គ្រូភ្លេង​រុស្ស៊ី​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ​ចំពោះ​ការ​ដេក​ជាមួយ​ក្មេងប្រុស​


ថ្ងៃទី 7 កក្កដា 2010

ដាក់ផ្សាយបន្ត ថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០១០

យកចេញពី  Cen.com.kh

អ្នកលេង​ព្យ៉ា​ណូ និង​ជា​គ្រូភ្លេង​ជនជាតិ​រុស្ស៊ី ដែល​មាន​ការទទួលស្គាល់ ជា​អន្តរជាតិ​លោក មី​ខា​អ៊ី​ល វ៉ា​ស៊ី​លីអេ​វីច ភ្លេត​ណេ​វ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​រំលោភ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ នៅ​ទីប្រជុំ​ឆ្នេរ​សមុទ្រ​មួយ​របស់​ថៃ ។
លោក មី​ខា​អ៊ី​ល វ៉ា​ស៊ី​លីអេ​វីច ភ្លេត​ណេ​វ ជា​ស្ថាបនិក​នៃ​ក្រុម​ភ្លេងជាតិ​រុស្ស៊ី ។ លោក​ត្រូវ​គេ​ចោទប្រកាន់​រំលោភ​ផ្លូវភេទ និង​លេចមុខ​ក្នុង​រូបថត ជាមួយ​ក្មេង​ប្រុស​ជាច្រើន​ផ្សេង​ទៀត ។
គាត់​ត្រូវបាន​ដោះលែង ដោយ​បង់ប្រាក់​ធានា​ខ្លួន​៣០០.០០០​បាត ( ៩.០០០​ដុល្លារ ) ដើម្បីអោយ​លោក​មក​រាយការណ៍ ជូន​តុលាការ​នៅ​រាល់​១២​ថ្ងៃ​ម្តង និង​ត្រូវ​ហាម​មិនអោយ​ទាក់ទង ជាមួយ​សាក្សី​ណា​ម្នាក់​ទេ ពាក់ព័ន្ធ​ករណី​នេះ ។ គាត់​អាច​ជាប់គុក​២០​ឆ្នាំ និង​ការពិន័យ​ប្រាក់​៤០.០០០​បាត ( ១.២០០​ដុល្លារ ) ។
លោក ភ្លេត​ណេ​វ បាន​និយាយ​តាម​ទូរស័ព្ទ​ថា “ រឿង​នេះ​ទាំងមូល​ជា​ការ​យល់​ខុស ” ។​លោក​បាន​និយាយថា លោក​គ្មាន​បំណង​ចាកចេញ​ពី​ថៃ និង​ចង់​រស់នៅ​ក្នុង​ក្រុង​ផា​តា​យ៉ា ។
ប្រទេស​ថៃ ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ ជា​ឋានសួគ៌​មួយ សំរាប់​ទេសចរណ៍​ផ្លូវភេទ និង​ការ​រួមភេទ​ជាមួយ​កុមារ ពីព្រោះ​តែ​ការកើតមាន​ពេស្យាចារ​ដ៏​រីក​រាលដាល និង​កង្វះ​ការអនុវត្តន៍​ច្បាប់ ទោះជា​អាជ្ញាធរ​បាន​បង្ហាញ​បំណង ចង់​បង្ក្រាប​ការរំលោភបំពាន​យ៉ាង​ដូច្នេះ ។
ប៉ូលិស​បាន និយាយថា អ្នកភ្លេង​រូបនេះ ត្រូវបាន​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រោយ​ការផ្តល់​ព័ត៌មាន​មួយ ពី​ជនជាតិ​ថៃ​ម្នាក់ ដែល​ក៏​ជាប់ចោទ​ពី​បទ​រំលោភ​កុមារ ។ ប៉ូលិស​បាន​រឹបអូស​រូបភាព​ក្មេងប្រុស ដោយ​រូប​ខ្លះ​ពួកគេ នៅ​ជាមួយ​ជនបរទេស ។
លោក ភ្លេត​ណេ​វ បាន​បង្កើត​ក្រុម​ភ្លេងជាតិ​រុស្ស៊ី ក្រោយ​ក្លាយជា​មិត្ត​ប្រធានាធិបតី សូ​វៀត​លោក មី​ខា​អ៊ី​ល​ហ្គោ​បា​ឆូវ នៅឯ​សន្និសីទ​មួយ នៅ​ក្រុង​វ៉ាស៊ីនតោន នៅ​ឆ្នាំ​១៩៨៨ ហើយ​លោក​ក៏​ជា​គ្រូភ្លេង​ដំបូង របស់​វង់ភ្លេង​នេះ​ផងដែរ ។
ដោយ​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកលេង​ព្យ៉ា​ណូ ជា​គ្រូភ្លេង​និង​អ្នក​តែង​និពន្ធ លោក ភ្លេត​ណេ​វ បាន​ទទួល​រង្វាន់ Grammy កាលពី​ឆ្នាំ​២០០៥ ។
នៅ​ថៃ លោក ភ្លេត​ណេ​វ បាន​ធ្វើ​ជា​គ្រូភ្លេង​ភ្ញៀវ​ម្នាក់ ជាមួយ​វង់ភ្លេង Bangkok Symphony Orchestra ។ លោក​ក៏​មាន​ហាង​និង​ស្ថាប័ន​ជំនួញ​ជាច្រើន រួម​មាន​ក្លឹប​កីឡា​វាយ​សី​នៅ​ថៃ​ផង​ដែរ ៕

បន្ថែម៖   កាន់តែយ៉ាបហើយ សព្វថ្ងៃនេះ  ពេលដើរត្រូវតែប្រយ័ត្ន!!! ពួកហ្នឹង រកតែពេលស្ងាត់ទេ!!!!

Categories: កុមារ, កុមារា, កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: