បុរស​កូន​៣​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោភ​តាំងពី​៣​ឆ្នាំ​មុន​ទើប​ចាប់ខ្លួន


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១០

បុរសជាប់ចោទ​ម្នាក់​ឈ្មោះ​ហឹ​ម តង់ អាយុ​២៦​ឆ្នាំ(​រូបថត ចាន់​ថេ​ត​)

បុរសជាប់ចោទ​ម្នាក់​ឈ្មោះ​ហឹ​ម តង់ អាយុ​២៦​ឆ្នាំ

ខេត្ដកំពង់ចាម ៖ បុរស​ម្នាក់​ឈ្មោះ​ហឹ​ម តង់ អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​តំបែរ ស្រុកតំបែរ ត្រូវ​បាន​កំលាំង​ប៉ូលិស​ធ្វើការ​ចាប់ខ្លួនកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​ ២៤ ឧសភា ឆ្នាំ​២០១០ ទៅ​តាម​ដីកា​លេខ​១៤៨ ព​.​ស ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា នា​ពេល​កន្លងមក ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី ថូ ឡង​ឌី នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ដ​ថា ស្រប​ពេល​ដែល​បុរសជាប់ចោទ​ស្ថិត​នៅ​ក្នុង​លំនៅ​ឋាន​ដោយ​មិនបាន​ចាប់អារម្មណ៍ ​រឿង​អ្វី​នោះ កំលាំង​ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​តំបែរ​បាន​ចុះ​អនុវត្ដ​ដីកា​ខាងលើ​ដែល​ ចេញ​ដោយ​ចៅក្រម​ទិ​ត សុ​ទ្ធី ចុះ​ថ្ងៃទី​៧ ឧសភា បង្គាប់​ឱ្យ​នាំ​ខ្លួន​ពិរុទ្ធជន​ឈ្មោះ ហឹ​ម តង់ ដែល​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ។ លោកនាយ​រង​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស​បាន​រំលឹក​ថា កាលពី​វេលា ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០០៧ ឪពុកម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​គ្នា​ផឹកស្រា​រួម ជាមួយ​មនុស្ស​២​នាក់​ទៀត ដែល​មានឈ្មោះ តង់ និង​ឈ្មោះ​ខូ​ត ដោយ​ផឹក​អស់​ស្រា​ជា ច្រើន​លី​ត្រ ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រវឹង​ធ្លាក់​ភ្នែក បន្ទាប់​មក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​បាត់​ទៅ ។

លុះ​មក​ដល់​ម៉ោង​១១​ព្រឹក បុរស​ឈ្មោះ តង់ បាន​ដើរ​ចុះ​ក្នុង​គោលបំណង​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្ដែ​បាន​ជួប​ក្មេង​ស្រី​រង​គ្រោះ​កំពុងលេង​នៅ​ក្បែរ​អណ្ដូង​ទឹកមុខ​ផ្ទះ ​របស់​នាងនោះ ក៏​បាន​លួងលោម​នាំ​ទៅ​ព្រៃ​ខាងលិច ភូមិ​ជ័យ​សម្បត្ដិ ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ តែ​ពេល​កំពុង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព មិន​ទាន់​បាន​សំរេច​ផង ក៏​មាន​បុរស​២​នាក់ ក្នុង​នោះ​មានឈ្មោះ​ចុង និង​ឈ្មោះ​ផ​ន ដើរមក​ឃើញធ្វើ​ឱ្យ​បុរស​អប្រិយ​នេះ​លើក​ខោស្ទុះ​រត់​យ៉ាង​ប្រញាប់ប្រញាល់​ គេចខ្លួន​ទៅបាត់ ។ ក្រោយមក​ម្ដាយ​របស់​ក្មេង​ស្រី​រងគ្រោះ​បានដឹង​រឿងហេតុ​នេះ ក៏​ប្ដឹង​ប៉ូលិសប៉ុស្ដិ៍​ឱ្យ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ប៉ុន្ដែបុរស​ឈ្មោះ​តង់ បាន​រត់គេច​ចេញពី​មូលដ្ឋានបាត់​ទៅ​ហើយ ។ ទោះបី​យ៉ាងណា សមត្ថកិច្ច មូលដ្ឋាន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូង​ខេត្ដ ហើយ​ត្រូវ​បាន​លោក​ចៅក្រម​ទិ​ត សុ​ទ្ធី ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនជាប់ចោទ​។ ដូច្នេះ​ហើយ​ទើប​ពេល​ជន​នេះ វិល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្ដង ។

ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​ សមត្ថកិច្ចជំនាញ​ថា បន្ទាប់​ពី​នាង និង​ប្អូនប្រុស​បាន​មកពី​រក​ជីក​ក្ដាម​វិញ បានឃើញ​ពូ​តង់​ដេក​នៅក្បែរ​មាត់ច្រក​ទ្វារ​លើ​ផ្ទះ ហើយ​នាង​បាន​នាំប្អូនប្រុស​មក​លេង​នៅ​ក្បែរ​អណ្ដូងទឹករំពេច នោះ​ពូ​តង់ បាន​មក​លួងលោម​នាង​ឱ្យទៅ ក្រោយ​ផ្ទះ​ចំងាយ​ប្រមាណ​២០០​ម៉ែត្រ ។ ពេល​ទៅ​ដល់​ក្រោម​ដើមឈើ​មួយ ពូ​តង់​បាន ចាប់​បី​នាង ព្រមទាំង​ផ្ដួល​ទៅ​លើ​ដី ហើយចាប់​ហែកសំពត់ និង​បំរុង​ធ្វើ​សកម្មភាពរំលោភ​នាង ។ មិនតែប៉ុណ្ណោះ ពូ​តង់ បានច្បាម​យក​ដី​បំរុង​ញាត់​មាត់​របស់​នាង​មិន​ឱ្យស្រែក តែ​សំណាង​ណាស់​បាន​មនុស្ស​២​នាក់ ដើរមក​ឃើញ​ទាន់​ពេលវេលា ។ លោក​វរសេនីយ៍ត្រី​ថូ ឡង​ឌី នាយ​រងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បានបញ្ជាក់​ថា បុរស​ឈ្មោះ​ហឹ​ម តង់ ត្រូវ​បានចៅក្រម​ទិ​ត សុ​ទ្ធី ចេញ​ដីកាឃុំខ្លួន​ហើយ​នាព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១០ ដោយ​ចោទពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ អាយុ​៩​ឆ្នាំ បន្ទាប់​មក​បាន​យក​ទៅ​ឃុំ​នៅ​ពន្ធ នាគារ​ខេត្ដ ។

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: