះ​មក​អង្អែល​ប្រដាប់​ភេទ​លេង ​រហូត​លឹង្គ​របស់​គាត់​ឡើងរឹង​ហើយ​ធ្វើ​សកម្មភាព​រំលោភ​តែម្តង​រហូត​បាន​ សំរេច ។

ម្ដាយ​ក្មេងរងគ្រោះ​ឈ្មោះ ទុយ សុផល អាយុ ៣៩​ឆ្នាំម្ដាយ ក្មេងរងគ្រោះ ឈ្មោះ ទុយ សុផល អាយុ ៣៩ ឆ្នាំ

ម្ដាយ​ក្មេងស្រី​ជនរងគ្រោះ​បាន​និយាយប្រាប់​ប៉ូលិស​ថា នៅ​ថ្ងៃ​ទី ៣ ខែវិច្ឆិកា ដោយសារ​កូនស្រី​ឈឺ​ប្រដាប់ភេទ​ពេក​ទ្រាំ​មិន​បាន​ក៏​ប្រាប់​ឪពុក​ម្ដាយ​ បានដឹង​រឿង​នេះ ហើយ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ជួយ​អន្តរាគមន៍​ ចាប់​តា​អាចារ្យវត្ត​កំហូច​នេះ​មក​ផ្ដន្ទាទោស​តាមច្បាប់​តែម្ដង ។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​គាត់​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​បាន​សម្រេច​បំណង​ពិតមែន ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​បន្ត ​ទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​នៅ​រសៀល​ថ្ងៃទី ៣ ខែ​តុលា​នេះ ៕

ថ្ងៃទី 4 វិច្ឆិការ 2009

ដោយ : មង្គល

cambodia express news
Categories: បទល្មើសកុមារ | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: