សំរេចចិត្តមិនបកក្រោយឡើយ


-ខ្ញុំមិនដែលបានថតរូបខ្លួនឯងសូម្បីតែនៅផ្ទះ  មានតែបងជីដូនមួយខ្ញុំ ជាអ្នកថតខ្ញុំ ព្រោះគាត់ចូលចិត្តថត!!

ប្រសិន បើឃើញរូបខ្ញុំនៅទីណា រឺក៏នៅ facebook នោះ    នោះហើយជារូបដែលបងខ្ញុំថតហើយដាក់ចូល facebook.

បងខ្ញុំគាត់អាចនឹងមានពេលប្រើ wordpress  តែមិនមែនរាប់អានមិត្តតែគាត់គ្រាន់តែ រៀបរាប់ ឬក៏ចង់បង្ហាញពីអ្វីមួយ តែខ្ញុំមិនដឹងទេ ចាំពេលដែលគាត់មក នោះ អ្នកនឹងដឹងថាគាត់ជានរណាហើយ គាត់តែងតែថតរូបជាមួយខ្ញុំជានិច្ច!!!

-ប៉ុន្មានថ្ងៃនេះរវល់ជាប់រហូត   ហើយពេលនេះគាប់ជួន ជិតប្តូរ ISP ទៀត   រកល្បឿនដែលលឿនជាងនេះបន្តិចទុកប្រើ ជាមួយបងជីដូចមួយ ព្រោះគាត់ ខែ៩ នេះថា​នឹងមកប្រើជាមួយខ្ញុំ!!!   ល្បឿន 1mbps បង់គេមួយខែ ២៤៩ ដុល្លារ អត់ខ្វះ មួយរៀលណាឡើយ!!! មិនមែនខ្ញុំជាអ្នកបង់ តែខ្ញុំជាអ្នកប្រើ!!!  បងខ្ញុំជាអ្នកចេញ!!!

គាត់ថា គួរតែឈប់ប្រើ wordpress ទៅ  ព្រោះ មួយឆ្នាំមកនេះ គាត់ថាខ្ញុំមុខចាស់ច្រើនណាស់!! ( អាយុ១៤សោះ ថាចាស់ទៅហើយ)

មិនគួរលេងកុំព្យូទ័ររហូតដល់យប់អាធ្រាតទៀតទេ  ពេលនេះ គាត់មកគ្រប់គ្រងខ្ញុំហើយ!!!  លែងបានលេងអ្វីដែលចង់លេងដូចមុនហើយ ព្រោះឆ្នាំក្រោយ ជាឆ្នាំប្រលង ឌីប្លូម (ថ្នាក់ទី៩) ដូចនេះ ខ្ញុំត្រូវតែខំរៀនឡើងវិញ!!  ព្រោះខ្ញុំយល់ថានៅទីនេះ ក៏គ្មានប្រយោជន៍ដល់ខ្ញុំទៀតដែរ  ប្លកស្ងាត់ឲ្យជ្រៀប!!  ប្រើតែប៉ុន្មាននាក់!!  ប្រើប្រៀបធៀបប្លក facebook ឃើញថា អ៊ូអរជាង wordpress ឆ្លាយណាស់!! ទោះដាក់ប្រកាស រាប់លានទៀតក៏នៅតែមានមនុស្សមើលប៉ុនណឹងដដែល!!! ពិតជាយ៉ាប់មែន!!!

រឿងដែលខ្ញុំជំពាក់២ រឿងនោះ ចាំខ្ញុំដាក់ជូនឲ្យអាននៅពេលដែលខ្ញុំសរសេរចប់   ជៀសវាងការជំពាក់ភ្លេច ក្រែងអ្នកមើលគេរអ៊ូដាក់!!!

រឿង ជីវិតកុមារលក់ខ្លួន អាចនឹង ផ្ញើរជូន ទស្សនាវដ្តីអថ៌កំបាំង ឬ បងសុបិនជាអ្នកដាក់!!  ព្រោះរឿងនេះ បើដាក់ផ្សាយចេញទៅនោះ ប្រាកដជាមានគេរិះគន់ជាមិនខាន  យ៉ាងណាក៏ខ្ញុំមិនទាន់ដាក់ឲ្យមើលដែល  ចាំខ្ញុំឈប់រវល់ មានពេលគ្រប់គ្រាន់សិន។

ម៉្យាងដែរ ដែលអ្នកដែលមើលប្លកខ្ញុំមួយថ្ងៃៗ មិនតិចជាង ៥០ នាក់!! ព្រោះអី ព្រោះតែល្បីដល់ថ្នាក់អ្នកប្រើ បរទេសឯទៀត ពួកគេថា ប្លកខ្ញុំល្អ ប្លកខ្ញុំគួរតែសរសេរជាភាសាអង់គ្លេសឲ្យបានច្រើន  តែគិតទៅមើល បើប្លកជាភាសាខ្មែរ សរសេរភាសាអង់គ្លេសដដែល តើឲ្យខ្ញុំដាក់ប្រកាសធ្វើអី!!!   គេថា បើសិនជាប្លកខ្ញុំគេអាចអានដាច់នោះ គឺមិនតិចជាង ១០០០នាក់ក្នុងមួយថ្ងៃ ដែលគេចូលមើលនោះទេ  ( សុំអួតមួយចុះ🙂 )  ។

បើអ្នកទាំងអស់គ្នាដែលជាជនជាតិខ្មែរ អានមើល ភាសាខ្មែរបាន  ហើយមានបំណងចង់ផ្ញើសារ សរសេរពីអ្វីដែលអ្នកទាំងគ្នាចង់ឲ្យខ្ញុំមើលនោះ  គឺជាការប្រសើរសំរាប់ខ្ញុំ ដែលជាក្មេងម្នាក់នេះ!!!

កុំឃើញថាខ្ញុំសរសេរបានល្អនោះ  ភាគច្រើន ទំរាំសរសេរបានដូចនេះ គឺត្រូវសរសេរនៅលើក្រដាសសិនទេ!!

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ email របស់ខ្ញុំហើយ មិនចាំបាច់ឲ្យខ្ញុំសរសេរច្រើនដងនោះទេ!!

ក្នុងអាទិត្យនេះ ជាអាទិត្យក្រៀមក្រម ហើយខែក្រោយខ្ញុំប្រហែលជានឹងទៅផង ក៏ថាបាន!!!

សូមឲ្យមានសំណាងល្អចំពោះគ្រប់គ្នា!!!
from xiaoxing!!!

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: , | មតិ 4

Post navigation

4 thoughts on “សំរេចចិត្តមិនបកក្រោយឡើយ

  1. ភារម្យ

    ya!ដូរ template ថ្មីផង!

  2. ភិនភាន់

    កុមារកាមទេពធ្វើអោយចាស់ៗ វង្វេងអស់លីង!?! ឆ្កួតចាស់ៗអស់ហើយ ព្រោះដើរអត់ទាន់ កាមទេព!

    • កុមារកាមទេព

      @ភិនភាន់ ខ្ញុំអត់ស្គាល់អ្នកផង !!! ហេតុអីក៏និយាយដូចជាប្លែកៗយ៉ាងនេះ?

  3. មិនអីទេប្អូនសំលាញ់! ទោះឯងលែងប្រើ wordpress នេះក៏ដោយ ក៏បងនឹងបន្តប្រើជំនួសឯងដែរ!
    ហើយអ្វីដែបងសរសេរឲ្យឯង ទោះឯងមិនបានដឹង រឺយកមកដាក់ ក៏បងរៀបចំដើម្បីសំរេចបំណងឯងដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: