លួងលោម​កុមារី​អាយុ​៩​ឆ្នាំទៅ​រំលោភ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ១៣ ខែ មករា ឆ្នាំ ២០១០

​យុវជន​រូប​នេះ​បាន​លួងលោម​ក្មេង​ស្រី​យក​ទៅ​រំលោភគោក​ធ្លក

យុវជន​រូប​នេះ​បាន​លួងលោម​ក្មេង​ស្រី​យក​ទៅ​រំលោភ

ខេត្ដតាកែវ ៖ យុវជន​ម្នាក់​បាន​ត្រូវ ប៉ូលិស​ស្រុក​គិរីវង់​ចាប់ខ្លួន​បញ្ជូន​មក​សាលា ដំបូង​ខេត្ដ ក្រោយ​ពី​យុវជន​រូប​នេះ​បាន​លួង លោម​ក្មេង​ស្រី​យក​ទៅ​រំលោភ ហើយ​ត្រូវ ក្មេង​ស្រីរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ​ឱ្យ​ដឹង​ក៏ ទៅ​ប្ដឹង​ប៉ូលិស។ ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​ថ្ងៃ​ទី​១០ មក​រា វេលា ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​សាលា​បឋម​សិក្សា​អ៊ី​ណូ​អេ​ត្រ​យី​ង ស្ថិត​នៅ​ភូមិ​ត្រ​ញំ​ង​រុន ឃុំ​រាម​អណ្ដើ​ម ស្រុក​គិរីវង់ ។លោក​អនុសេនីយ៍ឯក​យ៉ុ​ក សា​រ៉ាត់ អ​ធិ ការ​ប៉ូលិស​ស្រុក​គិរីវង់​បានឱ្យ​ដឹង​ថា យុវជន ដែល​ត្រូវ​ចាប់ខ្លួន​នេះ ឈ្មោះ​ព្រីង សឺ​ង អាយុ១៨​ឆ្នាំ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​តាម ពាក្យបណ្ដឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​រូប លោក​ក៏​បានឱ្យ​កំលាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជន សង្ស័យ​ភ្លាម​ៗ។ លោក​អធិការ​ប៉ូលិស​ស្រុក បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ យុវ ជនជាប់ចោទ​បាន​ទៅ​កើប​អង្កាម​នៅផ្ទះ កុមារី​នោះ ហើយ​ពេល​កើប​ក៏​បាន​ជួល​កុមារី ឱ្យ​ជួយ​កើប​អង្កាម​ដាក់​បាវ​បាន​ចំនួន​៥​បាវ ដោយ​ក្នុង​១​បាវ​ឱ្យ​ថ្លៃ​ឈ្នួល​១០០​រៀល ។

ពេល​កើប​បាន​៥​បាវ​ហើយ​យុវជន​ឡើង​.​ក​នេះ​ក៏​បាន​បបួល ​កុមារី​ឱ្យ​ជូន​ទៅ​បោចវល្លិ​នៅ​ខាងលិច​ផ្ទះ​ក្នុង​ព្រៃ​បរិវេណ​សាលារៀន ដើម្បី​ចង មាត់​បាវ ពេល​នោះ​កុមារី​ព្រម​ជូន​ទៅ តែ​អត់ បោចវល្លិ​ទេ បែរជា​បបួល​កុមារី​ចូល​ទៅ​ក្នុង ថ្នាក់រៀន រួច​បញ្ជា​ឱ្យ​កុមារី​ក្រាប និង​សុំ​ថើប ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ប្រាក់​៥០០​រៀល តែ​ត្រូវ កុមារី​ប្រកែក​ពុំ​ព្រម រួច​បាន​ទារ​ទៅ​ផ្ទះវិញហើយ​ក៏​ត្រូវ​ជនល្មើស​គំរាម និង​ចាប់ រំលោភ​។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស ជន​ឈ្មោះ ព្រីង សឺ​ង បាន​សារភាព​ថា រូបគេ​ពិតជា​បាន លួងលោម​កុមារី​ខាងលើ​យក​ទៅ​រំលោភ ប្រាកដ​មែន មក​ពី​រូបគេ​ទ្រាំ​អត់​បាន ទើប ប្រព្រឹត្ដ​បែប​នេះ​ទៅ។យុវជន​រូប​នេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ដ នៅ​ថ្ងៃ​ទី​១២មក​រា៕

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: