ទេសចរជនជាតិអាមេរិក២នាក់ជាប់គុក៦ឆ្នាំពីបទប្រព្រឹត្តអនាចារលើកុមារ


(ថ្ងៃទី 7 វិច្ឆិកា 2009)

cambodiaonlinenews

ជនជាតិ​អាមេរិក​ចំនួន​២​នាក់​ដែល​បាន​ធ្វើដំណើរ​ទៅ​លេង​ប្រទេស​ថៃ បាន​ប្រព្រឹត្ត​អនាចារ និង​រួមភេទ​ជាមួយ​ក្មេងប្រុស​ដែល​ពួកគេ​បាន​ថត​ជា​វីដេអូ​នោះ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​ក្នុង​ម្នាក់ៗ​ជាង​៦​ឆ្នាំ​។

លោក Lee Burgess អាយុ​៤៤​ឆ្នាំ និង Mitchell Kent Jackson អាយុ​៣១​ឆ្នាំ អ្នក​ទាំង​ពីរ​រូប​នេះ បាន​ទៅលេង​ប្រទេស​ថៃ​រវាង​ឆ្នាំ​២០០០​និង​២០០២​ដើម្បី​បង់​ប្រាក់​រួមភេទ​ ជាមួយ​កេ្មងប្រុស​ក្នុង​អាយុ​រវាង​ពី​៦​ទៅ​១០​ឆ្នាំ​។

បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​តាម​ច្បាប់​របស់​ សហរដ្ឋអាមេរិ​ក​ដែល​ហាមការ​រួមភេទ​ជាមួ​យ​អនីតិជន​នៅ​បរទេស​។ ច្បាប់​អាមេរិក​នេះ​ត្រូវបាន​ដាក់​អោយ​អនុវត្ត​ក្នុង​ឆ្នាំ​២០០៣​ដើម្បី​ បង្ក្រាប​ការប្រព្រឹត្តិ​អនាចារ និង​ការស្វែងរក​ការ​រួមភេទ​ជាមួយ​កុមារ​នៅ​ឯ​បរទេស​។

ប្រទេស​ថៃ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្លូវភេទ​ ដែល​ពេស្យាចារ​និង​ការជួញដូរ​ផ្លូវភេទ​លើ​កុមារ​កើនឡើង​យ៉ាងខ្លាំង​។

Categories: ក្មេងប្រុស, បទល្មើសកុមារ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: