បុរស​ដាច់ដាប​ចាប់​ក្មេង​ស្រី ដើរ​រើស​អេ​ត​ចាយ​រំលោភ


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១០

បុរស​ជាប់ចោទ​ចាប់រំលោភ​ក្មេង​ស្រី​រើស​អេ​ត​ចាយ (​រូបថត សម័យ​)

បុរស​ជាប់ចោទ​ចាប់រំលោភ​ក្មេង​ស្រី​រើស​អេ​ត​ចាយ

ខេត្ដបាត់ដំបង ៖ បុរស​ម្នាក់​ជា​ជាង​ដាក់ ធ្មេញ​ត្រូវ​នគរបាល​ស្រុក​កំ​រៀង​ចាប់ខ្លួន ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា គេ​បាន ល្បួង​ក្មេង​ស្រី​ដើរ​រើស​អេ​ត​ចាយ​ម្នាក់ អាយុ ១១​ឆ្នាំ យក​ទៅ​ចាប់រំលោភ​សេពសន្ថវៈ កាល ពី​ព្រលឹម​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​គុម្ពោត​ព្រៃ​ខាង ក្រោយ​ផ្ទះ​របស់​គេ​ស្ថិត​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ប៉ុន្ដែ​គេ​បដិសេធ​ថា គេ​មិន​បាន ប្រព្រឹត្ដ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។យោង​តាម​របាយការណ៍​របស់​នគរបាល ស្រុក​កំ​រៀង​ឱ្យ​ដឹង​ថា បុរស​សង្ស័យ​ឈ្មោះ ជ្រ​ន សុខ​គី​ម អាយុ​២៨​ឆ្នាំ រីឯ​កុមារី​រងគ្រោះ រស់នៅ​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង។បុរស​ជាប់ចោទ​ត្រូវ​ចាប់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង ក្រោយ​ពេល​កើតហេតុ និង​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ដ្រី​ជា​ម្ដាយ​កុមារី​រង​គ្រោះ។

អ្នក ស្រី​ជា​ម្ដាយ​និយាយ​ថា ក្រោយ​ពេល​កើត ហេតុ​ភ្លាម កូនស្រី​បានរ​ត់ទៅ​ប្រាប់​គាត់  ហើយ​គាត់​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ ជួយ​អន្ដរាគមន៍​ភ្លាម​ៗ​។ ឈ្មោះ​សុខ​គី​ម បាន​ចាប់​កូនស្រី​គាត់​រំលោភ ខណៈ​នាង​កំពុង ដើរ​រើស​អេ​ត​ចាយ​ម្នាក់ឯង ។តាម​ការ​បំភ្លឺ​ពី​កុមារី​រង​គ្រោះ​ថា ខណៈ នាង​កំពុង​ដើរ​រើស​អេ​ត​ចាយ​តាម​គំនរ​សំរាម ក្បែរ​ផ្ទះ​បុរស​នោះ ស្រាប់តែ​គេ​ចេញពីផ្ទះ ស្រែក​ប្រាប់​ឱ្យ​នាង​ទៅ​រើស​នៅ​ខាងក្រោយ ផ្ទះ​របស់​គេ​ដែល​ជា​កន្លែង​ស្ងាត់​វិញ ។ ពេល ទៅ​ដល់ទី​នោះ​គេ​សំឡុត​ឱ្យ​នាង​ស្រាត សំលៀក​បំពាក់​ចេញ តែ​នាង​បដិសេធ ។ ទោះជា​យ៉ាងណា​ក្ដី គេ​បាន​ចាប់​ច្របាច់ក​នាង រួច​ចាប់រំលោភ​តែ​ម្ដង ។

ពេល​កើតហេតុ បុរស​នោះ​ស្លៀក​ក្រមា​ពណ៌​ក្រហម​លា​យស តែ​មិន​ពាក់អាវ​ទេ និង​មាន​ខ្សែ​ចង្កេះ ។ទោះបីជា​បែប​ណា​ក្ដី​ឈ្មោះ​ជ្រ​ន សុខ​គី​ម បដិសេធ​ថា គេ​គ្រាន់តែ​ដើរ​រក​មាន់​ប៉ុណ្ណោះ នា​ព្រឹក​នោះ គឺ​មិន​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទ ប្រកាន់​នោះ​ទេ ។ ដូច​ការ​អះអាង​របស់​ក្មេង ស្រី​រង​គ្រោះ​គេ​បាន​ទទួលស្គាល់​ថា ពេល​នោះ គេ​ស្លៀក​ក្រមា ហើយ​មាន​ពាក់​ខ្សែ​ចង្កេះមែន ។លោក​គយ ហៀ​ង នាយការិយាល័យ ជំនាញ​បាន​បញ្ជាក់​ថា បើ​យោង​តាម​ចំលើយ របស់​ជនសង្ស័យ និង​ចំលើយ​បំភ្លឺ​របស់​ក្មេង ស្រី​រង​គ្រោះ​អាច​សន្និដ្ឋាន​បាន​ថា បុរស សង្ស័យ​ពិតជា​បាន​ប្រព្រឹត្ដ​បទល្មើស​នោះ មែន។

Categories: បទល្មើសកុមារ | Tags: | មតិ​មួយ​

Post navigation

One thought on “បុរស​ដាច់ដាប​ចាប់​ក្មេង​ស្រី ដើរ​រើស​អេ​ត​ចាយ​រំលោភ

  1. Go to jail play play…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: