នឹងបែងចែកប្លកទាំងបីសារជាថ្មី


ក្នុងពេលឆាប់ខាងមុខនេះ ខ្ញុំបាទជាម្ចាស់ប្លករបស់ កុមារកាមទេព , អាណាចក្រកុមារក្មេងម៉ាហ្វៀ ព្រោះទាំងប្លកជាច្រើនទៀតដែលមិនទាន់បានបន្ទាន់សម័យអីនោះ   បានគិតជាច្រើនដងថា នឹងបែងចែកទៅតាមអ្នកទស្សនា និង អ្នកមើលគ្រប់ប្រទេស  ដូចនេះ ខ្ញុំនឹងដាក់ភាសាខ្មែរផង ភាសាអង់គ្លេសផង ចំពោះប្លក ក្មេងម៉ាហ្វៀ  ឯប្លកកុមារកាមទេព ខ្ញុំសូមដាក់ច្រើនភាសាដូចដើម  និងប្លកអាណាចក្រកុមារ ខ្ញុំសូមដាក់តែ៥ភាសាទេ គឹភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន និងភាសាថៃ។

សូមអភ័យទោសចំពោះការកែប្រែនេះ  សូមអរគុណ (និយាយមើលតែក្រុមហ៊ុនទៅហើយ  ថ្លៃថ្នូរណាស់ណ៎ 😀 )

ពីរតនាតារាមុន្នី

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | មតិ 5

Post navigation

5 thoughts on “នឹងបែងចែកប្លកទាំងបីសារជាថ្មី

  1. (ខ្ញុំសូមដាក់តែ៥ភាសាទេ គឹភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន និងភាសាថៃ) ដាក់តែ៥ភាសា???!!! មានន័យថានៅមានភាសាជាច្រើនទៀត? ចេះច្រើនភាសាចឹង រៀននៅសាលាណាខ្លះ???

  2. សូមប្អូនបើកសាលាចិននៅវើតប្រេសនេះទៅ,,សូមជួយបង្រៀនមួយម៉ោង
    ក្នុងមួយសប្ដាហ៏ ក៏បានហើយ ជួយយកបុណ្យចុះណាអូនប្រុស។
    ខ្ញុំមានប្លកតែមួយ សឹងតែទប់់មិនឈ្នះ។

  3. ចំរើន

    ប្អូនកាមទេពហ្អា!!!!! ចាំបងបានទេ បងគឺចំរើន ដែលជជែកគ្នាបែកផ្សែង ជាមួយប្អូននៅប្លុក បងសុបិននោះអី! បើមិនប្រកាន់ មិនយល់ទាស់ មិនខឹងនោះ បងនោះ សូមស្គាល់ផងបានទេ? តែតាមបងយល់ ប្អូនមិនមែនជា មនុស្សចិត្តចង្អៀតទេមែនទេ? បងសូមស្ញើច ប្អូន បើមើលតាម រូបថតប្អូននៅក្មេងគ្រាន់បើ តែITមិនណយទេ ព្រមទាំងភាសាទៀត? មានសំណួរមួយចំនួនចង់សួរឯង បើមិនចង់ឆ្លើយក៏មិនអីដែរ
    តើឯងពិតជានៅក្មេងមែនឬ?អាយុប៉ុន្មាន?រូបថតលើហ្វេសបុក ជារូបឯង ប្រាកដមែនឬ? ហេតុអ្វីបងរកឈ្មោះឯងគេថាមិនមាន? មើលទៅឯងដូចជាម៉េចដឹង តាមការសរសេរនិងនិយាយដូចជាក្មេងមិនចំក្មេង ចាស់មិនចំចាស់? កុំប្រាប់ថាឯងជាពួកពិភពក្រៅឲ្យសោះ?​ហាស ហាស ហា ? ឯងថាឯងពិបាកឆ្លើយសំនូរមួយចំនូន ដូចជា គេសួរថាឯងជាហ្គេយ័មែនទេ បើមិនមែនហេតុអ្វីក៏ថាពិបាកឆ្លើយ មើលទៅឯងដូចជាចាប់អារម្មណីរឿងនេះគ្រាន់បើ ព្រោះគ្រប់រឿងមាននៅលើប្លុកបងសុបិន តែងតែមានវាចារឯង??????
    សូមទោសបងពូកែឆ្ងល់ដល់ហើយ? បងដឹងថាឯងប្រាកដជាជ្រេញបង ទោះតិច ឬ ច្រើន ប្រាកដ ជាច្រើន!!!!តែបងពិតជាចង់ស្គាល់ឯង ជាពិសេស មនុស្សប្លែកពីគេដូចជាឯង!!!!!!!

    • កុមារកាមទេព

      បងស្វែងរកញ៉ុមនៅ facebook? ចឹងញ៉ុមសូមឆ្លើយសំណួរបងសួរទៅចុះ
      ខ្ញុំពិតជាក្មេងមែន អាយុ១៤ ខែក្រោយនេះ រូបថតនៅហ្វេសបុកជារូបខ្ញុំពិតមែន បងស្វែងរកឈ្មោះខ្ញុំមិនមានមកពីបងមិនមែនជាសមាជិកនៅហ្វេសបុក ឬក៏ញ៉ុមចាក់សោរ មិនឲ្យគេឃើញ មកពីខ្ញុំពីមុនមិនសរសេរភាសានិយាយ សរសេរតែភាសាសរសេរ ហើយខ្ញុំមិនមែនជាមនុស្សក្រៅភពទេ តែជាមនុស្សប្លែកពីគេ ខ្ញុំដឹងថាខ្លួនឯងហ្នឹងប្លែកពីគេត្រង់ដាក់ប្រកាសផ្តេសផ្តាស ព្រមទាំងឧស្សហ៍ធ្វើឲ្យគេឆ្ងល់។
      ខ្ញុំអត់មានហ្គេយ៍ទេ ខ្ញុំតែងតែមានវាចារនៅប្លកបងសុបិន មកពីខ្ញុំស្គាល់គាត់មុនគេបង្អស់ នៅពេលដែលខ្ញុំចូលប្រើ wordpress ដំបូងម៉្លេះ! ព្រោះខ្ញុំបានអានរឿងរបស់បងសុបិនមួយរឿង ដែល ធ្វើឲ្យខ្ញុំចង់ដឹង !!!
      បងចង់ស្គាល់ខ្ញុំធ្វើអី? ប្រាប់ហេតុផលមក !
      ខ្ញុំជិតលែងបានប្រើហើយ ព្រោះជិតដល់ឆ្នាំប្រលងហើយ ប្រហែលជាផ្អាកមួយឆ្នាំ សំរាប់ម្នាស់ប្លកផងក៏មិនដឹង តែខ្ញុំនៅតែមកប្រើតាមតែអាចធ្វើទៅបាន ព្រោះខ្ញុំចូលចិត្តការស្រាវជ្រាវ!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: