អាមេរិកាំងម្នាក់ត្រូវតុលាការចោទប្រកាន់ពីបទប្រព្រឹត្តអំពើអាសលើកុមារ


2009-02-06

បុរស ​ជនជាតិ​អាមេរិកាំង​ម្នាក់ អាយុ ៧៦​ឆ្នាំ កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​សាលា​ដំបូង​ខេត្ត​សៀមរាប​ថា មាន​ជាប់​ពាក់ព័ន្ធ​ប៉ះពាល់​ដល់​ប្រដាប់​ផ្លូវ​ភេទ​កុមារ​កម្ពុជា​ដែល​មាន​ អាយុ​ក្រោម ១៥​ឆ្នាំ ជា​ច្រើន​នាក់។

ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាម លោក នួន សាន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កុម្ភៈ ថា បុរស​ជន​ជាតិ​អាមេរិកាំង​ឈ្មោះ Sporigh Jack Lui មាន​តម្រុយ​ច្បាស់​លាស់​ដែល​អាច​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ហើយ​ពី​បទ​ ប្រព្រឹត្ត​អំពើ​អាស​លើ​អនីតិជន ហើយ​លោក​បាន​ធ្វើ​ចោទ​ប្រកាន់​ទៅ​តាម​មាត្រា​ទី​៤៣ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ដើម្បី​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើ​ការងារ​ស៊ើប​សួរ​បន្ត។

លោក នួន សាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជនជាតិ​អាមេរិកាំង ឈ្មោះ  Sporigh Jack Lui សម្រាប់​ខ្ញុំ​ជា​អយ្យការ​ឃើញ​ថា មាន​តម្រុយ​ថា មាន​បទ​ល្មើស​ហើយ ដូច្នេះ​យើង​អាច​ចោទ​ប្រកាន់​គាត់​បាន​ហើយ យើង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ លោក វ៉ា កា ស៊ើបសួរ​ទៅ»

មន្ត្រី​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ ខេត្ត​សៀមរាប លោក ស៊ុន ប៊ុនថង បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​អាមេរិកាំង​រូប​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នៅ​ក្នុង​លំនៅ​ដ៏​ស្កឹម​ស្កៃ​មួយ​របស់​គាត់​ដែល​កំពុង​សាងសង់​នា​ភូមិ​រកា សង្កាត់​ស្រងែ ក្រុង​សៀមរាប បន្ទាប់​ពី​សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ចំនួន​ពីរ​ក្នុង​ចំណោម​កុមារ​ខ្មែរ ៤​នាក់ ដែល​កំពុង​នៅ​ជាមួយ​ជន​បរទេស​នោះ​ពាក់ព័ន្ធ​នឹង​អំពើ​អាស​លើ​កុមារ។

លោក ស៊ុន ប៊ុនថង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​មាន​បណ្ដឹង​ពីរ ហើយ​និង​ជន​រង​គ្រោះ​ក្រោម ១៥​ឆ្នាំ។ ជា​ជំហាន​ដំបូង​ដែល​យើង​ទើប​រក​ឃើញ​ពាក់ព័ន្ធ​នឹង​កុមារ ៤​នាក់​ប៉ុណ្ណោះ​សិន។ យើង​បាន​ឃាត់​ខ្លួន​ឝាត់​នៅ​ថ្ងៃ​ទី​២ វេលា​ម៉ោង ៦​ល្ងាច»

មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​អាមេរិកាំង​រូប​នោះ​មាន​ទីលំនៅ នៅ Chicago សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ទេសចរណ៍​មក​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៥។

ទោះ​យ៉ាង​ណា​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ច្បាស់​លាស់​ពី​ក្រុម​គ្រួសារ​ជន​ជាតិ​អាមេរិកាំង​ដែល​ជាប់​ចោទ​នោះ​បាន​ទេ។

តាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​ផ្ទះ​ជិត​ទីលំនៅ​បុរស​ជន​ជាតិ​ អាមេរិកាំង ឯ​ខេត្ត​សៀមរាប បាន​និយាយ​ថា បុរស​នោះ​ពុំ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ភូមិ​ខ្មែរ​ទេ ប៉ុន្តែ​ជា​ញឹក​ញាប់ គេ​ឃើញ​គាត់​ជិះ​ម៉ូតូ​ត្រៃ​ធំ​មួយ​គ្រឿង​ដឹក​កុមារ​កាត់​តាម​វាល​ស្រែ​និង​ ពេល​ខ្លះ​ជួប​ក្មេងៗ​ឃ្វាល​គោ​នៅ​តាម​វាល​គាត់​តែង​បាច​ប្រាក់​ឲ្យ​កុមារ​ រត់​ដណ្តើម​គ្នា​រើស​ទៀត​ផង ៖ «ឃើញ​តែ​ជិះ​ម៉ូតូ​ដឹក​ក្មេង ស្រី​ប្រុស​អី ជួន​កាល​គាត់​ឌុប​តាម​វាល​ស្រែ​អី​អ៊ីចឹង។ ឃើញ​ក្មេង​ឃ្វាល​គោ គាត់​បាច​លុយ ខ្មែរ ៥០០​រៀល ក្រដាស ១​ពាន់​អី ជួន​កាល​បាច ១​ម៉ឺន ២​ម៉ឺន ៣​ម៉ឺន»

មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក មាន​ជន​បរទេស​ជា​ច្រើន​នាក់​មក​ហើយ​ដែល​បាន​ធ្វើ​ទេសចរណ៍​មក​ខេត្ត​សៀមរាប​ ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​និង​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ អនាចារ​រួម​ភេទ​និង​អំពើ​អាស​លើ​កុមារ​ខ្មែរ​ដែល​មិន​ទាន់​គ្រប់​អាយុ​ក្នុង ​ផ្លូវ​ច្បាប់៕

វាចារបន្ថែម៖

កុំឃើញគេឲ្យលុយច្រើន ថាគេល្អ ប្រុងប្រយ័ត្នឲ្យមែនទែន  អ្នកនៅស្រុកស្រែ ក៏ដូចអ្នកទីក្រុង ត្រូវមើលកូនរបស់អ្នក កុំឲ្យដើរទៅណារហេតរហូត  ព្រោះក្មេងៗភាគច្រើនងាយចេញបោកគេ ឬ ត្រូវគេលួងលោមយកទៅធ្វើនេះធ្វើនោះ។ ពេលដែលបែកការណ៍នោះគឺពេលឃើញកូនមានលុយច្រើនកាន់ក្នុងដៃ ទិញរបស់របរ ដែលពួកអ្នកមិនបានទិញឲ្យ ឬក៏ថាគេជូន។ អ្នកកាន់តែស្គាល់គ្នា កាន់តែគ្រោះថ្នាក់ រឺមួយ ត្រូវឥទ្ធិពលគេលួងលោមបាន ហើយចង់បានលុយ រឺ គេទិញអ្វីយកចិត្ត ទើបព្រមធ្វើចឹង ណាមួយ ខ្ញុំ នៅមានវាចារច្រើនដែលខ្ញុំចង់ដាក់ តែគិតមិនឃើញថាដាក់អី!!  ចឹងសូមចប់ត្រឹមហ្នឹង!!!

Categories: កុមារ, កុមារា, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, រឿងកុមារា | Tags: , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: