លោក​ស័ក្ដិ​៣​ទាហាន​ជាប់ចោទ​ចាប់​វាយ​ធ្វើបាប​កុមារ​នឹង​ញញួរ


(ប្រុសកោះ)

ថ្ងៃ ពុធ ទី ៦ ខែ មករា ឆ្នាំ ២០១០

ក្មេងប្រុសរងគ្រោះរូប ឫទ្ធីសែន

ក្មេងប្រុសរងគ្រោះ

ខេត្ដកំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា បុរស​ម្នាក់​បាន​នាំ​កូនប្រុស​របស់​ខ្លួនទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អង្គការ​លី ​កាដូ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​កូនប្រុស​របស់​គាត់ អាយុ​១៣​ឆ្នាំ បាន​រង​ការ​វាយ​នឹង​ញញួរ​ពីមន្ដ្រី​យោធា​ពាក់​ស័ក្ដិ​៣​ម្នាក់​កាលពី​ថ្ងៃ​ ទី​១ មក​រា បណ្ដាល​ឱ្យ​បែកក្បាល​ដេរ​ជា​ច្រើនថ្នេរ​។

បុរស​ជា​ឪពុក​ឈ្មោះ​ទៀង សុខុម អាយុ៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ មក​រា កូនប្រុស​របស់​គាត់​ឈ្មោះ​ទៀង រតនា អាយុ​១៣ ឆ្នាំ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ​ខួច បានឡើង​ទៅ​លើ​ផ្ទះ​ថ្ម្ម​៥​ជាន់​សល់​ពី​សង្គមចាស់ដែល​សព្វថ្ងៃ​យោធា​ស្នាក់​ នៅ​ ។  ពេល​ឡើងដល់​ជាន់​ទី​៣  គេ​បាន​យក​ញញួរ​ទំងន់​ប្រហែល១​គីឡូក្រាម​វាយ​ឥដ្ឋការ៉ូ​បន្ទប់​ដែល​គេ​ បោះបង់​ចោល​គ្មាន​មនុស្ស​នៅ​ក្នុង​បំណង​យក​មកធ្វើ​មេ​ធុ​យ ។ ពេល​នោះ​មន្ដ្រី​យោធា​ម្នាក់ គឺ​លោក លឹ​ម ខេ​ង មាន​ឋានៈ​អនុសេនីយ៍ឯក (​ស័ក្ដិ​៣) ក្នុង​អង្គភាព​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ពិសេស​ប្រចាំ​ខេត្ដកំពង់ឆ្នាំង ដែល​ស្នាក់​នៅផ្ទះ​ថ្ម​៥​ជាន់​នោះ​បាន​ឡើង​ទៅចាប់​កូនប្រុស​របស់​គាត់​ កញ្ឆក់​យក​ញញួរ​ពីដៃ រួច​វាយ​កូនប្រុស​គាត់​ចំនួន​៣​ញញួរបណ្ដាល​ឱ្យ​បែកក្បាល​ឈាម​ហូរ​កក្លាក់​ ទើបដោះ​លែង​ឱ្យមក​ផ្ទះ​វិញ​ចំណែក​ក្មេង​ប្រុសម្នាក់​ទៀត​បាន​រត់​រួច ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ឡេ​ង រតនា និយាយ​ថា “​ថ្ងៃ​នោះ​ខ្ញុំ និង​ឈ្មោះ​ខួច​បាន នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះថ្ម​នោះ​យក​ដុំឥដ្ឋ​ការ៉ូ ធ្វើ​មេ​ធុ​យ ស្រាប់តែ​ពូ​ខេ​ង ចាប់​ខ្ញុំ​ទាំង​ពីរនាក់ តែ​ឈ្មោះ​ខួច បាន​រត់​រួច ចំណែក​ខ្ញុំ​ត្រូវ ពូ​ខេ​ង​ចាប់​ជាប់ ហើយ​ឆក់​យក​ញញួរ​ពី​ដៃ​ខ្ញុំ រួច​បាន​វាយ​ចំ​ខ្នង​ខ្ញុំ​មួយ​ញញួរ​បណ្ដាល​ឱ្យ​ចុកចាប់ ។ ខ្ញុំ​បាន​លើកដៃ​សំពះ​គាត់​សុំ​កុំ​វាយ ខ្ញុំ​រាងចាល​ហើយ​តែ​ពូ​ខេ​ង​មិន​ស្ដាប់​ការ​អង្វររបស់ខ្ញុំ​ទេ​។ គាត់​បាន​វាយ​ខ្ញុំ​មួយ​ញញួរ​ទៀត ពីលើ​ក្បាលខ្ញុំ​ឈឺក្បាល​ស្ទើរ​សន្លប់​ខំ​អង្វរ​គាត់តែ​គាត់​មិន​ស្ដាប់​ ខ្ញុំ​ទេ ហើយ​បាន​វាយ​ក្បាល ខ្ញុំ​មួយ​ញញួរ​ពីក្រោយ​ថែម​ទៀត​ទើប​បណ្ដាល​ឱ្យ​បែក​ហូរ​ឈាម​ ។ ពេល​នោះ​ពូ​ខេ​ង​ថែមទាំង​បាន​ច្រាន​ខ្ញុំ​ឱ្យ​ដួល ហើយ​ខ្ញុំ​ខំ​ងើប​រត់​ចុះមក​ដី​ហៅ​គេ​ឱ្យ​ជួយ​” ។

បុរស​ជា​ឪពុក​បាន​រៀបរាប់​ថា ក្រោយកើតហេតុ​គាត់​បាន​ប្ដឹង​ទៅ​ប៉ុស្ដិ៍​រដ្ឋបាល តែ​គេថា រឿង​បង្ក​របួស​ស្នាម​ដោយ​មន្ដ្រី​យោធាទុក​ឱ្យ​ខាង​ប៉េ​អឹ​ម ហើយ​ឱ្យ​គាត់​ទៅ​ប្ដឹង​ប៉េអឹ​ម​ខេត្ដ ។ គាត់​បាន​ទៅ​ប្ដឹង​ប៉េ​អឹ​ម​តាំងពី​ថ្ងៃ កើតហេតុ​រហូត​មក​ដល់​ថ្ងៃ​ទី​៥ មក​រា មិនឃើញ​គេ​រក​ខុស​ត្រូវ​ឱ្យ​ទេ ទើប​គាត់​ទៅ​ប្ដឹងអង្គ ការសិទ្ធិមនុស្ស​លី​កាដូ​ឱ្យ​ជួយ​រក​យុ​ត្ដិធម៌​វិញ​។

មន្ដ្រី​ប៉េ​អឹ​ម​ខេត្ដ​មួយ​រូប​ប្រាប់​ថា លោកបាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​មែន ប៉ុន្ដែ​ចំ​ថ្ងៃ​ឈប់​សំរាក​បុណ្យចូលឆ្នាំ​សាកល បន្ទាប់​មក​ជា​ថ្ងៃ​សៅរ៍  និង​ថ្ងៃអាទិត្យ​ទៀត ទើប​រឿង​នេះ​ពុំ​ទាន់​បាន​ចាត់ការ ។ រហូត​ដល់​ថ្ងៃ​ទី​៥ មក​រា ទើប​លោក​កោះហៅមន្ដ្រី​យោធា​នោះ​មក​សាកសួរ ។

ចំណែក​មន្ដ្រី​សិទ្ធិ​មនុស្ស​លី​កាដូ​និយាយ​ថា កុមារ​រង​គ្រោះ​ត្រូវ​គេ​រំលោភ​លើ​សិទ្ធិ ហើយអ្នក​រំលោភ គឺជា​មនុស្ស​ធំ មនុស្ស​ចាស់ និង​មាន​តួនាទី​ជា​កំលាំងប្រដាប់អាវុធ​ទៀត ដែល​អ្នក​កាន់​អាវុធ​ត្រូវ​មាន​សីលធម៌ ។ បើគាត់​ពិតជា​ប្រព្រឹត្ដ​បែប​នេះ​មែន​ត្រូវ​តែ​ទទួលទោស ។

មន្ដ្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា បើ​ទោះបី​ជា​ក្មេង​ប្រព្រឹត្ដ​ខុស​គួរ​ទុក​ឱ្យ​ច្បាប់​ជា​អ្នកចាត់ការ​ មិនមែន​មន្ដ្រី​យោធា​រូប​នោះ​កាត់សេចក្ដី​ដោយ​ហិង្សា​បែប​នេះ​ទេ ។ ដោយឡែក​ចំពោះ​លោក​ស័ក្ដិ​៣ លឹ​ម ខេ​ង ដែល​រង​ការ​ចោទប្រកាន់​នោះ​មិន​អាចទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី ​៥ មក​រា ៕

យោបល់ក្មេងកាមទេព៖
សាហាវណាស់  ជាតិជាសត្វក៏មិនសាហាវដូចនេះដែរ !!!!    សូម្បីតែក្មេងក៏ប្រើកំលាំងបាយជាមួយដែរ  !!!  អានេះ មិនសមហៅថាពូហៅថាអីទេ  សត្វតិរិច្ឆាន ប្រៀបមិនដូច!!!!

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: