វិធីសាស្ត្រដើម្បីចងចាំបានយូរ សំរាប់ក្មេង


សរសេរដោយ ទស្សនាវដ្តី អាថ័កំបាំង

អង្គារ, ២៨ កក្កដា ២០០៩ ២១:១៨

ជាច្រើនលើក​ដែល​អ្នក​បានឃើញ​កូន​ក្រោក ពី​ព្រលឹម ម៉ោង៤:០០ដើម្បី​រៀន និង​ត្រៀម​ទៅ​សាលា ប៉ុន្ដែ​ចុងខែ​នៅតែមាន​លទ្ធផល​មិនល្អ​ហើយ​ត្រូវ​គ្រូ​និយាយថា កូន​អ្នក​ចាំមេរៀន!​ព្រោះតែ ពេល​គ្រូ​ហៅ​សូត្រ​មេរៀន រឺ​ប្រឡង​គឺអ្វីៗដែល​បាន​រៀន​ត្រូវ​ភ្លេច​អស់។ បើ​ដូច្នេះ​អ្នក​គួរតែ​ជួយ​កូន​របស់​អ្នក​ដោយ​វិធី​ខាងក្រោម ដើម្បីអោយ​ពួកគេ​ចងចាំ​បានល្អ។

ជាដំបូង​កូន​របស់​អ្នក​ត្រូវតែ​រក​កន្លែង​ រៀនផ្ទាល់ខ្លួន​ដ៏​ស្អាត​ល្អ​មួយ។ ពេលនោះ​កូន​អ្នកនឹង​អាច​ប្រមូល ​អារម្មណ៍​ទៅ​លើ​​ការសិក្សា​ដោយ​គ្មាន​ការរំខាន​ពី​កត្ដា​ជុំវិញ។

វិធី​កំណត់​ទិសដៅ

នៅក្នុង ​ខួរក្បាល​ក្មេង ​តែងតែមាន ខ័​ណ្ឌ​នៃ​ការចងចាំ​ពីរ​ដោយឡែក​ពីគ្នាខ័​ណ្ឌ​ទីមួយ​គឺ “ខ័​ណ្ឌ​ខ្ចី” ជា​កន្លែង​ដែល​ការចងចាំ​ត្រូវ​ប្រមូលផ្ដុំ នៅទីនេះ​មួយ​រយះពេល​ខ្លី ​រួច​ភ្លេច​ទៅវិញ(រយះពេល៥នាទី)។ ខ័​ណ្ឌ​ទី​ពីរគឺ“ខ័​ណ្ឌ​វែង”ជា​ខ័​ណ្ឌ​ដែល​អាច​ទទួលយក​ព័ត៌មានទាំងឡាយ និង​ម្តុំ​នៅទីនេះ និង​រក្សាទុក​បាន​រយះ​ពេល​វែងអាច​រហូតដល់​អស់​មួយជីវិត​ផង។

ព័ត៌មាន ​មួយ​ត្រូវ​រក្សា​ក្នុង​រយះពេល​វែង​បើសិន ក្មេង​គិតថា​នឹង​ចាំបាច់​ក្នុងការ​ប្រើប្រាស់​នូវ ចំណេះដឹង ពេលនេះ​សំរាប់​អនាគត។ ឧទាហរណ៍ៈ​ពេល​រៀន​ពី​រូបមន្ដ​គុណ​រឺ​ចែក​អ្នក​គួរ​រំ​ពោះ​កូនៈ “បើ​កូន​រៀន​ចេះ​វិធីគុណ ចែក បូក​និង​សង ហើយ​នោះ​កូន​នឹង​អាច​គិតលុយ​បាន​ត្រឹមត្រូវ​ពេល កូន​ទៅ​ទិញ​របស់របរ​នៅ​ផ្សារ”រឺ បើ​ពេល​រៀន​ភាសា​អង់គ្លេស​វិញ​គួរ​និយាយថាៈ“ ពេល​កូន​រៀន​ចេះ​ភាសា​អង់ គ្លេ​ស​ពុក​ម៉ែ​នាំ​កូន​ទៅលេង​បរទេស​ហើយ កូន​ត្រូវ និយាយ​ភាសា​អង់គ្លេស​ដើម្បី​សួរ​ផ្លូវ​ណា។ ចំពោះ​មេរៀន​ដូចជា​ប្រ​វ​ត្ដិ​សាស្ដ្រ ផែនដីវិទ្យា…..ជាដើម ដែល​មិនមាន​ឥទ្ធិពល​បន្ទាប់​ផ្ទាល់​នោះ អ្នក​គួរ​ស្មាន​និង​ធ្វើការ​ដាក់ចេញ​នូវ​សំនួរ​ដែល​គិតថា នឹង ត្រូវ​សួរ​ដោយ​គ្រូ​ពេល​ថ្ងៃស្អែក។ ពេល​ក្មេង​ដឹងថា​អ្វីដែល​ឆ្លើយ​នៅ​ថ្ងៃស្អែក​នោះ​រាល់​ព័ត៌មាន ចាំបាច់​នឹងត្រូវ​រក្សា​ក្នុងការ​ចងចាំ​ដោយ Logic និង​បាន យូរ​ជាង។

វិធី​ប្រៀបធៀប

ខួរក្បាល ​ដំណើរការ​គឺ​ទទួល​ព័ត៌មាន បន្ទាប់មក​បំ​ព្រួញ និង ផ្សាភ្ជាប់​បណ្ដា​ព័ត៌មាន​ទាំង​នោះមក​ម្ដុំ។ ដើម្បី​រក្សា​ព័ត៌មាន​អោយបាន​ល្អ​និង​មាន ប្រសិទ្ធភាព​ជាង​ក្នុង​រយះពេល​វែង​នោះ​កត្ដា​សំខាន់ គឺ​ខួរក្បាល ក្មេង​ត្រូវ​ចេះ​ត​ភ្ជាប់​ព័ត៌មាន​តាម​លំដាប់លំដោយ Logic និង​ចេះ​ប្រៀបធៀប​រវាង​ព័ត៌មាន​ថ្មី​និង​ចាស់។ព័ត៌មាន​ទើប​និង​ទទួលបាន ត្រូវដាក់​ចូល​តាម​ទំនាក់ទំនង និង ព័ត៌មាន​ចាស់។ ព័ត៌មាន​ថ្មី​ដែល​បន្ថែម​បដិសេធ រឺ​បញ្ជាក់​អោយព័ត៌មាន​ចាស់។ ដើម្បីអោយ​ក្មេង​ចងចាំ​បានល្អ​អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ប្រៀបធៀប​រវាង​ ព័ត៌មានរឺ​របស់​ចាស់​និង​ថ្មី​ដែល​ក្មេង​ទើប​ទទួលបាន។

វិធី​រំលឹក​ឡើងវិញ

ការពិសោធ ​អោយដឹងថាៈ​មនុស្ស​ធម្មតា នឹង​ភ្លេច៥០% ព័ត៌មាន​ដែល​ទទួលបាន​ក្នុង​រយះពេល៣០ នាទី​បន្ទាប់។ ៥០% នៃ​ព័ត៌មាន​នឹងត្រូវ​ភ្លេច​បន្ដិច​ម្ដង​ពីមួយថ្ងៃ។តែ​ព័ត៌មាន ទាំងនេះ​នឹង​អាច​រក្សា​បានយូរ​បើ​វា​ត្រូវគេ​រំលឹក​ជា ញឹកញាប់។ ពេល​កូន​ត្រូវ​រៀន​វិធីគុណ​ចែក…..អ្នក​ត្រូវ​រំលឹក​ឡើងវិញ​ក្រោយពី​កូន​ រៀនចាំ ១០នាទី។ បន្ទាប់មក​ត្រូវ​រំលឹក​មុនពេល​ចូល​គេ
​នឹង​ពេលព្រលឹម​មុន​កូន ​ទៅ​សាលារៀន ។អ្នក​ត្រូវ​និយាយថា អ្នកនឹង​ពិនិត្យ​សួរ​ឡើងវិញ​នៅ​ថ្ងៃស្អែក រឺ​បី​ថ្ងៃ​បន្ទាប់ រឺ​មុន​ការប្រលង​ប្រចាំ​សប្ដាហ៍​នៅ​សាលា…..។ អ្នក​ក៏​គួរ​សួរ​កូន​នូវ​សំនួរ ក្នុង​មេរៀន​ថ្មី​ដែល ជាប់ទាក់ទង​និង​ចំណេះដឹង​មេរៀន​ចាស់​ផងដែរ…..។

ម្តាយ​ក៏ជា​គ្រូ

ធ្វើអោយ ​កូន​ខំ​សិក្សា​ពុំមែន​ជា​រឿង​ពិបាក​ទេ​ជួន កាល​អ្នក​គ្រាន់តែ​អង្គុយ​ក្បែរ​កូន ពេល​គេ​រៀន​នៅ ផ្ទះ​គឺ​គ្រប់គ្រាន់​ហើយ​ដែល​កូន​អាចយ​ល់ពី​ភារកិច្ច​សិក្សា​របស់ខ្លួន។

១-លើក​ទឹក​ចិ​ត្ដ​ក្មេងៈ អ្នក​គួរ​និយាយ​នូវ​ពាក្យ​សរសើរល្អៗដែល​ត្រឹមត្រូវ​ចំពោះ​កូន។ក្រោយពី​ ការរៀន​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់​និង​តឹងតែង​ចូរ​ជូន​រង្វាន់​កូន​សំរាប់​ នូវ​រង្វាន់​ណា​ដែលមាន​អត្ដ​ន័យ​ជា​សំណូក។

២-មានមុខ​គ្រប់ពេល​ដើម្បី​ឆ្លើយ​សំនួរ​កូនៈ អ្នក​គួរ​ធ្វើការ​រឺ​អាន​សៀវភៅ​ក្បែរ​កូន​កំពុង​រៀន។លើក​ទឹក​ចិ​ត្ដ​កូន​អោយ ​ខំរៀន និង​ព្យាយាម​ដោះ ស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​មុននឹង​សុំ​ជួយ​ពី​អ្នក។ អ្វីដែល​នៅក្រៅ​សមត្ថភាព​កូន​អ្នក​គួរ​ពន្យល់​អោយ​ច្បាស់​និង​លើក ឧទាហរណ៍​សមស្រប​សំរាប់​កូន​ធ្វើ ដោយ​ខ្លួនឯង ដែល​អាចធ្វើឱ្យ ឯករាជ្យ​ជាង។

៣-បង្កើត​កាលវិភាគ​សិក្សា​សំរាប់​កូនៈ កូន​នឹង​គូស​ចំណាំ​នូវ​អ្វី ដែល​ត្រូវ​រៀន​ថ្ងៃស្អែក។ ភារកិច្ច​ត្រូវធ្វើ​គួរតែបង្កើត​ជា​ជំហ៊ានៗ អោយ​ក្មេង៤-ធ្វើ​សៀវភៅ​កំណត់ហេតុៈ វា​អាចជួយ​អោយ​កូន​ធ្វើ​ទៅតាម​ភារកិច្ច​ដែល​ត្រូវប្រគល់​តាមរយះ​សៀវភៅ​នេះ វា​ក៏​អាច​កត់​នូវ​លេខ​ទូរស័ព្ទ​របស់​មិ​ត្ដ​រួម​ថ្នាក់ រឺ​គ្រូ​ប្រចាំ​ថ្នាក់​ដើម្បី​ទាក់ទង​ពេល​ត្រូវការ…។

៥-ទាក់ទង និង​គ្រូបង្រៀនៈ គួរ​ជួប​គ្រូបង្រៀន​កូន​អោយបាន​ញឹកញាប់​ដើម្បី​ពិភាក្សា​ពី​ការសិក្សា​របស់​កូន និង​គំរោងផ្សេងៗទៀត​ដើម្បី​កូន…..។

Categories: កុមារ, កុមារា, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស, ក្មេងប្រុសអាមេរិក, ក្មេងប្រុសអាស៊ី, ក្មេងប្រុសអឺរ៉ុប, រឿងកុមារា, វិទ្យាសាស្រ្ត | Tags: , , , , , , , , , , | មតិ​មួយ​

Post navigation

One thought on “វិធីសាស្ត្រដើម្បីចងចាំបានយូរ សំរាប់ក្មេង

  1. ភារម្យ

    អនាគតឪពុកល្អម្នាក់ហើយ! បើជំនាញរឿងក្មេងៗយ៉ាងនេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: