ឪពុកចុង​៧១​ឆ្នាំ​ រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ច្រើន​ដង​រហូតបែក​ការណ៍


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ១៩ ខែ ឧសភា ឆ្នាំ ២០១០

ឪពុកចុង​អាយុ​៧១​ឆ្នាំ​ចិត្ដ​អប្រិយ(​រូបថត សុ​វ​ណ្ណា​រ៉ា)

ឪពុកចុង​អាយុ​៧១​ឆ្នាំ​ចិត្ដ​អប្រិយ

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ចំណាស់ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​របស់ស្ដ្រី​ម្នាក់​ដែល​ប្ដឹង​ ចោទប្រកាន់​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ដែល​ជា​កូនចុង​របស់​ខ្លួន ។តាម​ការ​បំភ្លឺ​របស់​លោក​អនុសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ នាយ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បានឱ្យដឹង​ថា បុរស​ចំ​ណាស់​ដែល​កំលាំង​របស់​លោក ធ្វើការ​ចាប់ខ្លួន​ទៅ​តាម​ពាក្យបណ្ដឹង​នោះ ឈ្មោះ​លី ហេង អាយុ​៧១​ឆ្នាំ ជា​ជាង​កាត់សក់ រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត ត្រូវ​បាន​ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ដាក់​ពាក្យបណ្ដឹង​មក​អធិការដ្ឋាន​នគរបាលក្រុង ដើម្បី​ឱ្យ​ជួយ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់តុលាការខេត្ដ​ពី​បទ​ចាប់រំលោភ​ សេពសន្ថវៈ លើ​កូនស្រី​ចុង​អាយុ​១១​ឆ្នាំ ជា​ច្រើន​លើក ។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញក្មេង​ស្រី​រង​ គ្រោះ​បាន​និយាយ​រៀបរាប់​ឱ្យ​ដឹងថា រូប​នាង​ត្រូវ​បាន​ឪពុកចុង​ចាប់រំលោភ​តាំង ពី​ដើមឆ្នាំ​២០១០ មក​ម្ល៉េះ ដោយ​គាត់​បានគំរាម​នាង​មិន​ឱ្យ​ប្រាប់​ម្ដាយ ឬ​អ្នក​ណា​ផ្សេង ឱ្យ​ដឹង​នោះ​ឡើយ ។ កុមារី​រង​គ្រោះ​បាន បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ត្រូវ​បានឪពុកចុង​ចិត្ដ​អប្រិយ​ចាប់រំលោភ​បាន​ចំនួន​៩ដង​មក​ហើយ ។ នៅ​លើក​ចុង​ក្រោយ​នេះ ដោយសារ​រូប​នាង​មានការ​ឈឺចាប់​ខ្លាំង​ពេក មិន​អាច​ទ្រាំ​បាន​ក៏​សំរេចចិត្ដ​ស្រែក ហើយប្រាប់​ម្ដាយ​ឱ្យ​ដឹង​តែ​ម្ដង ។ ក្មេង​ស្រី​រង​គ្រោះ បាន​បញ្ជាក់​ទៀត​ថា រូប​នាង​ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​ទាំងអស់​៦​នាក់ ហើយ​ត្រូវឪពុកចុង​អាយុ​៧១​ឆ្នាំ​នោះ ចាប់​នាង​រំលោភ នៅ​ពេល​ដែល​ម្ដាយ​របស់​នាង និង​បងប្អូនរបស់​នាង​មិន​នៅផ្ទះ ។

លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹងទៀត​ថា ជនល្មើស​ជា​ឪពុកចុង​ចិត្ដ​អប្រិយ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​ប៉ូលិស​អំពីទោស​កំហុស​របស់​ខ្លួន​ដែល​បាន​ ប្រព្រឹត្ដ​ទៅ លើ​កូនស្រី​ចុង​ដោយសារ​តែ​មោហ៍បាំង​នឹកមិនឃើញ​ពី​គុណ​ទោស ល្អ​និង​អាក្រក់ ។ ដោយសារ​ជនជាប់សង្ស័យ​បាន​ឆ្លើយ​សារភាព​បែប​នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បានបញ្ជា​ឱ្យ​មន្ដ្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​តាមច្បាប់ ។

Categories: បទល្មើសកុមារ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: