បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ៥ ខែ ឧសភា ឆ្នាំ ២០១០

ទីតាំង​បើក​ហ្គេ​ម​មួយកន្លែង​ជាប់​នឹង​សាលារៀន​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦(​រូបថត ជលធា​)

ទីតាំង​បើក​ហ្គេ​ម​មួយកន្លែង​ជាប់​នឹង​សាលារៀន​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

រាជធានី ​ភ្នំពេញ ៖ ទីតាំង​បើក​ហ្គេ​មតាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ពង្វក់​ក្មេង​មួយកន្លែង​ជាប់​នឹង​សាលារៀន​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌឫស្សី​កែវ​សហការ​ជាមួយ​សាលា​ខណ្ឌ​ឫស្សីកែវ និង​មន្ដ្រី​តុលាការ​ចុះ​ទៅ​បង្ក្រាប​កាលពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ហើយឃាត់ខ្លួន​ម្ចាស់​បើក​ហ្គេ​ម និង​ដកហូត​បានកុំព្យូទ័រ​ចំនួន​២៣​កំ​ប្លេ ។ទីតាំង​បើក​ហ្គេ​ម​លួចលាក់​នេះ​ត្រូវ​បានសមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ថិត​នៅផ្ទះ​លេខ៧៤២​ព ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ដែល​មាន​ម្ចាស់ឈ្មោះ​ប៊ី បូ​រ៉ា​មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។

លោក​ចាន់ សា​ហ៊ុត អធិការរង​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹង​ថា ទីតាំង​នេះបាន​បំរើសេវា​កម្ម អ៊ី​ន​ធើ​រ​ណេ​ត​នៅ​ជាប់​សាលា​អន្ដរជាតិ​ញូ​វយ៉​ក ហើយ​បាន​លួចលាក់​បញ្ចូល​ហ្គេ​ម​ពង្វក់ក្មេង​ៗ​សិស្សសាលា ។ នៅ​ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​មាន​ក្មេង​ៗ​សិស្សសាលា​ចំនួន​៥​នាក់ ដែល​បាន​គេច​សាលា​ចូល​ទៅ​សំងំ​លេង​ហ្គេ​ម មិន​គិត​ពី​ការ​រៀនសូត្រ​។លោក​ចាន់ សា​ហ៊ុត អធិការរង​ខណ្ឌ​ឫស្សី កែវ បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ហ្គេ​ម​នេះសមត្ថកិច្ច​ចំរុះ​បាន​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម ឈ្មោះ​ប៊ី បូ​រ៉ា​មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និងដកហូត​បាន​កុំព្យូទ័រ​ចំនួន​២៣​កំ​ប្លេ បញ្ជូនទៅ​កាន់​អធិការដ្ឋាន ។ចំណែក​ក្មេង​ៗ​ចំនួន​៥​នាក់​នាំ​ខ្លួន​ទៅសាកសួរ និង​អញ្ជើញ​ឪពុក​ម្ដាយ​ឱ្យមក​ទទួលយក​ទៅ​អប់រំ។

យោបល់ខ្ញុំខាងអាក្រក់:

ចាប់ឃុំមួយខែឲ្យពួកវាដឹងខ្លួនខ្លះ  ទោះអង្គការសិទ្ធិមនុស្សមកដោះស្រាយក៏មិនចាំបាច់ឲ្យជួប  ហើយ ថតរូបពួកវាដាក់ក្នុងបញ្ជីខ្មៅ សំណុំរឿង កុមារ។

យោបល់ខ្ញុំខាងល្អៈ

ធ្វើបែបនេះ មិនមែនជាដំណោះស្រាយសមរម្យទេ  ហើយការធ្វើបែបនេះ គ្រាន់តែបង្អាក់ដំណើរការនៃការលេងហ្គេមរបស់ពួកវា

កាលពីមុនមានល្បែងភ្នាល់បាល់  ល្បែងស្លុតម៉ាស៊ីន  ចាក់ឆ្នោត  ទីកន្លែងហ្គេម!!!!

ឥឡូវកន្លែងតូចតាចបិទជិតអស់ហើយ  នៅសល់តែ ផ្សារសូរិយា មានកន្លែងលេងហ្គេមមួយស្របច្បាប់មែនទែន  មួយកាក់ 500៛

ក្មេងចូលពេញហ្នឹង!!!  តើគួរមានវិធានការណ៍បែបណា ចំពោះរឿងនេះ?

ការអប់រំក្មេងមិនបានដឹតដកល់ ជាឧបសគ្គទៅថ្ងៃអនាគត !!!

ខ្ញុំមិនចង់ធ្វើជាមេធាវី ( ព្រោះមិនចង់ស៊ីសំណូក)     មិនចង់ធ្វើអ្នកការសែត (ព្រោះមិនចង់ សរសេរអ្វីដែលទាស់ដល់គេ ហើយ មានការបំភ្លើសបន្តិចទៀត)  ។

ពិតជាមិនអាចទទួលយកនូវអ្វីដែលមានគំនិតចាស់គំរិល  មិនគិតពីអ្វីដែលថ្មីមានប្រយោជន៍  ហើយគិតមិនបានស៊ីជំរៅដូចសម័យឥឡូវនេះ។

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, រឿងកុមារា | Tags: , , , , , , , , , , , , , | មតិ​មួយ​

Post navigation

One thought on “បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត

  1. មិនមានវិធានណាល្អ ជាងឈប់ចាយលុយនោះទេ, បើឈប់ចាយលុយ នៅអ្វីៗនឹងឈប់ទាំងអស់, លែងមានអំពើពុក រលួយ, លែងមានការលេងល្បែង… តែសួរថាតើអាចទៅរួចទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: