សមត្ថកិច្ច​ក្រុង​ភំ្នពេញ​តាមដាន​មើល​អំពើ​អនាចារ​នៅ​តាម​ក្លឹប​កម្សាន្ត


សមត្ថកិច្ច​ក្រុង​ភំ្នពេញ​កំពុង​តែ​រឹត​បន្តឹង​និង​តាមដាន​មើល​អំពើ​ អនាចារ​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​នៅ​ក្នុង​ទីក្រុង​នៅ​គ្រា​ដែល​បុណ្យ​ នូអែល​និង​បុណ្យ​ចូលឆ្នាំ​សាកល​កំពុង​ឈាន​មក​ដល់។

មន្រ្តី​ជាន់ខ្ពស់​នៃ​នគរបាល​ក្រុង​ភ្នំពេញ​បាន​អះអាង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ក្រុង​ភ្នំពេញ​កំពុង​តែ​បង្កើន​ការតាមដាន​មើល​យ៉ាង​ ដិតដល់​នៅ​ក្លឹប​កម្សាន្ត​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ នូវ​អំពើ​អនាចារ​ដោយ​បាន​ព្រមាន​ទុក​ជា​មុន​ថា សមត្ថកិច្ច​នឹង​បិទ​ក្លឹប​កម្សាន្ត​ណា​នៅ​ពេល​ដែល​សមត្ថកិច្ច​រក​ឃើញ​ថា​មាន ​សកម្មភាព​រាំ​ស្រាត​ឬ​រាំ​សិច​និង​មាន​អំពើ​អនាចារ​នៅ​ទី​នោះ។

វិធានការ​បង្កើន​ការតាមដាន​មើល​ខាង​លើ​នេះ​នៅ​គ្រា​ដែល​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​យុវវ័យ​ប្រុស​ស្រី​ជា​ច្រើន​កំពុង​ តែ​ចាប់ផ្តើម​សប្បាយ​អបអរ​សាទរ​នូវ​បុណ្យ​ចូល​ឆ្នាំ​សាកល ឆ្នាំ​២០០៩ កំពុង​តែ​ឈាន​មក​ដល់​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​នៅ ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ប្រភព​បាន​អះអាង​ថា មាន​ការរាំ​ស្រាត​ឬ​រាំ​សិច​នៅ​ទី​នោះ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​បញ្ជា​ឲ្យ​មាន​ការពង្រាយ​កងកម្លាំង​បង្កប់​នៅ​តាម​ក្លឹប​កម្សាន្ត​ នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ឃ្លាំមើល​និង​ទប់ស្កាត់​អំពើ​អនាចារ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​បុណ្យ​ចូល​ឆ្នាំ​សាកល​នោះ។

លោក​បាន​ព្រមាន​ទុក​ជា​មុន​ថា សមត្ថកិច្ច​របស់​លោក​នឹង​បញ្ជា​ឲ្យ​បិទ​ក្លឹប​កម្សាន្ត​នោះ​នៅ​ពេល​ណា​ សមត្ថកិច្ច​រក​ឃើញ​ថា​មាន​អំពើ​អនាចារ​ពិត​មែន​នៅ​ទី​នោះ ហើយ​សមត្ថកិច្ច​របស់​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​ម្ចាស់ ​ក្លឹប​កម្សាន្ត​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អំពើ​អនាចារ។

លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា តើ​មាន​ក្លឹប​កម្សាន្ត​ចំនួន​ប៉ុន្មាន​ទេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន ​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​អនាចារ​នោះ។

យុវជន​ខែ្មរ​ម្នាក់​ជា​សាក្សី​ឃើញ​ផ្ទាល់​ភែ្នក​នូវ​សកម្មភាព​នៃ​អំពើ​ អនាចារ​រាំ​ស្រាត​ឬ​រាំ​សិច​នៅ​ក្នុង​ក្លឹប​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថៃ្ង​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យប់​ថ្ងៃ​២៤ ខ្ញុំ​បាន​ទៅ​លេង​នៅ​ក្លឹប Orange គឺ​នៅ​ក្បែរ​ព្រះបរមរាជវាំង។ ក្នុង​ក្លឹប​ហ្នឹង​គឺ​មាន​លក្ខណៈ​ជា​ការលក់​សំបុត្រ ក្នុង​សំបុត្រ​មួយ​តម្លៃ​៥​ដុល្លារ ហើយ​អាច​ដូរ​បាន​ជា​ស្រាបៀរ Anchor មួយ​កំប៉ុង។ កាលពី​ដំបូង​ឡើយ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ដល់​គឺ​លក្ខណៈ​មួយ​ធម្មតា សម្រាប់​យើង​គ្រប់​គ្នា​គឺ​យើង​អង្គុយ​ញ៉ាំ​បៀរ ហើយ​យើង​រាំ​យើង​ច្រៀង​ធម្មតា​ទេ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រហែល​ជា​ម៉ោង​១ បង្ហាញ Show ការរាំ គេ​ហៅ​ថា​រាំ​សិច មាន​បុរស​និង​ស្ត្រី បន្ទាប់​មក​ទៀត​គឺ​មាន​ក្មេង​ស្រី​មួយ​រូប​ទៀត ដោះ​ខោ​អាវ​នៅ​សល់​តែ​អាវ​ក្នុង»

មិន​អាច​ទាក់ទង​ម្ចាស់​ក្លឹប​កម្សាន្ត​ឈ្មោះ Orange បាន​ភ្លាមៗ​ទេ ចំពោះ​ការចោទ​ប្រកាន់​ពី​សាក្សី​ខាង​លើ​នេះ។

លោក ស៊ុន ឆៃ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី​នៅ​មណ្ឌល​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ក្លឹប​កម្សាន្ត​បែប​នេះ​មិន​តិច​ជាង​១០​ទេ​ ដែល​ជា​ទីកន្លែង​ប្រើប្រាស់​គ្រឿងញៀន​នឹង​អំពើ​អនាចារ។

សូម​រំឭក​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នៅ​ក្នុង​ឆ្នាំ​២០០៨​ បាន​ចាត់​វិធានការ​បង្ក្រាប​និង​បិទ​ក្លឹប​កម្សាន្ត​មួយ​នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ ឈ្មោះ មីកាដូ ក្រោយ​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា មាន​អំពើ​អនាចារ​រាំ​ស្រាត​ឬ​រាំ​សិច ហើយ​បាន​បង្ហោះ​វ៉ឹបសាយថ៍​របស់​ខ្លួន​តាម​ប្រព័ន្ធ Internet ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​លេង​កម្សាន្ត​នៅ​ក្លឹប​នោះ ហើយ​សមត្ថកិច្ច​នគរបាល​បាន​ចាប់​ខ្លួន​មេការ​ក្លឹប​នោះ​បញ្ជូន​ទៅ​តុលាការ​ ក្រុង​ភ្នំពេញ​ដើម្បី​ផ្តន្ទាទោស​អំពី​បទ​បើក​ឲ្យ​មាន​អំពើ​អនាចារ​និង​ សញ្ចារកម្ម​ជួញដូរ​ផ្លូវភេទ៕

rfa

ទាក់ទងទៅហ្នឹងរឿងអានាចារនេះ ការបង្រ្កាប់គឺគ្មានប្រសិទិ្ធភាពសោះ នៅតាមក្លិបឥឡូវគេមិនបានឆែករកកាតអីទេ ឆែកតែអាវុធ និងគ្រឿងផ្ទុះ  ពួកគេគិតថា អាចបំផ្លាញដល់កន្លែងគេបាន  ចំនែកឯអ្នកមិនទាន់គ្រប់អាយុ ចូលឲ្យគគោក   មានទាំងសិស្សដែលទើបនឹងតែចូលថ្នាក់អនុវិទ្យាល័យទៀតផង   ពួកគេមានអាយុ ចន្លោះពី  ១៣ ទៅ ១៦ឆ្នាំ  ចូលទៅ ក្លិបទាំងនោះ ច្រៀងផងរាំផង  ហើយមើលគេរាំស៊ីចស៊ីទៀតផង  ចំនែកឯខ្ញុំក៏ជាអ្នកបានចូលទៅដែរទើបខ្ញុំដឹង ព្រោះចង់យកភស្តតាង តែគេមិនឲ្យយក កាមេរ៉ាចូលទៀត ខ្លាចថាជាអ្នកកាសែត។

ចំនែកឯក្លិបដែលមានក្មេងៗប្រព្រឹត្តអំពើអនាចារនោះ  គឺភាគច្រើនចាប់ពីម៉ោង១២ អាធាត្រទៅ ក្មេងស្រីភាគច្រើនគេឲ្យឡើងរាំ បើក្មេងប្រុសវិញខ្ញុំដូចជាអត់ឃើញទេ តែបែរជានៅតាមបារ  ហាងដែលបំរើសេវាមកម្មនៅពេលយប់  ព្រោះក្មេងប្រុសភាគច្រើនជា អ្នកវ៉ៃសារ៉ាស្បែកជើង  អ្នកលក់ឌីស អ្នកលក់នំ  អ្នកលក់សៀវភៅទស្សនាវដ្តី ព្រមជាអ្នកហិតកាវពេលយប់ផង ។

អ្នកដែលប្រព្រឹត្តអំពើអនាចារទាំងនោះ គេមានបណ្តាញរបស់គេ មិនអាចចាប់បានងាយៗនោះទេ។

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: