យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច


យកចេញពី  cen.com.kh  ចេញផ្សាយ(ថ្ងៃទី 1 កក្កដា 2010)

ដាក់ផ្សាយបន្ត ថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០១០

បាត់ដំបង: ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន បញ្ជូនមក​ស្នង​ការន​គ​របាល​ខេត្ត តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងរងគ្រោះ​ដោយ​ចោទប្រកាន់​ពីបទ​សេពសន្ថវៈ លើ​កូនប្រុស​របស់គាត់​តាម​រន្ធ​គូទ​រហូត​បានសម្រេច​។ ហេតុការណ៍​នេះ​កើត​ទ្បើង​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១០ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ត្រី​ប៊​ន់ វណ្ណា​រ៉ា នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​បានឱ្យដឹងថា ជន​រង​​គ្រោះ​ភេទ​ប្រុស អាយុ ៨​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​នឿ​ត ណុ​ម ហៅ​អិត អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ដំបង​២ ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ហើយ​បញ្ជូនមក ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​ខេត្ត​កាលពី​ថ្ងៃទី​៣១ ខែឧសភា ហើយ​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១០ ។

កុមារា​រងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​២៧ ខែឧសភា វេលា​ម៉ោង ១​រសៀល ម៉ែ​បាន​ប្រើ​បងស្រី​និង​ខ្ញុំ​ឱ្យទៅ​ឃ្វាលគោ​នៅឯ​វាលស្រែ ។ ក្រោយពេល​ចង​គោ​រួច​បងស្រី ឱ្យ​ខ្ញុំ​នៅ​មើល​គោ​ហើយ​គាត់​ក៏​ទៅ​ជីក​មើម​ផ្លុ​ង​ឆ្ងាយ​ពីគ្នា​មើល​មិន ឃើញ បន្ទាប់មក​ស្រាប់តែ​ឈ្មោះ អិត បានមក​បបួល​ខ្ញុំ​ទៅរក​សត្វ​ខ្លួន​ក៏​ទៅតាម ហើយ​បាន​ជួប​បងស្រី​កំពុង ជីក​មើម​ផ្លុ​ង​ក៏ ប្រាប់​គាត់​ថា ទៅជា​មួយ​ឈ្មោះ​អិត​មួយ​ភ្លែត ។  ពេលទៅដល់​ក្នុងព្រៃ ឈ្មោះ អិត បានឱ្យ​ខ្លួន​ស្រាតខោ ចេញ ព្រមទាំង​និយាយ គំរាម​សម្លាប់ចោល​បើ​មិន​ព្រម​ធ្វើតាម​បញ្ជា​វា ដោយ​ឱ្យ​ខ្លួន​ទយគូទ​ទ្បើង​លើ​យកដៃ​ទ្រោប​លើដី ។ ហើយ​ឈ្មោះ អិត ក៏បាន​ធ្វើ សកម្មភាព​រំលោភ​រហូត​បានសំរេច ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃទី​២៧ ខែឧសភា ម៉ោង​២​រសៀល ខ្លួន​ចេញពីផ្ទះ​ទៅ​វាលស្រែ​ក៏​ជួប​ជាមួយ​ក្មេង​​ប្រុស​នោះ​ហើយ​បបួល​វា​ ទៅរក​សត្វ ។ លុះ​ទៅដល់​កន្លែង​សម្បូរ​ព្រៃ​ក៏​ឱ្យ​ក្មេង​នោះ​ស្រាតខោ ហើយ​រំលោភ​តាម​រន្ធ ​គូទ ព្រមទាំង​និយាយ​គំរាម​វា​ទៀតផង ។

លោក​ប៊​ន់ វណ្ណា​រ៉ា បាន​បញ្ជាក់ថា យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​ខេត្ត បានរៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជន​​សង្ស័យ​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១០ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

original source:  http://cen.com.kh/localnews/show_detail/22?token=MzFmOTUwMzVmYzA3M2Q1MWJmYjBmNzhmYzZkYzVm

បន្ថែម៖  បើមិនទប់ស្កាត់វីដេអូអាសអាភាស ហើយនិង webiste អាសអាភាសទេនោះ!!!  ប្រាកដជាគ្មានថ្ងៃសុខទេ!!!

Categories: កុមារ, កុមារា, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ | Tags: , , , , , , | មតិ​មួយ​

Post navigation

One thought on “យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច

  1. អ៊ូយ!សាហាវខ្លាំងណាស់!
    ខ្ញុំត្រូវតែប្រយ័ត្នខ្លួនហើយទើប!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: