ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ ជាប់​ចោទ​​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​


ខេត្ត​កណ្ដាល​៖ ប៉ូលិស​​ស្រុក​ស្អាង​​បាន​ឃាត់​ខ្លួន​ក្មេង​ប្រុស​ អាយុ​១០​ឆ្នាំ​ម្នាក់​ជាប់​ចោទ​បបួល​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​​ទៅ​កន្លែង​ ស្ងាត់​នៅ​ក្រោយ​ផ្ទះ​​ដើម្បី​រំលោភ​ ប៉ុន្តែ​បាន​អ្នក​ជិត​ខាង​ឃើញ​ទាន់។ ហេតុការណ៍​ចាប់​រំលោភ​សេពសន្ថវៈ​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​​នេះ​បាន​កើត​ឡើង ​​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ វិច្ឆិកា​ ឆ្នាំ​២០០៩​ នៅ​កន្លែង​ស្ងាត់​មួយ​ស្ថិត​នៅ​ខាង​ក្រោយ​ភូមិ​ទួល​សុភី​ ឃុំព្រែក​គយ​ ស្រុក​ស្អាង។ តាម​មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​ជាប់​ចោទ​មាន​អាយុ​​១០​ឆ្នាំ​ រៀន​ថ្នាក់​ទី​៥​ រស់នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​មាន​​អាយុ​៤​ឆ្នាំ។ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​រួច​មក​ក្មេង​ប្រុស​ជាប់​ចោទ​បាន​ សារភាព​ប្រាប់​ប៉ូលិស​ថា​ នៅ​ថ្ងៃ​​កើត​ហេតុ​ រូប​គេ​បាន​​ដើរ​​ទៅ​លេង​នៅ​ក្បែរ​ផ្ទះ​ក្មេង​ស្រី​រងគ្រោះ​ ហើយ​ក៏​បាន​បបួល​នាង​មក​បើក​ទូរទស្សន៍​មើល​រឿង​នៅ​ផ្ទះ​របស់​​ខ្លួន។ បន្ទាប់​ពី​មើល​ទូរទស្សន៍​បាន​មួយ​សន្ទុះ​មក​ ខ្លួន​​ក៏​បាន​​បបួល​​ក្មេង​ស្រី​​រងគ្រោះ​ទៅ​ដើរ​លេង​នៅ​ខាង​ក្រោយ​ផ្ទះ​ ដែល​ជា​កន្លែង​ស្ងាត់​ ហើយ​បាន​បបួល​រួមរ័ក​តាម​ត្រង់​តែ​ម្ដង។ នៅ​ពេល​រូប​គេ​កំពុង​ប្រព្រឹត្ត​ ស្រាប់​តែ​អ្នក​ជិត​ខាង​ដើរ​ទៅ​ទាន់​ ក៏​ជេរ​ស្ដី​​បន្ទោស​រហូត​ដល់​ពួក​គេ​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​​រៀងៗ​ខ្លួន។ មន្ត្រី​ប៉ូលិស​ដដែល​បញ្ជាក់​ថា​ បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ហួស​​ចិត្ត​នេះ​មក​​អ្នក​​ជិត​ខាង​នោះ ​ ក៏​បាន​ទៅ​ប្រាប់​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ហើយ​ស្ត្រី​ជា​ម្ដាយ​ក៏​ប្ដឹង​​ ឲ្យ​សមត្ថកិច្ច​​ប៉ូលិស​ធ្វើការ​ឃាត់​ខ្លួន​ក្មេង​​ប្រុស​ខិលខូច​រូប​នេះ​តែ ​ម្ដង។ នៅ​ចំពោះ​​មុខ​ប៉ូលិស​ ក្មេង​ប្រុស​ជាប់​ចោទ​បាន​សារភាព​ទៀត​ថា​ ខ្លួន​គេ​ពិត​ជា​បាន​បបួល​ក្មេង​ស្រី​រងគ្រោះ​ទៅ​រំលោភ​ប្រាកដ​មែន​ ពីព្រោះ​គេ​ធ្លាប់​មើល​វីដេអូ​អាសអាភាស​ ហើយ​ចង់​ធ្វើ​តាម​ក្នុង​វីដេអូ​ តែ​មិនទាន់​បាន​សម្រេច​ផង​ក៏​ត្រូវ​អ្នក​ជិត​ខាង​ទៅ​ទាន់។ តាម​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​គ្រូ​ពេទ្យ​ឃើញ​ថា​ ក្មេង​ស្រី​រងគ្រោះ​មាន​ការ​ដាច់​រលាត់​ប្រដាប់​ភេទ​បន្ដិចបន្តួច។ បច្ចុប្បន្ន​ក្មេង​ប្រុស​ជាប់​ចោទ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ស្អាង​​កសាង​ សំណុំ​រឿង​បញ្ជូន​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត៕

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស, បទល្មើសកុមារ | Tags: , , | មតិ 6

Post navigation

6 thoughts on “ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ ជាប់​ចោទ​​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​

  1. ភារម្យ

    ចេះតែមានរឿងប្លែកៗហើយ កម្ពុជាឥឡូវ!

    • កុមារកាមទេព

      ប្លែកយ៉ាងណាក៏ មិនប្លែកដូចបងសាក់មុខដែរ ម៉ាកម្ពុជាមានមួយ!!!
      តើត្រូវទេបង?
      និយាយលេងទេបង !! ប្រហែលជាក្មេងប្រុសនេះ វាឃ្លានពេក ណាមួយមើលរឿងអាសអាភាសពីហាងកាហ្វេណាមិនដឹង បានជាធ្វើតាមដូចនេះ។ គួរអប់រំចាស់ៗ មុនអប់រំក្មេងៗ ព្រោះចាស់ ជាអ្នកនាំរឿង!!!!!!

  2. ភារម្យ

    ចាំថ្ងៃណាមួយមកមើលមុខបងផ្ទាល់មក! សាក់រឺមិនសាក់!

    • កុមារកាមទេព

      ទៅមើលធ្វើអី!!! សាក់មិនសាក់ជារឿងរបស់បង ខ្ញុំឯណេះសុំតែមួយរួចខ្លួនទេ!!!! ចង់ហៅខ្ញុំទៅឆីមែនទេបង?

  3. ភារម្យ

    ឆីទៅមិនរូចទេបាទ កូនក្មេង ហើយ ប្រុសទៀត! ឆ្លាក់ក!

    • កុមារកាមទេព

      សាកមើលទៅ ឆ្ងាញ់ណាស់ណា៎ តិចញ៉ាមរកទៀត!!!
      បើចង់ឆីមែននោះ ប្រហែលទៅមិនរួចដែលហើយ ព្រោះបងចាស់ណាស់!!!
      និយាយលេងទេបង!!! 🙂😀.
      មានក្មេងឯណាព្រមទៅជាមួយបង បើគេមិនស្គាល់បងផងនោះ!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: