ខ្មោចលងពិត [កំណាព្យ]


-ខ្មោចគឺមានពិតមិនប្រឌិតទេ                              ខ្ញុំសូមសរសេរតាំងបទបកស្រាយ

បើប្រិយមិត្តស្តាប់កុំយល់វែងឆ្ងាយ                     នាំឲ្យព្រឺកាយស្រៀវស្រើបវីវក់។

-នុ៎ះ!ខ្មោច….ខ្មោច….ខ្មោច..ខ្មោចលងពិត        ខ្មោចមានជីវិតចេះលិទ្ធជញ្ជក់

ខ្មោចនេះសង្វាតឆ្លាតមិនទ្រមក់                           លងពេលគេងលក់ទំពក់រីកមាឌ។

-ដំបូងគឺខ្មោចវាលងទាញពូក                               ស្ទាបអង្អែលលូតគ្រប់ទីកន្លៀត

តាមកន្លាក់កន្លៀនជាច្រើនស្នៀត                       មនុស្សស្រួលមារយាទឆ្លៀតឲ្យលងពិត។

-ដល់ខ្មោចលងពិតរមិតរមួល                              ថ្ងួចថ្ងូរកំសួលពីទីងងឹត

អ្នកណាថាគ្មានខ្មោច គឹល្វង់ពិត                        ខ្មោចលងពិត មិនប្រឌិតតាមចាស់។

-ខ្មោចលងពិតហើយក៏ទៅលងពាង                  សំអាតសារពាង្គកាយឲ្យស្រលះ

បើមិនសាងទេខ្មោចលែងមកផ្ទះ                       ពេលទំពក់រះ សំពះហៅខ្មោច។

-ឱ!ខ្មោចអើយ អើយខ្មោចអសោចឈ្មោះ       តែខ្មោចអ្នកស្មោះដូចសត្វស្រមោច

វៀរកាត់ថ្នមៗ លិទ្ធជញ្ជក់បោច                        ឱ!ខ្មោចអើយ អើយខ្មោច ស្អែកឡើងលងពិតទៀត។

អ្នកនិពន្ធដោយ  ចក្រា នេត្រ

យកចេញពីទស្សនាវដ្តី អថ៌កំបាំង លេខ៣៥  ខែមេសា ឆ្នាំ២០១០

យោបល់ខ្ញុំ   ៖

ពេលខ្ញុំមើលមួយភ្លែត មិនចាប់អារម្មណ៍ទេ ព្រោះមិនសូវដែលមើល កំនាព្យអីទេ  មើលតែរូប និងរឿង

( ទស្សនាវដ្តីនេះលួចទិញមកមើលរឿងរបៀបគេសរសេរទេ មិនមែនមើលប្រុសៗទេ សូមកុំច្រឡំ)😉

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: , | មតិ 4

Post navigation

4 thoughts on “ខ្មោចលងពិត [កំណាព្យ]

  1. pisitnseiha

    ចេះ​តាមាន​នហើយ! ខ្មោច​អី​ក៏​ពូ​កែរ​លង​ម្លេះ?

  2. pisitnseiha

    រក​គ្រូ​មក​ទប់​ទល់​ទៅ​កុំ​អោយ​មក​លង​ញឹក​ពេក ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មានទេ! ណា​មួយ​រតនា​ឯង​បើក​ដៃ​អោយ​ដែរ​ហ្នឹង​ណា​បាន​ខ្មោច​ហ្នឹង​វា​បានដៃ មក​លង​ញឹកទៅ។

    • ក្មេងកាមទេព

      មានលងឯណា!!! នេះជាកំនាព្យដែលខ្ញុំយកពីគេមកដាក់ ព្រោះអានទៅចាប់អារម្មណ៍ ក៏ដាក់ទីនេះតែម្តង ខ្ញុំសុំគេរួចហើយ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: