ជាង​១​ឆ្នាំ​ទើប​ចាប់​បាន​មេអណ្ដើក​លក់​ព្រហ្មចារី​កូនសិស្ស [ខេត្តបាត់ដំបង]


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០០៩

ខេត្ដបាត់ដំបង ៖ ក្មេង​ស្រី​ជំទង់​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​សុទ្ធ​សឹង​ជា​សិស្សសាលា ក្នុង​ក្រុង បាត់ដំបង​មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ពួក​នាង​ត្រូវ​បាន​មេខ្យល់​ល្បួង​ឱ្យ​លក់​ព្រហ្មចារី ទៅ​ឱ្យ​ពួក​បុរស​ៗ​ដែល​មាន ប្រាក់​ចាយ​មិន​អស់ តាម​ផ្ទះសំណាក់ និង​តាម​សណ្ឋាគារ​ទំនើប​ៗ នៅ​ក្រុង​បាត់ដំបង និង នៅ​ឯ​រាជធានី ភ្នំពេញ​។ សំណុំរឿង​នេះ​បាន​បែកធ្លាយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​យើង​មិន​នឹក​ស្មាន​ដល់ ក្រោយ​ពី​កំលាំង នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្ដបាត់ដំបង បាន​ឃាត់ ខ្លួន​ស្ដ្រី​មេអណ្ដើក​ម្នាក់​កាលពី​រសៀល ថ្ងៃ​ទី​១៧ ធ្នូ នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់ “៧៧៧” ស្ថិត​នៅ​ភូមិ កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណៈ​ពេល​ដែល​ស្ដ្រី​រត់ពន្ធ​ព្រហ្មចារី​រូប​នេះ ព្យាយាម​នាំ​សិស្សសាលា ស្រី​២​នាក់ ដែល​មាន​អាយុ​១៤-១៥​ឆ្នាំ ទៅ​កាន់​ផ្ទះសំណាក់​នោះ ដើម្បី​លក់​ព្រហ្មចារី​របស់​នាង​ឱ្យទៅ​ភ្ញៀវ​។

លោក​កុយ ហៀ​ង ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ថ្លែង​ថា យើង​មាន​សំណុំរឿង​នេះ​យូរហើយ ប៉ុន្ដែ​ដោយ​យោង​លើ​ការ​តស៊ូ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ ខេត្ដ និង​មាន​កិច្ចសហការ​ល្អ​ពី​គ្រួសារ​ជន​រង​គ្រោះ​ផង ទើប​យើង​ឈាន​ដល់​ការ​សំរេច​បាន​ជោគជ័យ ។

លោក​កុយ ហៀ​ង បាន​ប្រាប់​ថា ក្រោយ​ពី​ការ​តាម​ប្រមាញ់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ទើប​យើង​កំណត់ មុខសញា​បាន ហើយ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។ ស្ដ្រី​ដែល​ជា​មេអណ្ដើក​លក់​ព្រហ្មចារី​កូនសិស្ស នេះ​ឈ្មោះ​មឿ​ន សុជាតា ហៅ​ណុ​ច អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​១,៥ (១​កន្លះ​) ភូមិ​កំពង់ ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ លោក​កុយ ហៀ​ង បាន​បញ្ជាក់​ថា ស្ដ្រី​ម្នាក់​នេះ​មាន​ពាក់ព័ន្ធ​បទ ល្មើស​ច្រើន​ករណី​ណាស់ ប៉ុន្ដែ​មាន​បណ្ដឹង​តែ​២​ករណី​ប៉ុណ្ណោះ ដែល​លោក​ទទួល​បាន​ពី​ម្ដាយ​ជន​រង​គ្រោះ ហើយ​យើង​ស្រាវជ្រាវ​ចាប់ខ្លួន​តែ​ម្ដង ខណៈ​ដែល​ស្ដ្រី​នេះ​បាន​នាំ​ក្មេង​ស្រី​២​នាក់​ទៅ​កាន់​ផ្ទះសំណាក់ “៧៧៧”​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ទាំង​២​នាក់​នោះ​ម្នាក់ ឈ្មោះ​ជ​.​ស​.​ខ អាយុ​១៤​ឆ្នាំ រស់នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត ឈ្មោះ​ស​.​ន​.​ដ អាយុ​១៤​ឆ្នាំ​ដូច​គ្នា រស់នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ពួក​នាង​ជា​សិស្ស​នៃ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​បាត់ដំបង ។ ម្ដាយ​ក្មេង ស្រី​ទាំង​២​នាក់​នោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ។ លុះ​រសៀល​ថ្ងៃ​ដដែល​នោះ ទើប ស្រាវជ្រាវ​ចាប់​ស្ដ្រី​មេអណ្ដើក​នេះ​បាន ។ បើ​តាម​បណ្ដឹង​របស់​ម្ដាយ​នាង​ស​.​ន​.​ដ បាន​និយាយ​ថា គាត់​ធ្លាប់​បាត់​កូនស្រី​ច្រើន​ថ្ងៃ​ហើយ​ច្រើន​ដង ពេល នាង​ទៅ​រៀន ។ គាត់​និយាយ​ថា កាលពី​ថ្ងៃ​ទី​៧ ធ្នូ គាត់​ទទួល​ដំណឹង​ថា កូនស្រី​គាត់​ត្រូវ​គេ​លាក់​ទុក ក្នុងផ្ទះ​សំណាក់ “៧៧៧” លុះ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ គាត់​បាន​ទៅ​ឃ្លាំមើល​ផ្ទះសំណាក់​នោះ ស្រាប់តែ​ឃើញ កូនស្រី​គាត់ និង​ក្មួយ​ស្រី​ចេញពីផ្ទះ​សំណាក់​នោះ ជិះ​រថយន្ដ​ឆ្លាម​ពណ៌​ស្ករ ហើយ​គាត់​តាម​ចាប់​ដែរ តែ​ចាប់​មិន​បាន ហើយ​បាន​បាត់​រហូត ។

កុមារី​រង​គ្រោះ​ឈ្មោះ​ជ​.​ស​.​ខ អាយុ​១៤​ឆ្នាំ បាន​និយាយ​ក្នុង​កំណត់ហេតុ​ថា កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​ទៅ ស្ដ្រី​ឈ្មោះ​មឿ​ន សុជាតា ហៅ​ណុ​ច បាន​ទូរស័ព្ទ​ហៅ​ឱ្យ​នាង​ចេញពី​ថ្នាក់រៀន ដើម្បី​ទៅ​ដេក​ជាមួយ​ភ្ញៀវ នៅ​សណ្ឋាគារ “​ខេមរា​១” ពេល​នោះ​នាង​កំពុង​រៀន ប៉ុន្ដែ​ឈ្មោះ​ណុ​ច បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ អ្នកគ្រូ​របស់​នាង រួច​ទើប​អ្នកគ្រូ​អនុញាត​ឱ្យ​នាង​ចេញ​ក្រៅ ខណៈ​ពេល​ឈ្មោះ ណុ​ច ឈប់​ម៉ូតូ​ចាំ​នាង​នៅ ខាង​មុខ​វិទ្យាល័យ​។ នាង​និយាយ​ថា ឈ្មោះ​ណុ​ច​បាន​ណែនាំ​ឱ្យ​នាង​ដេក​ជាមួយ​បុរស​ម្នាក់ មាន​រថយន្ដ ពាក់​ស្លាក​លេខ ៧៧៧៧ ។

រីឯ​កុមារី​ឈ្មោះ ស​.​ន​.​ដ វិញ​បាន​និយាយ​ដែរ​ថា ឈ្មោះ​ណុ​ច​បាន​នាំ​នាង​ឱ្យទៅ​ដេក​ជាមួយ​បុរស​ផ្សេង​ៗ ច្រើន​លើក​ណាស់ ។ ពេល​ខ្លះ​ឈ្មោះ​ណុ​ច នាំ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅ​ឯ​រាជធានី​ភ្នំពេញ​ទៀត​ផង ។ ឈ្មោះ​ណុ​ច បាន​ប្រាប់​នាង​ថា ដេក​ជាមួយ​ភ្ញៀវ​លើក​ទី​១ លើក​ទី​២ មិន​ទាន់​បាន​លុយ​ភ្លាម​ទេ ប៉ុន្ដែ ឈ្មោះ​ណុ​ច​បាន​សន្យា​ថា ទិញ​ម៉ូតូ​ឱ្យ​នាង​ជិះ ឬ​ទិញ​កងដៃ​ឱ្យ ប៉ុន្ដែ​នាង​មិន​ដែល​បាន​ទទួល​របស់​ទាំងនោះ​ទេ​។ នាង​បញ្ជាក់​ថា នាង​ត្រូវ​ឈ្មោះ​ណុ​ច​នាំ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជា​ច្រើន នៅ​ក្រុង​បាត់ដំបង ។

ទាក់ទិន​នឹង​អំពើ​ដ៏​លាមក​នេះ ស្ដ្រី​មេ​ឈ្មួញ​ជួញដូរ​ព្រហ្មចារី​សិស្សសាលា ឈ្មោះ មឿ​ន សុជាតា ហៅ​ណុ​ច នេះ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​បែប​នេះ​មែន​។ ប៉ុន្ដែ​ស្ដ្រី​រូប​នេះ​បាន​បំភ្លឺ​ថា វា​ជា​ការ​ស្ម័គ្រចិត្ដ របស់​ពួក​នាង​២​នាក់​នោះ​។ ស្ដ្រី​រូប​នេះ​បាន​បន្ដ​ទៀត​ថា ចំពោះ​តំលៃ​ខ្លួន​ដែល​ពួក​នាង​រួម​ភេទ​ជាមួយ​ភ្ញៀវ ខ្លួន​មិន​ដែល​បាន​ទទួល​ឡើយ ។ ខ្លួន​ទទួល​បាន​តែ​ប្រាក់​ទឹកតែ ដែល​ភ្ញៀវ​ឱ្យ​ក្នុង​ម្នាក់​១០​ដុល្លារ​តែ​ប៉ុណ្ណោះ ។ ស្ដ្រី​មេអណ្ដើក​រូប​នេះ​បាន​ឆ្លើយ​ថា ខ្លួន​ប្រកប​របរ​នេះ​ប្រហែល​៥-៦​ខែ​ហើយ ហើយ​ក្នុង​១​ខែ អាច​នាំ​សិស្ស សាលា​ទាំងនោះ​ទៅ​លក់​ព្រហ្មចារី​ឱ្យ​ពួក​បុរស​ពី​៥​ទៅ​៦​នាក់​ដែរ ។

បើ​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ថា ក្រុម​បុរស​សំបូរ​ប្រាក់​ទិញ​ព្រហ្មចារី​កូនសិស្ស​ក្មេង​ៗ​ទាំងនេះ ពួក​គេ​ប្រើ ប្រាស់​រថយន្ដ​ទំនើប​ៗ និង​លេខ​ទូរស័ព្ទ​ថ្លៃ​ៗ ខ្លះ​គេ​ឃើញ​មាន​លេខ​កា​រ៉េ​ទៀត​ផង​។ លោក​កុយ ហៀ​ង បាន​ថ្លែង​ថា ស្ដ្រី​ឈ្មោះ​មឿ​ន សុជាតា នេះ បាន​រកស៊ី​លក់ដូរ​ព្រហ្មចារី​ក្មេង​សិស្សសាលា​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​បើ​តាម​ដឹង មាន​សិស្ស​ស្រី​ៗ​មិន​តិច​ទេ ដែល​ចាញ់បោក​ស្ដ្រី​ម្នាក់​នេះ ដែល​ភាគច្រើន​ពួក​នាង​មាន អាយុ​ក្រោម​១៨​ឆ្នាំ ។ លោក​បាន​ប្រាប់​ថា លោក​កំពុង​តាម​ស្រាវជ្រាវ​រកមុខ​សញា​ពាក់ព័ន្ធ​បន្ដ​ទៀត ទាំង អ្នក​នាំ​ក្មេង​ស្រី​ទៅ​លក់ និង​ទាំង​អ្នក​សំបូរ​ប្រាក់​ទិញ​ព្រហ្មចារី​កូន​ក្មេង ។ ជាមួយ​គ្នា​នេះ សូម​ផ្ដាំ​ដល់ អាណាព្យាបាល​ទាំងឡាយ មេត្ដា​ឆ្លៀតពេល​តាមដាន​សកម្មភាព​កូនស្រី​របស់​ខ្លួន​ផង ។ តើ​ពួក​នាង​មួយ ថ្ងៃ​រៀន​ប៉ុន្មាន​ម៉ោង ? តើ​ក្រោយ​ពី​ចប់​ម៉ោង​រៀន​ពួក​គេ​ទៅ​ណា​ទៀត ? នេះ​ជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​។

យោបល់របសើក្មេងកាមទេព៖

មើលឲ្យមែនទែន ព្រោះ ឥឡូវក្មេងៗមិនសូវដឹងអីទេ   ចង់បានរបស់គេ ទាល់តែគេលួងលោមបាន!!!

វិធីដែលគេលួងនោះ មានចំលែកណាស់!!   មុនដំបូងគេ ឲ្យអ្នកក្នុងសាលាទាក់ទង ឲ្យ  ដល់ពេលទាក់ទងបានហើយ បបួលគ្នានាំទៅញ៉ាំអី ពេលសណ្តំហើយ  យកឲ្យអ្នកដែលត្រូវការ!!    មានល្បិចបោកច្រើនណាស់ តែខ្ញុំគ្រាន់តែលើកយកល្បិចស្រួលជាងគេបំផុតមួយនេះមកជំរាប!!!

មើលឲ្យ

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: