When you know you are a gay or sissy?


i didn’t know about myself right now, but i just want to know about you and your feeling  !!!  Can you tell me?

but i didn’t hope you could tell me about this thing!!!    probably you hide it forever until you die  ?

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | មតិ 14

Post navigation

14 thoughts on “When you know you are a gay or sissy?

  1. I’ve trained by a Gay Project in Cambodia, I learned that genatic relationshiip, adapting t.o the environment, intention to be gay… less than 15 % are natural born are caused. It hard to stated exactly when ? It come immediately… mostly -based on cases study- after the man feel wanna making love with the same sex, the will assumpt that they are gay…

    TIP :
    ONLY YOUR SEFL WHO REALIZE ABOUT WHEN !?
    REMEMBER THAT IT IS NOT A NATURAL !!!

  2. ក្មេង​តូច​ ម៉េច​ហើយ​? ម៉េចបាន​សួរ​សំនួរ​នេះ​ចឹង​? សួរ​សំរាប់​ខ្លួន​ឯង​ ឬ​សួរ​គ្រាន់​តែ​ចង់​ដឹង​? អាយុ​ក្មេង​ចឹង​ បង​គិត​ថា​ពិបាក​ដឹង​ថា​ខ្លួន​ឯង​ហ្គេយ៍​ឬ​មិន​ហ្គេយ៍​ណាស់​, ព្រោះ​មិន​ទាន់​ចេះ​មាន​ស្នេហា​។ តែ​ថា​មិន​ត្រូវ​ដែរ​ ព្រោះ​ក្មេង​ឥលូវ​ចេះ​មាន​ស្នេហា​តាំង​ពី​តូច​ ៚ មាន​អ្នក​ខ្លះ​ស្រលាញ់​ប្រុស​ ៥០% ស្រី​ ៥០%​, អាច​ថា​ មាន​អារម្មណ៍​រេរា​មិន​ដឹង​ខ្លូន​ប្រាកដ​ថា​ខ្លួន​ស្រលាញ់​មួយណា​។ សំរាប់​អ្នក​ដែល​ចូល​ក្នុង​ប្រភេទ​នេះ​ បង​សូម​ណែ​នាំ​ឲ្យ​ស្រលាញ់​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ទៅ ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​បង​ហាក់​ដូច​ជា​មើល​មិន​ឃើញ​ពី​ប្រយោជន៍​ដែល​ទៅ​ស្រលាញ់​ភេទ​ដូច​គ្នា​ទេ​។ ឃើញ​ត្រូវ​គេ​ មាក់​ងាយ​និង​ស្អប់​ខ្ពើម​ច្រើន​ណាស់​, ដល់​ចឹង​ ជីវិត​លែង​សប្បាយ​អស់​ហើយ​!!

  3. វាអាចនឹងត្រូវការពេលវេលាច្រើនទៀត ដើម្បីឲ្យសង្គមកម្ពុជា ព្រមទទួលស្គាល់ ហ្គេយ៍… ស្រឡាញ់ភេទផ្ទុយគ្នា មិនមែនជាជម្រើសដ៏ល្អទេ ឡាវ័ន ព្រោះ មិនយូរ ទេ គេពិតជាត្រូវរត់ទៅរកបេះដូងរបស់គេវិញអាដែលហ្នឹង… អ្វីដែលល្អពេលនេះ គួរចំណាយពេលឲ្យបានច្រើនសិក្សាអំពីជីវិត និងសាងស្នាដៃឲ្យមានច្រើន… ដូចជា ខំរៀនរហូតដល់ចប់ អនុបណ្ឌិត សិន ហើយធ្វើការទាមទាឲ្យមានច្បាប់អនុញ្ញាតឲ្យរៀបការភេទដូចគ្នា ឬបង្កើតប្លុកផ្ទាល់ខ្លួន គៀងគររក ហ្កេយ៍​ឲ្យចូលមើល ហើយវាចារ…

    • កុមារកាមទេព

      យកល្អគួរតែសិក្សាស្វែងយល់ឲ្យបានច្រើន ព្រមទាំងគ្រប់គ្រងឲ្យបានល្អទើប មិនរញ៉េរញ៉ៃ!!!
      ដូចពួកអ្នករកស៊ីផ្លូវភេទចឹង!!! យើងគ្រប់គ្រងអត់បាន ចឹងហើយបានជាបិទមិនឲ្យគ្នារកស៊ី!!!!
      ប្រសិនបើយើងចេះគ្រប់គ្រងនោះ អ្វីៗនឹងអាចស្រួល យើងអាចធ្វើចិត្តរំភើយបានហើយ!!
      ហ្គេយ៍ក៏ចឹងដែល បើសិនជាយើងអាចគ្រប់គ្រង ឬអបរំពួកគេ ពីចរិតលក្ខណៈពួកគេ ហើយឲ្យពួកគេយល់ដឹងពីអ្វីដែលជាធម្មជាតិនោះ មិនមែន ឃើញ ធ្វើតាមគ្នាប្លូកទឹកប្លូកដី យូរៗទៅ មិនដឹងមួយណាហ្គេយ មួយណាប្រុសពិត មួយណាខ្ទើយ!!! រញ៉េរញ៉ៃពេញប្រទេស!! សាហាវជាងជំងឺអេដស៍ទៅទៀត!!!
      អារបៀបមិនចេះគ្រប់គ្រងហ្នឹង!!!!
      (ខ្ញុំនិយាយអ្វីដែលខ្ញុំយល់ថាវាជារឿងត្រូវធ្វើ)

  4. សុំ​ទោស​ខ្ញុំ​មិន​គាំ​ទ្រ​គំនិត​ដែល​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ទេ​, វា​ហាក់​ដូច​ជា​យើង​កំពុង​គាំ​ទ្រ​ និង​ជំរុញ​ឲ្យ​មនុស្ស​ដើរ​ក្នុង​ផ្លូវ​ខុស​។ ខ្ញុំ​ដឹង​ ថា​សំដី​ខ្ញុំ​នេះ​មាន​មនុស្ស​ជា​ច្រើន​មិន​គាំ​ទ្រ​និង​យល់​ថា​មិន​ត្រឹម​ត្រូវ​ តែ​នេះ​ជា​គំនិត​ខ្ញុំ​។ ខ្ញុំ​ឧទាហរណ៍ឲ្យ​មើល​មួយ៖​ គិត​ទៅ​មើល​, អំ​ពើ​មិន​គប្បី​ទាំង​ឡាយ​ដែល​យើង​យល់​ថា​មិន​មែន​ជា​អំពើ​ត្រឹម​ត្រូវ​ តួ​យ៉ាង​ដូច​ជា​ ប្រើ​កំលាំង​ពលកម្ម​លើ​កុមារ​ , ឃាតកម្ម​ ។ល។ អំ​ពើ​ទាំង​នោះ​បើ​យើង​ប្រព្រឹត្ត​នោះ​នឹង​ជាប់​គុក​ ដូច​នេះ​បើ​ទោះ​ខឹង​យ៉ាង​ណា​ ជា​ទូទៅ​គេ​មិន​ប្រើ​អំពើ​ហិង្សា​ទេ​ ព្រោះ​បើ​ប្រើ​ទៅ​វា​ខុស​ច្បាប់​។ តែ​ខ្ញុំ​ជឿ​ថា​រដ្ឋ​អនុញ្ញាត​ឲ្យ​យើង​គ្រប់​គ្នា​មាន​សិទ្ធ​សំលាប់​មនុស្ស​ ប្រើ​អំពើ​ហិង្សា​ម៉ា​សេរី​វិញ​ ប្រាកដ​ជា​មាន​រឿង​អី​តិច​ក៏​ប្រើ​ហិង្សា​, អី​តិច​កាប់​សំលាប់​គ្នា​ហើយ​។
    មិន​ខុស​អី​ បើ​បង្កើត​ឲ្យ​ភេទ​ដូច​គ្នា​រៀប​ការ​ដោយ​សេរី ច្បាស់​ជា​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​កើត​មាន​ពាស​វាល​ពាស​កាល​មិន​ខាន​ទេ​………… ខ្ជិល​រៀប​រាប់​ទៀត​ណាស់​!! គិត​វិភាគ​ខ្លួន​ឯង​ទៅ​!🙂

    • ការប្រៀបធៀប​បែបនេះ (ឃាតកម្ម និងរៀបការភេទដូចគ្នា) ដូចជាធ្ងន់ធ្ងរពេកទេដឹង ឡាវ័ន ? ការប្រៀបធៀបនេះ ដូចជា បានដាក់ការសន្និដ្ឋាន ថាពួកគេ ជាជនសង្ស័យ ឬជនត្រូវចោទ មុនពេលបើកកិច្ខស៊ើបសួរទៅហើយ…

      »»»អាពាហ៍ពិពាហ៍ វាជាឆន្ទៈព្រមព្រៀងរវាងភាគីពីររូប (តាមច្បាប់កម្ពុជា ម្ខាងភេទប្រុស និងម្ខាងទៀតភេទស្រី) ដែលបានសន្យាថាព្រមរូមរស់ជាមួយនឹងគ្នា ដោយមានមន្រ្តីរដ្ឋបាល អត្រានុកូលដ្ឋាន និងសាក្សី ពីរបាក់ ដឹងឮ ហើយចុះបញ្ជីឲ្យដឹងថា ពួកគេបានរស់នៅជាមួយនឹងគ្នា ក្រោមដំបូងតែមួយ អាស្រ័យលើចំណូល និងចំណាយរួមអីចឹងតូវ… នៅស្រុកគេ មិនសូវនិយមរៀបការទេ ព្រោះវា ពាក់ពន្ធ័នឹងច្បាប់ ពេលលែងលះ… ច្បាប់កម្ពុជា មិនបានហាមពួកគេ (ស្រឡាញ់ភេទដូចគ្នា) មិនឲ្យរស់នៅទេ ដូច្នេះ​ពួកគេរស់នៅដោយលាក់មុខ និងរងការរើសអើង… ចាំអត់ ? ថា កូនធម៌ របស់ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាដែរ…

      ការអនុញ្ញាតឲ្យពួកគេរស់នៅជាមួយគ្នា ដោយស្របច្បាប់ វាជាការកាត់បន្ថយការរើសអើង និងបន្ថែមសេរីភាពបុគ្គល … សកលភាវូបនីយកម្ម នឹងមាននិន្នាការបែបនេះ… ខ្ញុំអាចវិភាគដឹង…

      ឡាវ័ន ទៅ កូរ៉េ ប្រហែលជាមិនសូវបានជួបពួកអ្នកស្រឡាញ់ភេទដូចគ្នា តែពួកហ្នឹងរស់នៅលាក់មុខ… បើ ឡាវ័ន បានទៅ ហ្វីលីពីន វិញ ពួកអ្នកស្រឡាញ់ភេទដូចគ្នា ដើរពេញផ្លូវ និងមាននៅគ្រប់ទីកន្លែង…

    • មក​ពី​ខ្ញុំ​ខ្លាច​ស្រុក​ខ្មែរ​យើង​មាន​សភាព​ដូច​បរទេស​ដូច​ភីលីពីន​នឹង​ហើយ​ បាន​ខ្ញុំ​មិន​គាំ​ទ្រ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​នឹង​ណា​ ៚ ខ្ញុំ​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​មាន​ទស្សនៈ​ខុស​គ្នា​ ។ អ្វីដែល​ខ្ញុំ​និយាយ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ពិតមែន​, គេ​មាន​សិទ្ធិ​ស្រលាញ់​គ្នា​ តែ​មិន​គួរ​ណា​ឈាន​ដល់​រៀប​ការ​ទេ​។ បើ​ខ្ញុំ​ជា​អ្នក​ទាំង​នោះ​ ខ្ញុំ​យល់​ថា​ គ្រាន់​តែ​ធ្វើ​តាម​ចិត្ត​ខ្ហួន​ឯង​មួយ​ឆាវ​ទៅ​ តែ​ចុង​ក្រោយ​គួរ​តែ​ត្រលប់​ទៅ​សាង​អនាគត​ជា​មួយ​គ្រួសារ​ដ៏​កក់​ក្តៅ​ បង្កើត​កូន​និង​រស់​នៅ​ដោយ​មាន​សុភមង្គល​ទៅ​ជា​ការ​សម​គួរ​ជាង​o_O

  5. ចំរើន

    មើលទៅពិភាក្សាគ្នាគួរឲ្យចាប់អារម្មណ៍ណាស់ ក៏សុំចូលជាយោបល់ខ្លះផង!!! តាមមើលការបញ្ចេញមតិរបស់បងទាំងពីរមើលទៅ ឃើញថា ត្រឹមត្រូវតាមជំហររៀងៗខ្លួន ធ្វើឲ្យមានការពិបាកថាយកគំនិតណាសមស្របទទួលយកបានជាងគំនិតណា!! តែបងទាំងពីរមិនធ្វើនីយកម្ម គំនិតទាំងពីរទៅ គឺសំយោគយកគំនិតរួមមួយចេញពីគំនិតបងទាំងពីរ។ឥលូវនេះបើមើលតាមស្ថានភាពសង្គមខ្មែរជាក់ស្តែងឃើញថាអត្រានៃការស្រលាញ់ភេទដូចគ្នាមានការកើនឡើងគួរឲ្យកត់សម្គាល់នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងនេះឥលូវត្រូវបានដឹងជាចំហរហើយ​តែសម្រាប់ការទទួលយកបានឬមិនបានពីសំនាក់ប្រជាជនក្នុងស្រុកនោះយ៉ាងណាក៏មិនទាន់ដឹងច្បាស់ទេ ព្រោះតាមរយៈប្រភពផ្សព្វផ្សាយព៌តមានក្នុងស្រុកគ្រប់បែបក៏ងាកមកចាប់អារម្មណ៍និងរឿងនេះដែរ ឃើញថាកាក់កបគ្រាន់បើ ដូចជារឿងរបស់អ្នកស្រីពាន់ផួងបុប្ផា ដែលបានផ្សាយយ៉ាងគគ្រឹកគគ្រេងទាំងក្នុងរោងកុននិងស្ថានីយ៍ទូរទស្សន៍ ទស្សនាវដ្ត្ញីដែលមាននិន្នាការរឿងនេះក៏ឃើញថាលក់ដាច់ជាងគេ ហើយរឿងនេះទៀតសោតក៏មិនកើតលើមនុស្សសាមញ្ញទៅទៀត ព៌តមានវ៉ាប់ឡើងសុទ្ធតែតារាប្រុសៗល្បីៗពាក់ព័ន្អនិងរឿងនេះ ហើយខ្ញុំក៏ទើបតែដឹងតាមបងមេឃាដែរ ដែលគាត់ថាកូនរបស់ថ្នាក់ដឹកនាំយើង ក៏ស្រលាញ់ភេទដូចគ្នាដែរ។​មួយវិញទៀតជាក់ស្តែង តាមអ្វីដែលខ្ញុំឃើញសព្វថ្ងៃគឺឲ្យតែមាននរណាគេនិយាយពីខ្ទើយគ្មាននរណាចាបអារម្មណ៍ទេ ព្រោះវាជារឿងធម្មតាទៅហើយ​តែបើនាំគ្នានិយាយពីរឿងហ្នឹងវិញម្នាក់ៗមានចំនាប់អារម្មណ៍មិនចេះចប់ទេ។ ក៏ដូចជាប្អូនកាមទេពលើកឡើងអញ្ចឹងឥលូវនេះពិបានចែកដាច់ណាស់ មិនថាប្រុសមិនថាស្រីទេ មើលពីសម្បកក្រៅទៅមិនជាអញ្ចឹងទេ តែថ្ងៃណាមួយបានដឹងការពិតវិញ ចង់តែគក់ទ្រូងហួសចិត្ត ហើយក៏មិនដឹងជាមានពាក្យអ្វីនឹងថ្លែងតទៀតដែរ។

  6. ចំរើន

    សម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏មិនប្រឆាំងឬគាំទ្រហើយក៏មិនអង្គុយសើចយំដែរ ព្រោះថារបត់សង្គមកើតឡើងពីមនុស្ស ដូចច្នេះយើងត្រូវទទួលយកអ្វីដែលថ្មីយកមកពិចារណាថាគួរទទួលយកបានឬមិនបាន។សម្រាប់ពួកគេដែលជាអ្នកឆ្លងកាត់រឿងនេះ នេះគឺជាសិទ្ធរបស់ពួកគេក្នុងការសម្រេចចិត្តលើវិថីជីវិតរបស់ពួកគេ យើងបានត្រឹមតែបញ្ចេញយោបល់ឬផ្តល់ជាមតិឲ្យពួកគេ យើងមិនអាចទៅបញ្ជាឲ្យពួកគេធ្វើតាមយើងដែលគេកំពុងឈរលើជំហររបស់គេហើយយើងក៏កំពុងឈរលើជំហររប​សយើង។ទោះបីជាពួកគេស្ច្តិតក្នុងសភាពជាអ្វីក៏ដោយ ជាជំហានដំបូងឲ្យពួកគេទទួលស្គាល់ការពិតថាពួកគេជានរណាឲ្យច្បាស់សិន បន្ទាប់មកឲ្យគេសួរខ្ឡួនឯងថាគេពិតជាចង់ទទួលយកការពិត ឬ កែប្រែជីវិតជាថ្មីវាសម្រេចនៅលើពួកគេវាជាសិទ្ធរបស់ពួកគេ។ប៉ុន្តែឆ្លងតាមរឿងរ៉ាវមួយចំនួនដែលជាបទពិសោធន៍ពិតៗ បង្ហាញថាលុះត្រាតែពួកសាកល្បងទើបពួកគេដឹងថាខ្លួនជាអ្វីឲ្យប្រាកដ ពេលខ្លះនៅពេលដែលគេសប្បាយមួយឆាវចិត្តហើយ គេអាចនិងត្រលប់មករកសភាពដើមជាធមមជាតិរបស់ពួកគេវិញ ដោយមិនចាំបាច់មាននរណាអូសទាញ ឬអាចមកពី សំពាធគ្រួសារ សង្គម និងសាសនាក៏ថាបាន។

    • កុមារកាមទេព

      បងចំរើន!! ខ្ញុំអរគុណបងដែលខំវាចារ!!!
      តែខ្ញុំបានបិទការវាចារថ្មីៗ
      ដែលបានសរសេរពេលដែលខ្ញុំមិនបាន នៅ online ជាមួយមួរយៈសិន!!!
      ដោយសារពេលនេះ ខ្ញុំមានអារម្មណ៍មិនសូរល្អទេ!!!
      សប្បាយក្លាយជាទុក្ខ!!!
      ពេលដែលខ្ញុំបញ្ចប់សរសេររឿងហើយ ពេលនោះ ខ្ញុំប្រហែលជាលែងបានមកវាចារ ដាក់ប្រកាស រៀងរាល់ថ្ងៃដូចមុនហើយ!!! ព្រោះ អ្វីដែលខ្ញុំបានឃើញ បានដឹង គឺវាធម្មតាពេកហើយនៅទីនេះ!!!
      ខ្ញុំបានចំនាយពេលច្រើនណាស់សំរាប់ប្លក ឆ្កួតនេះ!!! ខ្ញុំនេះក៏ឆ្កួតដែរ!!!!
      អ្វីដែលខ្ញុំបង្ហាញ ថាខ្ញុំជាក្មេងនោះ ពួកគេមិនជឿទេ
      ហើយនៅតែសួរដេញដោល!!!
      បើមិនជឿ ហេតុអីក៏ឲ្យខ្ញុំដាក់រូបថតខ្ញុំនៅ facebook ធ្វើអី?
      ពេលដែលស្គាល់គ្នាយូរទៅ អ្វីដែលពួកគេមិនហ៊ាននិយាយ ពួកគេបានចេញចរិកពិតមកហើយ!!!
      គ្មាននរណាមួយដែលនៅ wordpress នេះ មានចរិតដូចខ្ញុំទេ!!! ពេលនេះ មានអារម្មណ៍ថាឯកោណាស់ កំសត់ណាស់ ធុញទ្រាន់!!!

    • កើត​ថី​? ឃើញ​ចេះ​តែ​រអ៊ូថា​អត់​មាន​នរណា​គេ​យល់​ចិត្ត​ ៚​ ម៉េច​បាន​ថា​ប្លុក​ខ្ហួន​ឯង​ឆ្កួត​ចឹង​? សង្ឃឹម​ថា​នៅ​តែ​បន្ត​វត្តមាន​ក្នុង​ភូមិ​នេះ​ទៀត​😉

  7. ចំរើន

    នរណាថាអីក៏ថាទៅតែការពិតនៅតែជាការពិត!!! វាមិនខ្វះទេមនុស្សដែលយល់ពីយើងហើយមានចរិកដូចយើង​ កុំយកមនុស្សប៉ុន្មាននាក់នោះឬក្រុមនោះយកមកគិតនាំតែឈឺក្បាល ឯងដឹងទេឯងនៅមានមនុស្សជាង១៣លាននាក់ទៀតក្នុងប្រទេសខ្មែរត្រូវរាប់អាន ហើយក៏ប្រហែលជជាង២០ពាន់លាននាក់ទៀតជំវិញពិភលលោកឯណោះដែឡអាចក្លាយជាមិត្តឯង។បងតែងនិយាយពាក្យនេះមកកាន់ខ្លួនឯងរាល់ពេលដែលបងខកចិត្តរឿងមិត្តភាពជាមួយនរណាម្នាក់!!! មានរឿងអីមិនសប្បាយចិត្តកុំនៅមុខកុំព្យូទ័រពេក លេងកីឡា ឬញាំអីឲ្យត្រជាក់ចិត្តខ្លះទៅ ដឹងទេកាលបងស្គាល់អ៊ីនធឺណែតដំបូង បងហាក់សប្បាយចិត្ត ព្រោះមានមិត្តភក្តិគគោក តែដល់ពេលគេមិនតបហើយសោះអង្គើយ ពេលនោះទើបដឹងថាអារម្មណ៍​ឯកោវាយ៉ាងណា។ មិនអីទេបើមានរឿងអីមិនសប្បាយចិត្តជជែកជាមួយបងក៏បាន ដឹងទេនៅសាលាបងចូលចិត្តធ្វើឲ្យគេសើចណាស់!!! ^,^

  8. មិនចង់ប្រាប់ទេ ថាខ្មែរ យើងកំពុងតែដណ្តើមយកគម្រោង ហ្គេយ៍ នេះ មកអនុវត្តហើយ… មានលុយច្រើនណាសស់ តែប្រសិទ្ធិភាពយ៉ាងណា មិនទាន់ដឹងទេ… គម្រោង សិទ្ធិក្រុមស្រឡាញ់ភេទដូចគ្នា គម្រោងប្រឆាំងនឹងការរើសអើងក្រុមស្រឡាញ់ភេទដូចគ្នា… បើមិនស្វែងយល់ពីក្រុមនេះ ទេ ឡាវ័ន វិលមកស្រុកខ្មែរវិញ អត់មានការងារធើទេ… ហាស ហា….

    • កុមារកាមទេព

      ធ្វើចឹងទៅ ក្មេងមិនទាន់គ្រប់អាយុអាស្រលាញ់គ្នាធ្វើអានេះ ធ្វើអានោះបានអត់ចឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: