ក្មេងៗអាយុក្រោមខ្ញុំ ចំនេះដឹងខ្លាំងជាងខ្ញុំ


ថ្មីៗនេះ ទើបតែរៀនសរសេរភាសាខ្មែរ ជាអក្សរអង់គ្លេស  ឃើញថាខ្ញុំមានការរីកចំរើន ( ញ៉ុមមើលឃើញខ្លួនឯងចឹង)។

អ្នកនៅ facebook សុទ្ធក្មេងៗ    ខ្លះអាយុតិចជាងញ៉ុម ខ្លះអាយុច្រើនជាងញ៉ុមបន្តិច  តែពួកគេក៏មិនណយដែរ  ញៀនអ៊ីនធើណេតជាងខ្ញុំទៅទៀត  ម្នាក់ៗលេងហ្គេមនេះលេងហ្គេមនោះ ( ញ៉ុមលេងតិចតួច :)) ។

ពួកគេចេះសរសេរភាសាខ្មែរ បានស្គាល់ល្អណាស់  អ្នកខ្លះ ចេះទាំងសរសេរភាសាខ្មែរ ជាអក្សរអង់គ្លេស  និងចេះសរសេរ Unicode ទៀត។ ខ្ញុំឯណេះ ដូចកង្កែបក្នុងអណ្តូង មិនដឹងថាមេឃកំពស់ប៉ុណ្ណា ដីទំហំប៉ុណ្ណា ( យ៉ាប់ណាស់ខ្ញុំនេះ:mrgreen: )

ក្មេងដែលញ៉ុមស្គាល់ដែលមានអាយុតិចបំផុត គឺ៨ ឆ្នាំ ចំនែកអ្នកដែលខ្ញុំស្គាល់ដែលចេះបំផុតនោះ គឺ ១២ឆ្នាំ ( ជាពិសេសគឺ ល្បងយើង

ជីហានតែម្តង  ចេះជាងខ្ញុំទៅទៀត) ។ នេះ ស្រុកខ្មែរ មិនសូវមានអ្នកប្រើអ៊ីនធើណេតដូចស្រុកគេផង  ហើយល្បឿនអ៊ីនធើណេតមិនសូវលឿន  តែចំពោះឯកសារ និងអ្នកប្រើប្រាប់វិញ   សឹងរកចន្លោះគ្មានផង  ប្រើសឹងគ្រប់គ្នា!!!

នេះមានន័យថា ស្រុកខ្មែរ មិនខ្វះទេអ្នកចេះដឹងនេះ   សមត្ថភាពមានហើយ នៅខ្វះតែលទ្ធភាពទេ។

សូមអរគុណមិត្តភ័ក្តទាំងអស់គ្នា ដែលរាប់អានញ៉ុម  ពេលនេះញ៉ុមអត់ទាន់រួចខ្លួនទេ នៅខ្វះរឿងឲ្យគេមើលទៀត!!

សូមមេត្តារង់ចាំខ្ញុំសិនទៅ ព្រោះរឿងខ្ញុំសរសេរមិនទាន់ហើយទេ  ដោយសារខ្ញុំមិនមែនអ្នកនិពន្ធ ដូចនេះរឿងអាចមានការយឺតយ៉ាវក្នុងការដាក់ផ្សាយ។ តែខ្ញុំមិនភ្លេចដាក់ឲ្យមើលទេ  អ្វីដែលខ្ញុំសន្យាខ្ញុំនឹងធ្វើឲ្យបាន  តែពេលនេះ ខ្ញុំរវល់ណាស់  ជិតចូលទី៩ ដឹងថារវល់អីហើយ ( មិនបាច់ញ៉ុមប្រាប់ក៏ដឹងដែរ)។

ខ្ញុំសូមអស់យោបល់ក្នុងអាទិត្យនេះ!!!  ជួបគ្នាអាទិត្យក្រោយ!!!​ជូនពរសំណាងល្អ

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | មតិ 8

Post navigation

8 thoughts on “ក្មេងៗអាយុក្រោមខ្ញុំ ចំនេះដឹងខ្លាំងជាងខ្ញុំ

  1. ហេ ហេ !រវល់តាមសប្បាយចុះ!
    កុំអោយទំនេរទាន់!ខំពឺតទៅក្រែងឡោបានខ្លាំងជាងគេណា!🙂

  2. អ៊ីនធ័រណេត​ស្រុក​ខ្មែរ​ទើប​តែ​រីកចំរើន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ
    មិន​សូវ​មាន​ឯក​សារ​សម្រាប់​ស្រាវ​ជ្រា​វ​អោយ​បាន​គ្រប់​គ្រាន់
    ប្រសិន​បើ​អ៊ីនធ័រ​ណេត​ ស្រុក​យើង​ដូច​ស្រុក​គេ ពិត​ជា​សម្បូរ​ឯកសារ​ស្រាវជ្រាវ​សម្រាប់​កូន​ខ្មែរ​ជា​មិន​ខាន

    • កុមារកាមទេព

      ពេកនេះសំបូរហើយតើ ខ្វះតែអ្នកដាក់ប្រកាសចូល សរសេរចូលហ្នឹង!! មកពីអ្នកទំនេរ គេមិនសូវមានឯកសារ ហើយអ្នកមានឯកសារ គេមិនទំនេរតើ!!!

  3. ខំ ពឺត(ខំប្រឹង)យល់អត់?ខំពឺតទៅរៀនបន្ថែមក្រែងបានខ្លាំងជាងគេ!🙂

  4. ឧត្តម's Blog

    😀

  5. ខ្ញុំ​គិតថា​វាជារឿង​មួយ​ល្អដែល​ក្មេង​ក្រោយ​ឆ្លាតបែបនេះ តែកុំចំនាយពេលច្រើន​ហូសហេតុពេក​ជាមួយ​នឹង​ហ្គេម online

  6. ខំរៀនទាន់ខ្លួនចាប់ផ្ដើមចាស😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: