ល្បែងហ្គេមបំផ្លាញអនាគតក្មេងៗ


យកចេញពីទស្សនាវដ្តី  បេប៊ី ឃែរ

July 16, 2010

នៅសម័យបច្ចុប្បន្ននេះ ដោយបច្ចេកវិទ្យាមានការរីកចម្រើន ជឿនលឿននោះ ក៏កើតចេញជាប្រភេទល្បែងកំសាន្ដផ្សេងៗជាច្រើន មានតាមវីដេអូផង តាមកុំព្យូទ័រផង និងមានតាមប្រព័ន្ធអ៊ិនធេឺណេត ផងហើយមានទាំងសម្រាប់មនុស្សចាស់ និងកុមារ។ ដោយល្បែងទាំង នេះពេលខ្លះវាដើរហួសពីការលេង ដើម្បីតែកំសាន្ដចិត្ដ ហើយវាទៅជា ប្រភេទល្បែងដែលនាំឱ្យមនុស្សឈ្លក់វង្វេងខាតពេលវេលា ខាតពេល ធ្វើការងារ ខាតការសិក្សា ហើយមានពេលខ្លះរហូតដល់លង់បង់អស់ លុយកាក់ផងក៏មាន។ ជាពិសេសនោះ គឺវីដេអូហ្គេមបានក្លាយជា ប្រភេទល្បែងមួយ ដែលបានពង្វក់កុមារ ធ្វើឱ្យឈ្លក់វង្វេងភ្លេចការ សិក្សា គេចវេះសាលារហូតដល់លង់ខ្លួនក្លាយជាក្រុមបងតូចបងធំផងក៏ មាន។ នេះ គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់អនាគតកុមារ ព្រមទាំងផ្ដល់ផលវិបាកដល់សង្គមជាតិថែមទៀត។

មូលហេតុដែលនាំឱ្យកុមារឈ្លក់វង្វេងនឹងការលេងវីដេអូហ្គេម

ជាការពិតណាស់ ដែលទារកកើតមកភ្លាមខួរក្បាលរបស់គេ ស្អាតដូចជាក្រដាស់សមួយសន្លឹកអញ្ចឹង គ្មានប្រឡាក់ប្រឡូកនិងអ្វីទាំង អស់ គឺបរិយាកាស ឬមជ្ឈដ្ឋានដែលគេរស់នៅ ឬនិយាយឱ្យចំទៅ គឺ សង្គមទៅវិញទេ ដែលជាអ្នកលាបពណ៌ឱ្យគេ ទៅជាបែបនេះបែបនោះ នោះ។ ដូច្នេះប្រសិនបើសង្គមលាបពណ៌ឱ្យទៅជាក្រហមនោះ ខួរ ក្បាលក្មេងទៅជាក្រហម បើលាបពណ៌ឱ្យទៅជាខ្មៅនោះ ខួរក្បាលក្មេង នឹងទៅជាខ្មៅហើយ។ យ៉ាងណាមិញ ទាក់ទងនិងល្បែងវីដេអូហ្គេមវិញ មុនពេលដែលរាជរដ្ឋាភិបាលចាប់ផ្ដើម បង្ក្រាបល្បែងស៊ីសងគ្រប់ ប្រភេទនោះ គេមើលឃើញថាមានផ្ទះបើកបម្រើការ លេងល្បែងវីដេ អូហ្គេមរាប់រយកន្លែងនៅរាជធានីភ្នំពេញ ស្ទើរគ្រប់កន្លុកកន្លៀត ជា              ពិសេសនោះ គឺជិតសាលារៀនតែម្ដង។ ព្រោះអ្នកធ្វើអាជីវកម្មល្បែង បែបនេះគិតថា មានតែបើកជិតសាលារៀនទេ ដែលសំបូរក្មេងហើយ អាចទាក់ទាញពួកគេមកលេងបានច្រើន។ ដោយគេមិនបានគិតពីផល អាក្រក់ ដែលប៉ះពាល់ដល់កុមារអ្វីទាំងអស់ គឺគិតយ៉ាងណាឱ្យតែពួកគេ រកបាននូវប្រាក់ចំណេញច្រើនតែប៉ុណ្ណោះ។ មូលហេតុមួយទៀត គឺទាក់ ទងនឹងការអប់រំនៅក្នុងក្រុមគ្រួសារ ព្រោះមានឪពុកម្ដាយខ្លះដែលរវល់ តែកិច្ចការងារហើយមិនបានគិតគូពីកូនជាពិសេសនោះ គឺទាក់ទងនឹង ការតាមដានការសិក្សារបស់កូន ដែលជាការខ្វះចន្លោះមួយផ្ដល់ឱកាស ឱ្យកូនឆ្លៀតកុហក ដោយយកម៉ោងសិក្សារបស់ខ្លួនទៅលេងហ្គេម។

ផលប៉ះពាល់នៃវីដេអូហ្គេមចំពោះកុមារ

វីដេអូហ្គេម បានជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះកុមារ វាបាន ផ្ដល់ផលអវិជ្ជមានជាច្រើនចំពោះកុមារដូចជា ធ្វើឱ្យកុមារឈ្លក់វង្វេង ភ្លេចការសិក្សាគេចវេះសាលា ភ្លេចបាយទឹក បំផ្លាញសុខភាពរាងកាយ ធ្វើឱ្យកុមារអាប់បញ្ញា គិតមិនឃើញអ្វីទាំងអស់ក្រៅពីញៀននិងការ លេងហ្គេម ធ្វើឱ្យចិត្ដកុមារបាត់បង់នូវលក្ខណៈសុភាពរាបសារព្រហើន កោងកាចមិនស្គាល់ចាស់ទុំ ហើយកុមារខ្លះក៏ហ៊ានលួចទ្រព្យសម្បត្ដិក្នុង ផ្ទះយកទៅលក់ ដើម្បីលេងវីដេអូហ្គេមផងក៏មាន។ មិនតែប៉ុណ្ណោះ វា ធ្វើឱ្យកុមារដើរមិនចូលផ្ទះ ក្លាយជាក្រុមបងតូចបងធំហើយឈានទៅ រកការប្រើប្រាស់គ្រឿងញៀន  និងការលួចប្លន់ថែមទៀត។

ដំណោះស្រាយដែលឪពុកម្ដាយគួរធ្វើ

ដោយមើលឃើញពីគ្រោះថ្នាក់ នៃការលេងវីដេអូហ្គេមនេះ ហើយទើបឪពុកម្ដាយគ្រប់រូប ត្រូវមានការគិតគូពិចារណាឱ្យមែន ទែន។ ព្រោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះអនាគតកូនហើយមិនមែន ឃើញកូនដើរផ្លូវខុសហើយគិតតែពីខឹងស្ដីបន្ទោស បណ្ដេញចេញពីផ្ទះ  ហើយរហូតមានឪពុកម្ដាយខ្លះហ៊ានកាត់កាលកូន តាមទំព័រកាសែត នោះទេ។ ឪពុកម្ដាយត្រូវតែចេះអប់រំណែនាំកូន ឱ្យបានល្អដើរមកលើ ផ្លូវត្រូវឡើងវិញដូចជា ពាក្យចាស់ពោលថា “ កូនមិនមានកំណើត គឺ បន្ទោសមេបា  ៉។  ដើម្បីជាជំនួយដល់ឪពុកម្ដាយគ្រប់រូប ក្នុងការអប់រំ កូនជៀសឆ្ងាយពីវីដេអូហ្គេម បេប៊ី ឃែរ សូមលើកយកគន្លឹៈមួយ ចំនួនដូចខាងក្រោម ៖

– ឪពុកម្ដាយត្រូវដឹងពីកាលវិភាគ នៃម៉ោងសិក្សារបស់កូន ឱ្យបានច្បាស់លាស់ ។

– ត្រូវតាមដានចំពោះការសិក្សារបស់កូនឱ្យបានជាប្រចាំ។

– ត្រូវឧស្សាហ៍សាកសួរលោកគ្រូអ្នកគ្រូ ដែលជាគ្រូបន្ទុក ថ្នាក់ទាក់ទងនឹងការសិក្សារបស់កូនខ្លួន។

– ត្រូវដឹងព័ត៌មានច្បាស់លាស់ពីអ្វីដែលកូនរៀនជៀសវាង ការដែលកូននិយាយកុហក។

– ត្រូវបង្រៀនកូនឱ្យចាយលុយក្នុងទិសដៅត្រឹមត្រូវ និង មានប្រយោជន៍។

– ត្រូវណែនាំកូនឱ្យសេពគប់មិត្ដភ័ក្ដិល្អៗ ហើយប្រសិនបើ ឃើញកូនមានមិត្ដណាមិនល្អ ត្រូវចេះហាមប្រាមកូនកុំឱ្យ ដើរលេងជាមួយទៀត។

– ត្រូវចេះដាស់តឿនកូនឱ្យភ្ញាក់រលឹកឡើងវិញ ប្រសិនបើ កូនអ្នកធ្លាប់លេងវីដេអូហ្គេមហើយនោះ ។

Categories: កុមារ, បទល្មើសកុមារ | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: