បាត់មុខម្ចាស់ប្លកសឹងគ្រប់គ្នា


ខែនេះមិនដឹងជាខែអី  ដូចជាមិនសូវមានម្ចាស់ប្លកចូលមកប្រើសោះ។

កាលពីមុន ខ្ញុំឃើញម្ចាស់ប្លកមួយៗហ្នឹងសង្វាត់ខាងសរសេរប្រកាសនិង ជជែកគ្នាលេង    តែឥឡូវនេះ សូន្យឈឹងតែម្តង។

ហេតុផលនេះធ្វើឲ្យខ្ញុំធុញ ធុញទាំងតបទៅគេទៀត   ថ្មីៗនេះលែងវាចារនៅប្លកគេហើយ ព្រោះខ្លាចគេថាអីឲ្យទៀត ​គ្រាន់តែមានវាចារក្នុងប្លកខ្លួនឯងតែប៉ុននោះ។  សង្កេតឃើញថាជនជាតិខ្មែរមិនសូវមានភាពសប្បាយសោះ  សង្វាត់តែរកលុយរកប្រាកកាស  ឯខ្ញុំឯនេះជាក្មេង មិនសូវគិតពីរឿងហ្នឹងទេ  តែមិនហ៊ានថាខ្លួនឯងហ្នឹង ទៅអនាគតនោះក្លាយជាយ៉ាងណា ឬក៏រកលុយខ្លាំងជាងគេផង!!!         សល់តែមួយអាទិត្យទៀត ដល់ពេលដែលខ្ញុំត្រូវទៅមួយរយៈហើយ។  ខ្ញុំមិនហ៊ានឲ្យអ្នកទាំងអស់គ្នានឹកទេ ព្រោះខ្ញុំមិនមែនជាញាតិអ្នកទាំងអស់គ្នា ហើយក៏រឹតតែមិនមែនអ្វីៗអ្នកទាំងអស់គ្នាដែរ!!!

ខ្ញុំទៅទីណាក៏តែងតែសកម្មជាងគេ តែសកម្មបានប្រយោជន៍អី បើគ្មានគេអើពើផងនោះ!!!

ខ្ញុំមកទីនេះមានប្រយោជន៍តិចណាស់ ។  អ្នកគិតទៅមើល បើយើងធ្វើអ្វីដែលគ្មានប្រយោជន៍ដល់ខ្លួន តើអ្នកសុខចិត្តធ្វើទេ?

ខ្ញុំតែងតែសួរខ្លួនឯងថា នៅទីនេះមានប្រយោជន៍អ្វីបានជាញៀនសរសេរភាសាខ្មែរដល់ថ្នាក់ហ្នឹងនោះ?   តែខ្ញុំចេះតែគិតថា ដើម្បីចែករំលែកនូវអ្វីដែលខ្ញុំមាន ជូនដល់អ្នករាល់គ្នា  ទើបខំប្រើខំប្រើប្លកមួយនេះ  ហើយថ្មីៗនេះក៏បានបង្កើតថែម ៥ទៀត។

គិតទៅអួតខ្លួនបន្តិចចុះ    ខ្ញុំសង្កេតឃើញថា  មិនសូវមានក្មេងដែលប្រើអ៊ីនធឺណេតសឹងរាល់ថ្ងៃដូចខ្ញុំទេ   ហើយក៏មិនសូវមានអ្នកមានឯកសារច្រើនដល់ខ្ញុំដែរ។   ឯកសារខាងវិទ្យាសាស្ត្រ  ខាងកុមារ   ខាងកុំព្យូទ័រ  ខាងអ្វីមួយចំនួនទៀត សុទ្ធតែខ្ញុំបានដាក់ឲ្យមើលហើយ គឺថាគេអាចទទួលយកបាន។

ខ្ញុំមិនសូវចេះសរសេរភាសានិយាយទេ ព្រោះស្តាប់មិនបាន  ហើយ ក៏ខ្ញុំមិនចេះអានភាសាខ្មែរដែលសរសេរជាអង់គ្លេសដែរ ព្រោះពេលអានទៅ មិនដឹងប្រែថាយ៉ាងម៉េចទេ។  តែខ្ញុំអាចសរសេរជាខេមរៈភាសាបាន ហើយក៏អាចមើលបាន!!!  តែនិយាយដូចជាប់បំពង់កយ៉ាងម៉េចមិនដឹង!!!! តែខ្ញុំនិងរៀនសរសេរជាភាសានិយាយ!!!

និយាយពាក្យក្នុងចិត្តចេញមកអស់ ធ្វើឲ្យខ្លួ​នឯងហ្នឹងធូរទ្រូងបន្តិច!!! 😀

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | មតិ 8

Post navigation

8 thoughts on “បាត់មុខម្ចាស់ប្លកសឹងគ្រប់គ្នា

  1. ផ្កាយដុះកន្ទុយ

    ពិតជាយ៉ាប់មែនយើងនេះ:)

  2. ផ្កាយដុះកន្ទុយ

    គឺយ៉ាប់ត្រង់ថា យើងចូលចិត្តសាញខ្លួនឯងថាជាមនុស្សអញ្ចេះអញ្ចុះ ថាគេមិនចូលចិត្តរាប់អានខ្លួន យល់ថាខ្លួនជាមនុស្សចម្លែកខុសគេ….។ល។ និងចូលចិត្តទាមទារនូវចំណាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។
    ពេលនេះ ខ្ញុំគ្រាន់តែអាចស្មានថា ក្មេងកាមទេពជាមនុស្សមិនដឹងថាអផ្សុក ឬឯកោប៉ុណ្ណានោះទេ បានជាចូលចិត្តនៅតាមonline… ឥឡូវខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យអ្នករៀនបើកចិត្តឲ្យទូលាយ បើកគំនិតឲ្យទូលាយ ហើយសម្លឹងនៅអ្វីៗដែលនៅជុំវិញខ្លួនអ្នកឡើងវិញ និងចាប់ផ្តើមស្វែងយល់អំពីខ្លួនឯងដោយប្រើនូវគំនិតឬទស្សនៈជាវិជ្ជមានជានិច្ច នោះអ្នកនឹងយល់ថា អ្នកនៅមានចំនុចល្អៗជាច្រើនដែលអ្នកដទៃប្រហែលជាមិនអាចមានដូចខ្ញុំ តើចាំបាច់អ្វិដែលខ្ញុំត្រូវបោះបង់ខ្លួនឯងចោលនៅក្នុងសភាពមួយដែលមិនយល់អំពីតម្លៃរបស់ខ្លួនឯងនោះ?

    នេះគ្រាន់តែជាអ្វីដែលខ្ញុំបានម៉ៃ និងស្វែងយល់អំពីអារម្មណ៍របស់អ្នកនៅពេលសរសេរប្រកាសម្តងៗ! ប្រសិនបើខ្ញុំនិយាយខុស ម៉ៃខុស សូមកុំប្រកាន់នឹងខ្ញុំអី ដោយខ្ញុំគ្រាន់តែចង់ឲ្យអ្នករៀនប្រើទស្សនៈ ឬរៀនស្គាល់ខ្លូនឯងតាមបែបវិជ្ជមានតែប៉ុណ្ណោះ! សង្ឃឹមថាមិត្តនឹងទទួលយកនូវបំណងល្អរបស់ខ្ញុំ!!

    ជីវិតរបស់អ្នកនូវមានតម្លៃ និងអាចប្រសើរជាងមនុស្សមួយចំនួនទៀតដែលយើងមិនអាចនឹកស្មានដល់…

    • ក្មេងកាមទេព

      បាទមែន!!! តែខ្ញុំមិនទាមទារនូវចំណាប់អារម្មណ៍អីទេ គ្រាន់តែចង់បានវាចារពីអ្នកដែលចូលមើល ដើម្បីអាចឲ្យខ្ញុំដឹងពីរបៀបទាក់ទងគ្នា។
      បើមិនអផ្សុកទេនោះ ម៉េចក៏ខ្ញុំមកប្រើអ៊ីនធឺណេតសឹងរាល់ថ្ងៃ ហេតុអ្វីក៏ខ្ញុំមិនចូលក្នុងចំណោមសង្គម?
      ការបើកចិត្តឲ្យទូលាយគឺមិនងាយដូចបងគិតនោះទេ ។
      ពេលដែលយល់ថាខ្លួនអផ្សុក ឬឯកោរនោះ គឺមានអារម្មណ៍ថាធុញថប់ភ្លាម នោះប្រហែលជាជំងឺម៉្យាងរបស់ខ្ញុំហើយ!!
      តែមិនអីទេ ខ្ញុំនឹងរៀនបើកចិត្តឲ្យទូលាយ!!!
      សំរាប់រឿងគ្រប់យ៉ាងដែលមាន គឺខ្ញុំនឹងខំប្រឹងយល់គិត!!!
      អរគុណដែល ជួយជាយោបល់មកខ្ញុំ!!!

  3. ផ្កាយដុះកន្ទុយ

    សង្ឃឹមពេលដែលក្មេងកាមទេពបានទទួលវិចារ​ កុំភ្លេចតបមកខ្ញុំផងណា!!

  4. ផ្កាយដុះកន្ទុយ

    មិនចាំបាច់មានគុណមានស្រ័យអីទេ!​នេះគ្រាន់តែជាយោបល់តិចតួចដែលបងគ្រាន់តែយល់ ហើយសង្ឃឹមថាក្មេងកាមទេពពិតជាអាចធ្វើបាន!

    គ្មានការជោគជ័យណា ដែលមិនផ្តើមចេញមកពីខ្លួនឯងនោះទេ
    ឲ្យតែមានជំនឿនិងទំនុកចិត្តលើខ្លួនឯង​ មិនមានអ្វីដែលមនុស្សយើងធ្វើមិនបាននោះទេ…

    • ក្មេងកាមទេព

      មិនអីទេ ចាំ៣ខែក្រោយ នោះនឹងដឹងហើយ!!!
      បើសិនខ្ញុំមិនសូវប្រើ អ៊ីនធឺណេតទេ នោះខ្ញុំនឹងជោគជ័យ តើធ្វើយ៉ាងម៉េច ទើបអាចឲ្យធុញ ក្នុងការប្រើអ៊ីនធឺណេតទៅបង?

  5. ផ្កាយដុះកន្ទុយ

    តើវាមានអីទាក់ទងទៅនឹងការប្រើប្រាស់អ៊ីនធើណេតទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: