តា​​អាយុ​៦៦​ឆ្នាំទៅ​ហើយ​ ​រំលោភ​ចៅស្រី​១២​ឆ្នាំ និង​កូនស្រី​គេ​អាយុ​១៣​ឆ្នាំ


narin

ថ្ងៃ អង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០១០

តា​អាយុ​៦៦​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ប៉ូលិសកោះសន្តិភាព

តា​អាយុ​៦៦​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ប៉ូលិស

ខេត្ដកណ្ដាល ៖ ចាស់​គ្រប់​គ្នា​គេ​និយម ធ្វើបុណ្យ​ទាន​សាង​កុសល​សំរាប់​ជាតិ​ខាង​មុខ ដើម្បី​ឱ្យ​មាន​សម្ពាយ​បុណ្យ​ជា​ទ្រនាប់​ខ្លួន តែប្លែក​អី​តា​ចាស់​ម្នាក់​អាយុ​៦៦​ឆ្នាំទៅ​ហើយ នៅ​មាន​សន្ទុះ​កាមកិលេស​ក្រាស់ សូ​ម្បី​តែក្មេង​ស្រី​អាយុ​១២​ឆ្នាំ ហើយ​ត្រូវជា​ចៅ​របស់ខ្លួន ទោះបីជា​ចៅ​ចុង​ក្ដី និង​មាន​ក្មេង​ស្រី​ម្នាក់ទៀត​អាយុ​១៣​ឆ្នាំ ក៏​មិន​លើកលែង​ដែរ បាន​លួងលោម​បោក​បញ្ឆោត​រំលោភដើម្បី​បំពេញ​កាមតណ្ហា​របស់​ខ្លួន។

ទីបំផុត ព្រះ​មិន​ជួយ​អំពើ​របស់​តា​ចាស់​កំហូច​នេះ​ក៏ ត្រូវ​បែក​ការណ៍ ហើយ​អ្នក​អាណាព្យាបាល បាន​ប្ដឹង​ឱ្យ​ប៉ូលិស​ចាប់ខ្លួន ។
តា ​អាយុ​៦៦​ឆ្នាំ​ម្នាក់​នេះ​បាន​ត្រូវ​ប៉ូលិស ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា នៅ​នឹងផ្ទះ​ស្ថិត​ក្នុង​ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។

មន្ដ្រីប៉ូលិស​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា តា​ចាស់ តណ្ហា​ក្រាស់​នេះ​ឈ្មោះ​យិ​ន ចំរើន ជា​ជាង ជួសជុល​ម៉ាស៊ីន ចំណែក​ក្មេង​ស្រី​ជា​ចៅ​ចុង ត្រូវ​តា​ចាស់​រំលោភ​ចំនួន​៥​ដង និង​ម្នាក់​ទៀត អាយុ​១៣​ឆ្នាំ ជា​កូន​អ្នក​ជិតខាង​ត្រូវ​តា​ចាស់ លួងលោម​ឱ្យ​លុយ​ទិញ​នំ ហើយ​រំលោភ​ចំនួន ៣​ដង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​ចៅ​ចុង​របស់​ជន ជាប់ចោទ​ត្រូវ​បាន​ម្ដាយ​ផ្ញើ​ឱ្យ​នៅ​ជាមួយ​តា ចាស់​នេះ ចំណែក​ម្ដាយ​ក្មេង​ស្រី​ចេញ​ទៅ​ស៊ី ឈ្នួល​គេ​នៅ​ស្រុក​ស្អាង​យូរ​ៗ​ទើប​មក​លេងកូន​ម្ដង ។

ខណៈ​ម្ដា​យមក​លេង​កូន​កាលពី​ថ្ងៃ ទី​១៥ មក​រា ដោយ​ឃើញ​កូន​មាន​សភាព​ស្គម ស្លេកស្លាំង ក៏​សួរ​ដេញដោល ហើយ​កូន (​ក្មេង រង​គ្រោះ​) បាន​រៀបរាប់​ប្រាប់​ថា ខ្លួន​នាង​ត្រូវ តា​ចាស់​ម្នាក់​នេះ​រំលោភ​ជា​បន្ដបន្ទាប់​ចំនួន​៥ ដង ខណៈ​យាយ​មិន​នៅផ្ទះ ។

ពេល​ខ្លះ​ទៀត រំលោភ​នៅ​ក្នុង​ព្រៃ ខណៈ​ពេល​ទៅ​ធ្វើការនៅ​ក្រោយ​ផ្ទះ គឺ​ចាប់តាំងពី​ខែតុលា ឆ្នាំ ២០០៩​មក ដោយ​តា​ចាស់​នេះ​បានឱ្យ​លុយ ទិញ​នំ​ម្ដង​៥០០​រៀល ហើយ​បាន​ហាម​មិន​ឱ្យ និយាយ​ប្រាប់​គេឯង​ទេ ។ តាម​រយៈ​ការ​សួរ ដេញដោល​នេះ​ក៏​បាន​បែកធ្លាយ​រឿង​មួយទៀត គឺ​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ ជាកូន​អ្នក​ជិតខាង ក៏​ត្រូវ​តា​ចាស់​ម្នាក់​នេះ​លួង លោម​បោក​បញ្ឆោត​ដោយ​ឱ្យ​លុយ​ទៅ​ទិញ នំ​មក​ហូប​នៅ​នឹង​ផ្ទះ ហើយ​ចាប់រំលោភដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ម្ដាយ​ដឹង​ហេតុការណ៍​ក៏​បាន​ទៅ​ប្រាប់​ម្ដាយ ក្មេង​ស្រី​ម្នាក់​ទៀត​ពី​រឿងរ៉ាវ​ដែល​កើតឡើង រួច​បបួល​គ្នា​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​កោះធំ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា ក្មេង​ស្រី​ទាំង​២​នាក់ ពិតជា​ត្រូវ​គេ​ចាប់ រំលោភ​មែន ។

បន្ទាប់​ពី​ទទួលលទ្ធផល​ពី​គ្រូពេទ្យ​ហើយម្ដាយ​ក្មេង​ ស្រី​ទាំង​ពីរ​នាក់​ក៏​បាន ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​អធិការដ្ឋាន​ស្រុកកោះធំ ហើយ​កំលាំង​ប៉ូលិស​ក៏​បាន​ចុះ​ទៅ​ចាប់ ខ្លួន​ជនជាប់ចោទ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា នៅ​នឹង​ផ្ទះ​តែ​ម្ដង។

ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា បាន​លួងលោម​ក្មេង​ស្រី​ទាំង​ពីរ​នាក់​យក​ទៅ រំលោភ​ព​ប្រាកដ​មែន ខណៈ​ពេល​ដែល​ប្រពន្ធ មិន​នៅផ្ទះ ដោយ​ឱ្យ​លុយ​ម្ដង​៥០០​រៀល គឺ ចៅស្រី​ចុង​ខ្លួន​ចំនួន​៤​ដង (​ចំណែក​ក្មេង​ស្រី ឆ្លើយ​ថា ៥​ដង​) ឯ​កូន​អ្នក​ជិតខាង​ចំនួន​៣ដង តែ​មិន​បាន​ស៊ីជំរៅ​ទេ គឺ​ប្រព្រឹត្ដ​ចាប់ពី​ខែ តុលា ឆ្នាំ​២០០៩​មក ជា​បន្ដបន្ទាប់ ។

ជន​ជាប់ ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដចំណែក​ក្មេង​ស្រី​ ទាំង​ពីរ​នាក់​ត្រូវ បាន​អង្គការ​ការពារ​សិទ្ធិ​កុមារ​នាំ​យក​ទៅ​ជួយ​ព្យាបាល​ជំងឺ​ផ្លូវ​កាយ និង​ផ្លូវចិត្ដ ។

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: