ឃើញគេ​កំពុង​រំលោភ​កូនរ​ត់ទៅ​ហៅ​ម៉ែឪ​មក​មើល ទំ​រាំ​មក​វិញ​អ្វី​ៗ​រួច​ស្រេច


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០១០

ខេត្ដពោធិ៍សាត់ ៖ ស្ដ្រី​ម្នាក់​ខណៈ​ពេលឃើញ​កូនស្រី​របស់​ខ្លួន​ត្រូវ​គេ​ចាប់រំលោភ មិន​ចាប់ខ្លួន​ឱ្យ​ប៉ូលិស​បែរជារ​ត់ទៅ​ហៅ​ឪពុក ម្ដាយ​ជនល្មើស​ឱ្យទៅ​មើល​ជាក់ស្ដែង លុះ ពេល​ត្រឡប់​មក​វិញ​កូនស្រី​ត្រូវ​គេ​រំលោភ បាន​សំរេច រួច​រត់គេច​ខ្លួន​បាត់ ។ប៉ូលិស​មូលដ្ឋាន​ឱ្យ​ដឹង​ថា ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ មក​រា វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ នៅ​លើ​ផ្ទះ ក្មេង​ស្រី​រង​គ្រោះ​ស្ថិត​ក្នុង ឃុំ​ខ្នារ​ទទឹង ស្រុក បាកាន ខេត្ដពោធិ៍សាត់។ជនល្មើស​ឈ្មោះ សយ សាយអាយុ​២០​ឆ្នាំ ឯ​ក្មេង​ស្រី​រង​គ្រោះអាយុ​១៥​ឆ្នាំ។មន្ដ្រី​ប៉ូលិស​បាន​ដកស្រង់​សំដី​ឪពុក ម្ដាយក្មេង​ស្រី​រង​គ្រោះ​មក​ប្រាប់​កោះសន្ដិភាព​ថា នៅ​យប់​នោះ​ពួក​គាត់​ដេក​បន្ទប់​ក្រោមផ្ទះ ឯ​កូនស្រី​ដេក​លើ​ផ្ទះ​ម្នាក់ឯង​។ខណៈ​ពេល ពួក​គាត់​កំពុង​មើល​ទូរទស្សន៍​នា​ម៉ោង ប្រហែល​៩ និង​៣០​នាទី​យប់ ស្រាប់តែ​ឮ​សូរ សំ​រឹប​ក្ដារ​ខុស​ប្លែក​ពី​ធម្មតា​គិត​ថា កូនស្រី​មាន បញ្ហា​ក៏​ឡើង​ទៅ​មើល​ហើយ​ស្រាប់តែ​ឃើញ ឈ្មោះ​សយ សាយកំពុង​ចាប់​នាង​រំលោភ។

ប្រភព​ដដែល​បន្ដ​ថាឃើញ​ដូច្នោះ​ឪពុក ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​ចូល​ទៅ​ឃាត់ខ្លួន ជនល្មើស​ទេ បែរជារ​ត់ទៅ​ប្រាប់​ឪពុក ម្ដាយជនល្មើស​ឱ្យទៅ​មើល​ដើម្បី​ឱ្យ​ឃើញ​ជាក់ ស្ដែង​ទាំងអស់​គ្នា ប៉ុន្ដែ​ពេល​ត្រឡប់​មក​វិញ ជនល្មើស​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ បន្ទាប់ ពី​ចាប់រំលោភ​បាន​សំរេច​រួច​មក​។ព្រឹកស្អែកឡើង​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​ គ្រោះ​បាន​ទៅ ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​សិ៍្ដ​ខ្នារ​ទទឹង​។ករណី​នេះ​គេ​មានការ​ងឿងឆ្ងល់​ ថាបើជា ករណី​រំលោភ​សេពសន្ថវៈ ម្ដេច​ក៏​ក្មេង​ស្រី​រង គ្រោះ​មិន​ស្រែក​និង​មិន​ខ្ទាស់​គន្លឹះទ្វារ។ត្រង់នេះ​គេ​សង្ស័យ​ថាពួក​គេ​ ទាំង​ពីរ​នាក់​ត្រូវរ៉ូវ គ្នាហើយ​អាច​ណាត់ជួប​គ្នា​របៀប​នេះ​ច្រើន លើក​មក​ហើយ។ ទោះបីជា​យ៉ាងណា​ក្ដី សមត្ថកិច្ច​ទើប​ស្រាវជ្រាវ​រក​ការ​ពិត​ឃើញ​៕

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: