សិស្ស​ពូកែ​រូបវិទ្យា ឪពុក​រត់​ម៉ូតូឌុប ម្ដាយ​លាងចាន​គុយទាវ


យុវ​សិស្ស​ឈ្មោះអាង ឆៃណា អាយុ​១៥​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៩ II  នៃ​វិទ្យាល័យច្បារ​អំពៅ ដែលបាន​ខិតខំ​សិក្សារៀនសូត្រ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ទូ​ទាំង​ប្រទេស​លើ​មុខ​វិជ្ជា​រូបវិទ្យា ប្រចាំឆ្នាំ​២០១០។

https://i1.wp.com/img1.kohsantepheapdaily.com.kh/2010/5/aca9db89-dd50-4924-9ada-f10eeab34ae9.jpg

យុវ​សិស្ស​អាង ឆៃ​ណា បាន​និយាយ​ថា មូលហេតុ​ដែល​រូបគេ​បាន​ក្លាយ​ខ្លួន​ជា​សិស្ស​ពូកែទូ​ទាំង​ប្រទេស គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទាំង​នៅ​ក្នុង​ថ្នាក់រៀន និង​រៀននៅផ្ទះ​ជាប់​ជា​ប្រចាំ​ថែម​ទៀត​ផង​។ សូម​បញ្ជាក់​ថា យុវ​សិស្ស​អាង ឆៃ​ណា ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ​ដែលឪពុក​ម្ដាយ​ជួល​ផ្ទះ​គេ​ស្នាក់​ នៅ​ក្នុងភូមិ​តា​ងូវ សង្កាត់​និរោធ ខណ្ឌមានជ័យ​ឪពុក​មានមុខរបរ​រត់​ម៉ូតូឌុប រីឯ​ម្ដាយ​ស៊ីឈ្នួល​លាងចានតាម​ហាង​គុយទាវ​ចិញ្ចឹម​កូន​រៀនសូត្រ​។

យោបល់ខ្ញុំ៖

មើលគំរូឲ្យហើយទៅ  អ្នកពូកែគឺចឹង មុខស្រាតចឹង  ទោះជាអ្វីមិនសំខាន់!!!    តែពេលបានម៉ូតូហើយសូមកុំជិះជ្រែគេជ្រែឯង ហើយសូមកុំភ្លេចនូវអ្វីដែលជាទង្វើល្អ!!!  តិចថាបានម៉ូតូហើយភ្លេចរៀនហ្នឹង ចប់តែម្តងហើយ!!!!

Categories: កុមារ, កុមារា, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស | ពាក្យ​គន្លឹះ៖ , , , , , , , , | 14 មតិ

ការ​នាំទិស​ប្រកាស

14 thoughts on “សិស្ស​ពូកែ​រូបវិទ្យា ឪពុក​រត់​ម៉ូតូឌុប ម្ដាយ​លាងចាន​គុយទាវ

  1. បើ​ខ្ញុំ​បាន​ដូច​គេ​ មិន​ដឹង​ជា​ម៉ាក់​ប៉ា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។ ពូកែ​ដែរ តែ​ពូកែ​ខាង​ខ្ជិល! :mrgreen:

    • តារាមុន្នី

      ហ្វីដែល!! ខ្ជិលខាងអី្វ? បើទំនេរ mail ទៅខ្ញុំផងណា៎ ចង់ដឹងថាហ្វីដែល និយាយអ្វីនៅ ក្នុងmail នោះ!!

  2. អី​ក៏​ខ្ជិល​ដែរ។ មាន​គម្រោង​ថា​ធ្វើ​ថ្ងៃ​នេះ បែរ​ជា​ពន្យារ​ពេល​ដល់​ស្អែក ហើយ​ស្អែក​ទៀត។ មិន​ដឹង​ជា​ថ្ងៃ​បាន​ទើប​កែ​ទម្លាប់​អាក្រក់​នេះ​ចោល​បាន​នោះ​ទេ។ Mail? សរសេរ​អី​ខ្លះ​ទៅ? 😀

  3. ឃើញប្រកាសនេះ ធ្វើអោយខ្ញុំនឹកឃើញដល់កាលប្រលងសិស្សពូកែរូបវិទ្យាថ្នាក់ទី៩ នៅបាត់ដំបង។ តែជាប់ត្រឹមតែសាលាទេ ដល់ប្រលងថ្នាក់ខេត្តធ្លាក់ក្ឌុក។ ប្រលងជាប់ថ្នាក់សាលាអរចង់ងាប់ ។ ប្រសិនបើប្រលង ជាប់ថ្នាក់ប្រទេសចឹងមិនដឹងសប្បាយយ៉ាងណាទេហ្ន????

  4. កុំយាយចឹង ហ្វីដែល ពូកែខាងមើល anime, manga, អីនោះ!

  5. ឆាយា

    សូមសរសើចំពោះការខំរៀនសូត្ររបស់យុវសិស្សនេះ។​ គាត់គួរទទួលតុរង្វាន់ផ្សេងក្រៅពីម៉ូតូនេះ​ បើពិនិត្យពីអាយុរបស់គាត់។ ចង់ដឹងថានណាជាអ្នកឧបត្ថម្ភម៉ូតូដល់គាត់​? អ្នកឧបត្ថម្ភនោះកំពុងជាប់ទោសដោយសារនាំអោយក្មេងមិនទាន់គ្រប់អាយុប្រព្រឹត្តខុសច្បាប់។ ក្រសួងគួរពិនិត្ររឿងតុរង្វាន់អោយសមនឹងអាយុរបស់ជ័យលាភី។ រដ្ឋាភិបាលខំប្រឹងអោយប្រជាជនគោរពច្បាប់ តែក្រសួងក្រោមឪវាទខំប្រឹងនាំក្មេងរំលោភច្បាប់។​ ចូរនាំគ្នាគោរពច្បាប់អោយបានព្រមគ្នា ទើបសង្គមមានសុវត្ថិភាព សន្តិសុខ ។ល។ តែបើគាត់ប្រគល់ម៉ូតូអោយអាណាព្យាបាលរបស់គាត់មិនបញ្ហាទេ រឺក៏ទុកដល់អាយុទើបអាចប្រើបាន។​ តែសំរាប់រូបថតនេះ គាត់កំពុង…។?!

    • ក្មេងកាមទេព

      ឆ្លើយតបនឹងរូបថតនេះ គឺ បើកម៉ូតូឲ្យស្រួល ម៉ូតូថ្មីចឹង!! ប្រយ័ត្នគេប្លន់ ហើយកុំជិះពេលយប់ កុំជិះជ្រែគេជ្រែឯង ប្រយ័ត្នដួល!!

      តែមើលទៅមុខគាត់ ដូចជាមិនអីទេ ខំរៀនចឹងប្រហែលជាយល់នូវអ្វីដែលខ្ញុំនិយាយហើយ បើបើកឃើញដូចនេះ!!!

  6. អរគុណ​សម្រាប់​ការ​ផ្តល់​ដំណឹង​ថ្មី​នេះ!! សូម​សរសើរ​យុវសិស្ស​ខ្មែរ​យើង!! ខាង​វិទ្យាសាស្រ្ត​យើង​មិន​អត់​ជាង​គេ​ប៉ុន្មាន​ដែរ​ ប្រសិន​បើ​មាន​សម្ភារៈ​គ្រប់​គ្រាន់ នេះ​មិន​សូវ​សម្បូរ​សម្ភារៈ​ពិសោធ​អី​ផង​ខ្លាំង​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​តែ​មាន​ទៀត តើ​វាទៅ​ជា​យ៉ាងណា?… អរគុណ​ក្មេង​កាម​ទេព ខ្ញុំ​សមាជិក​ថ្មី​ទេ មិន​ទាន់​ដឹង​អី​ទេ សូម​ជួយ​ណែ​នាំ​ផង​ណា គួរ​ហៅ​យ៉ាងណា​ទេ?? ពេល​នេះ​សុំ​ហៅ​ នាម​សិន​ហើយ​ណា ក្មេង​កាម​ទេព!!!

  7. មុន្នី​ឯង​ស្គាល់​គ្នា​ជាមួយ​គេ​ហ្នឹង?

  8. ឈ្មោះកូននេះមានន័យថា ប្រទេសចិន 😀 ទឹក​មុខ​គេ​សុភាព​ចេះ​ដឹង ខុស​ពី​មុខ​កុមារកាមទេព​ដាច់!

  9. តាម​ខ្ញុំ​សង្កេត​មើល ការ​ប្រលង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ចំពោះ​ថ្នាក់​ទី៩​ មាន​ភាព​សុក្រិត​ជាង​ការ​ប្រលង​ថ្នាក់​ទី​១២។ ចឹង​ពិត​ជា​គួរ​អោយ​សរសើរគេ​មែន!

  10. peehs07

    Wow! ល្អណាស់ ជាប់លេខ១ទូទាំងប្រទេសកម្ពុជាទាំងមូល! តើរង្វាន់បានអ្វីខ្លះ? ម៉ូតូដែលជិះហ្នឹងឬ?
    ខ្ញុំកាលរៀននៅតុច មិនដែលបានលេខ១នឹងគេទេ បានតែលេខ៣ យូរៗបានលេខ២ម្តង ពូកែបានតែខាងអាននិងសរសេរតែប៉ុណ្ណោះ។ ច្រៀង រាំ និងគូរមិនចេះ តែប្រាជច្រើន គ្រូឱ្យអង្គុយតែជាមួយស្រីៗ តែអង្គុយតុមុខគេ…។ល។

  11. ក្មេងកាមទេព

    តប
    oudomheng៖ ហៅតារាមុន្នីទៅចុះ!!! ឥឡូវឆ្លៀតថ្ងៃនេះបានមួយថ្ងៃ ក៏ចូលមកមើល ហើយឃើញថាបងមានវាចារ!!
    ចាន់ផល៖ ចុះទឹកមុខខ្ញុំមិនសុភាពទេហ្អីបងផល?
    ពិសិដ្ឋ៖ ខ្ញុំក៏អត់ដឹងដែរ!!
    peehs07៖ បានមែនហើយ ម៉ូតូហ្នឹង!!! តែមិនគួរទិញម៉ូតូទេ គួរតែទិញកង់ឲ្យជិះ ហើយផ្តល់ជាលុយបន្ថែមវិញទៀតប្រសើរជាង !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: