និយាយពីអ៊ីនធឺណេតស្រុកខ្មែរនិងរឿងមួយចំនួនទៀត


ចំពោះអ៊ីនធឺណេតស្រុកខ្មែរ  បើនិយាយពីល្បឿននោះ គឺថាមហាយឺត នោះយឺត គឺយឺតជាងខ្យងវាទៅទៀត បើឲ្យប្រៀបធៀបគ្នាអំពីក្រុមហ៊ុនអ៊ីនធឺណេតស្រុកខ្មែរវិញនោះ មួយណាក៏ដូចមួយណាដែរ ។ហេដ្ឋាទូរគមនាគមន៍ មានខ្សែល្បឿនខ្ពស់ ដូចជា បណ្តាញ Optical fiber​ នេះ ទោះជាមានហើយក្តី ក៏នៅតែមិនទាន់បានធ្វើឲ្យល្បឿនអ៊ីនធឺណេតស្រុកខ្មែរ លឿនដូចប្រទេសជិតខាង រឺសឹងមិនទាន់បាន១ភាគ១០ នៃល្បឿនរបស់គេផង។

នៅទ្វីបអឺរ៉ុប  សេវាប្រចាំខែអ៊ីនធឺណេតរបស់គេគឺតំលៃ ប្រហែល៤៥ដុល្លារ ហើយមានល្បឿនជិតដល់៥០mbps (1mbps=1024KB/s (KB=kbps)) Unlimited Internet Access  ក្នុងតំលៃ៤៥ដុល្លារនោះដែរ គឺរួមទាំងទូរទស្សន៍ខ្សែកាប (មិនមានដឹងប៉ុន្មានប៉ុស្តិ៍ទេ តែគ្រាន់តែដឹងថាមានច្រើនប៉ុស្តិ៍ជិត១០០ប៉ុស្តិ៍) និងនិយាយទូរស័ព្ទឥតគិតថ្លៃទៀតផង។

មិនបាច់ដល់អឺរ៉ុបអីទេ គ្រាន់តែ ប្រទេសនៅអាស៊ី ជាពិសេសជប៉ុន និងកូរ៉េ ហ្នឹងគឺល្បឿន១០០មេកាបិត (១០០mbps) ថ្លៃតែ ២៥ដុល្លារ ក្នុងមួយខែ មានទាំងទូរទស្សន៍ខ្សែកាប មើលទៀតផង។

ប្រសិនងាកមកមើល ប្រទេសជិតខាងយើងឯណេះវិញ ក៏ឃើញថាមិនធម្មតាដែរ  ល្បឿនអ៊ីនធឺណេតរបស់គេ ក៏គួរសមដែរ តំលៃថោកជាងប្រទេសយើងឆ្ងាយណាស់។

នៅថៃល្បឿន ៣​ទៅ៤mbps តែ ៥៩៩ បាតទេ  ឯនៅវៀតណាម ល្បឿនក៏គួរសមដែរ គឺមានល្បឿន មិនចាញ់ថៃប៉ុន្មានទេ។

ក្រសួងព័ត៌មាន និងក្រសួងប្រៃណីសយ៍ ល្មមភ្ញាក់ពីការដេកលង់លក់ខ្លះហើយ ។

បើក្រសួងព័ត៌មាន និងក្រសួងប្រៃណីសយ៍យល់ថា ទំហំ​ទំនួលខុសត្រូវ​របស់​ខ្លួន​មាន​ការ​កើន​ឡើងហួសសមត្ថភាពនោះ គឺល្មមសុំរដ្ឋាភិបាល ប្តូរអ្នកដឹងនាំក្រសួងចេញហើយ។

ម្យ៉ាងវិញទៀត វិទ្យុ​ និង​ ទូរទស្សន៍​ មាន​ឥទ្ធិពល​លើ​អ្នកស្ដាប់​ និង​ អ្នកទស្សនា​ក៏ពិតមែន តែវាក៏នៅមិនទាន់ដល់កំរិតមួយដែរអាចទទួលយកបានពីសំណាក់អ្នកចេះដឹងមួយចំនួនដែរ។

ជាពិសេសឥឡូវនេះ  ហ្គេមអ៊ីនធឺណិត​មួយ​ចំនួន​មាន​ឥទ្ធិពល​មិន​ល្អ​មក ​លើ​កុមារ​ យុវវ័យ​ រឺ​ សង្គម​ខ្មែរ​ទាំងមូល តែវិធានការអប់រំ និងបង្ក្រាប់វិញនោះបែរជាយកក្រសួងមហាផ្ទៃមកពាំង ពីមុខ  ម៉េចក៏មិនឲ្យក្រសួងអប់រំ និងក្រសួងវប្បធម៌គេធ្វីវិញទៅ!!!

ក្រសួងព័ត៌មាន​​ផ្ដល់​ការព្រមាន​ដក​អាជ្ញាប័ណ្ណរកស៊ីគឺមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវ ឲ្យក្រសួងអប់រំជួយពីក្រោយផង  គឺត្រូវជួយក្មេងៗ ដែលឈ្លក់វង្វេងនឹងល្បែងកុំព្យូទ័រ រឺហ្គេមអនឡាញ (ពេញនិយមជាគេនោះគឹហ្គេម និស្ស័យស្នេហ៍ដាវទេព និង ហ្គេម MU អីគេនោះ ហើយឥឡូវនេះជិតចេញហ្គេមមួយទៀតហើយគឺ AK Attack ដែលលេងតាមរយៈអនឡាញ  ក្នុងនោះមានខ្ញុំម្នាក់ដែរ មិនដឹងជាឈ្លក់វង្វេងវាដល់កំរិតណាទេ អាណិតពួកក្មេងៗណាស់ ដែលឪពុកម្តាយរបស់ពួកគេ មួយថ្ងៃៗ មិនដឹងជារកលុយយកទៅឲ្យកូនលេងហ្គេម ឬ យកលុយទៅឲ្យកូនរៀន!!!។

និយាយយូរពេក បែកជាអូហូជាស្ទឹងហើយខ្ញុំ!!!!!!!!!

បំណងល្អពីក្មេងៗ(រតនាតារាមុន្នី)

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, វិទ្យាសាស្រ្ត | Tags: | មតិ 3

Post navigation

3 thoughts on “និយាយពីអ៊ីនធឺណេតស្រុកខ្មែរនិងរឿងមួយចំនួនទៀត

  1. engsamnang

    អ៊ិនធឺណែតកន្លែងខ្ងុំលេងដើរល្យឿនគួរសម តែពេលខ្លះដូចងាប់។ ចំណែកអាអឺរបស់ខ្ងុំនៅអាមេរិចវិញ ថានៅទីនោ គ្រានតែមើលវិដេអូ តាមវិប ល្បឿនឳម៉ែហើយ។ មិនដឹងពេលណាទេដូចគេនោះ។

  2. អាឡិច

    មិនដឹងជាអាហ្គេមនិស្ស័យស្នេហ៍ជាការកំសាន្តខ្មោចយរស្អីទេ គឺវាជាល្បែងស៊ីសងចំតួម៉ងហើយ ប្រហែលជាប្រាំឆ្នាំទៀត ល្មមគេដឹងខ្លួន ដូចជាខេមបូសិកហើយមើលទៅ ។ ផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ កាសែត នេះហើយជាការបំបាត់ល្បែងស៊ីសង និង ហ្គេមនោះ ។ អ៊ីម៉េលទៅ កាសែតមិនចេះតិច គ្មានអាគាត់ណាទើសក្បាលអីបន្តិចសោះ ។ អាណិតតែម៉ែឪពួកអាហ្នឹងទេ ខំរកលុយ វាយកទៅបំផ្លាញទិញអាវុធ សុទ្ធតែ 300 តុលា លេងភ្លេចបាយភ្លចទឹកអស់ហើយ ។ អូប្រហែលជាចំណូលដែលបានមក ក្រុមហ៊ុនហ្គេមនឹងយកទៅឧបត្ថម្ភ កាកបាទខៀវហើយ ។

    • កុមារកាមទេព

      ក្រែងតែលលោកឯងជាសមាជិកហ្គេមហ្នឹងដែរទេហ្អី? ប្រហែលបាន level តិចពេកខឹងនឹងគេបាន level ច្រើនទេដឹង!!! ឯខ្ញុំអត់ចូលចិត្តលេងហ្គេមហ្នឹងទេ ខ្ញុំរង់ចាំហ្គេម AK Attack ឯវិញទេ។
      ហ្គេមនិស្ស័យស្នេហ៍នេះណា បើចង់ឆ្លងវគ្គឆាប់នោះ គឺត្រូវតែទិញរបស់
      ខ្ញុំមិនដែលចំនាយទៅលើ ហ្គេមហ្នឹងទេ ព្រោះវា អស់លុយឥប្រយោជន៍។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: