ជនបរទេស៣នាក់ត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអំពើអនាចារនៅព្រះសីហនុ


2010-03-20

អាជ្ញាធរ ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិ​ជន​នៅ​កម្ពុជា បាន​ចាប់​បញ្ជូន​បុរស​ជន​បរទេស ៣​នាក់​ពី​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​១៩ មីនា ដើម្បី​ជូន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ការ​ចោទ​ប្រកាន់​ក្រោម​បទ​ប្រព្រឹត្ត​អំពើ​អនាចារ និង​រួម​ភេទ​ជាមួយ​កុមារី​វៀតណាម ក្រោម​អាយុ​ចំនួន ៣​នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រធាន​អង្គការ​សកម្មភាព​ដើម្បី​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ហៅ​ថា Action Pour Les Enfants  លោក សំណាង សីលា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ជន ជាតិ អូស្ត្រាលី ម្នាក់ ត្រូវ បាន ឃាត់ ខ្លួន នៅ ខេត្ត ព្រះសីហនុ នៅ យប់ ថ្ងៃ ទី ១៧ ដោយ មាន ការ សង្ស័យ ពាក់ព័ន្ធ ទៅ នឹង អង្គ ហេតុ ដែល គាត់ នាំ កុមារី ជន ជាតិ វៀតណាម ក្រុម អាយុ នាក់ ទៅ ស្នាក់ នៅ ផ្ទះ សំណាក់ មួយ ជាមួយ នឹង ជន បរទេស ដែល ជា មិត្ត ភក្ដិ របស់ គាត់ នាក់ ទៀត ដែល ជា ជន ជាតិ អាមេរិកាំង និង ជន ជាតិ នូវែលហ្សេឡង់។ នៅ ក្នុង នោះ ប៉ូលិស ខេត្ត ព្រះសីហនុ គ្រាន់តែ ធ្វើ ការ ឃាត់ ខ្លួន ដោយ សង្ស័យ ពី ការ នាំ កុមារ ចូល ទៅ ស្នាក់ នៅ ក្នុង ផ្ទះ សំណាក់ ប៉ុន្តែ ប៉ូលិស នៃ នាយកដ្ឋាន ប្រឆាំង ការ ជួញ ដូរ មនុស្ស និង ការពារ អនីតិ ជន នៃ ក្រសួង មហាផ្ទៃ នៅ ក្រុង ភ្នំពេញ ណេះ គឺ បាន ស៊ើប អង្កេត ករណី ហ្នឹង អស់ រយៈពេល ជា យូរ មុន ពេល ដែល គាត់ ត្រូវ បាន ឃាត់ ខ្លួន នៅ ខេត្ត ព្រះសីហនុ»

សមត្ថកិច្ច​បាន​បើក​ការ​ស៊ើប​អង្កេត​ជន​បរទេស​ទាំង​បី​នាក់​នោះ​ជា​ច្រើន ​ខែ​មក​ហើយ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា កន្លង​ទៅ​នៅ​ខេត្ត​ព្រះសីហនុ។

កុមារី​ជន​ជាតិ​វៀតណាម​ដែល​រង​គ្រោះ​នោះ មាន​ចំនួន ៣​នាក់ មាន​អាយុ​ប្រមាណ ១៦​ឆ្នាំ។ បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា​ក៏​កំពុងតែ​ស៊ើប​អង្កេត​លើ​ឯកសារ​ក្នុង​ ម៉ាស៊ីន​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង ដែល​មាន​រូបភាព​អនាចារ និង​រូបភាព​អាសអាភាស​លើ​កុមារី​ដែល​ថា ជា​កូន​ចិញ្ចឹម​របស់​ជនជាតិ​អូស្ត្រាលី​រូប​នោះ​ផង។

កាល​ពី​ថៃ្ង​ទី​១ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ លោក John T. Morton ជា​ឧបការី​ក្រសួង​សន្តិសុខ​មាតុភូមិ សហរដ្ឋ​អាមេរិក ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ថា លោក​បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​មួយ ជាមួយ​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ធ្វើ​បត្យាប័ន ដោយ​ចាប់​បញ្ជូន​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​មក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ឬ​រួម​ភេទ​ជាមួយ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​អាមេរិក​វិញ ដើម្បី​ទទួល​ការ​កាត់​ទោស។ អាជ្ញាធរ​កម្ពុជា បាន​គាំទ្រ​និង​សាទរ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ៕

វាចារបន្ថែម៖

ក្មេងស្រីវៀតណាមអស់ហ្នឹង គេព្រមព្រៀងគ្នាអស់ហើយតើ  ម៉ែគេជាអ្នកនាំមកឲ្យទៀត  តែមិនដឹងអាម៉េច សង្ស័យតែមិនត្រូវថ្លៃគ្នា បានឈានដល់ថ្នាក់ហ្នឹង!!!   ថាកុំទុកចិត្តពួកបរទេស ពេលគេសុំកូនអ្នកធ្វើជាកូនចិញ្ចឹមរបស់គេ ខ្ញុំឃើញច្រើមមកហើយ មិនមែនត្រឹមតែឃើញទេ ខ្ញុំដឹងទៀត  តែធ្វើម៉េច ខ្ញុំជួយអត់បាន …..  ពួកបរទេសភាគច្រើនចូលចិត្តកុមារដែល ងាយស្រួលទាក់ទង ហើយ ជិតដិតហ្នឹងពួកគេ…ដូចជាធ្វើគ្រូបង្រៀនជាដើម..៕

Categories: Asian film, កុមារ, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, បទល្មើសកុមារ, រឿងកុមារា | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: