សាលាល្អ សំដៅទៅលើការបងតំលៃសិក្សាខ្ពស់?


ញ៉ុមសង្កេតសឹងគ្រប់សាលា ហើយក៏ឃើញសាលាមួយដែល ញ៉ុមមិនចង់រំលឹកដល់នោះ គឺសាលា ISPP.

សូមមើលតារាងតំលៃនៃការចូលសិក្សា

http://www.ispp.edu.kh/Portals/0/All%20Files/Admission/G%20Fee%20Schedule%2010-11f-1.pdf

ភាគច្រើនអ្នកដែលចូលរៀនសាលាហ្នឹង គឺជាកូនកាត់ខ្មែរ និងជនជាតិបរទេស ឬជាកូនជនបរទេស។ ប៉ុន្តែមានអ្នកខ្លះ ( អាក្មេងមួយចំនួន) និយាយគ្មានដឹងខុសដឹងត្រូវ ហាមាត់ឡើងដូចមិនបានចូលរៀននៅហ្នឹងអីចឹង ទោះបីជាដឹងថាជាអ្នករៀននៅហ្នឹងក៏ដោយ!!

នេះញ៉ុមមិនមែនបង្អន់សាលាអីទេ តែគ្រាន់តែចង់ប្រាប់ថា អ្នកដែលរៀនសាលាដែលមានតំលៃសិក្សាទាប ក៏គេចេះនិយាយស្តីល្អជាហ្នឹង​ដែរ!!   វប្បធម៌ និងអរិយធម៌ក្មេងស្រុកគេខុសពីស្រុកយើង តែនេះបើកសាលាក្នុងស្រុកយើង ហើយសូម្បី​តែពាក្យសួស្តី និង ជំរាបសួរ សឹងថាមិនមានអ្នកចេះផង!!! ខុសពីអ្នកដែលរៀនសាលាឯកជនឯទៀតដែលពួកគេបានដាក់បន្ថែម ម៉ោង​ភាសាខ្មែរ ទោះមិនបានច្រើនម៉ោងក្តីក៏គេចេះនិយាយបានល្អ ដឹងថាសំដីអ្វីដែលល្អ សំដីអ្វីដែលមិនល្អ!!

មិនមែនអ្នកដែលរៀននៅសាលាហ្នឹង សុទ្ធតែជាអ្នកមិនល្អមិនចេះភាសាខ្មែរទេ តែមានតែអ្នកមួយចំនួនដែលជាកូនកាត់ខ្មែរហើយ​នោះ បែរជាមើលងាយមើលថោក ប្រកាន់បក្សពួក ថាភាសាអង់គ្លេសរបស់ខ្លួនរៀនបានខ្ពស់ជាគេជាងឯង ( គឺសំដៅអ្នកមួយចំនួន)​។​ ខ្ញុំមិនចង់មានវាចារវែងឆ្ងាយនោះទេ តែគ្រាន់តែបញ្ជាក់ពីមនុស្សមួយចំនួន ដែលមានតាមចរិករបស់ពួកគេ។  ពិតមែន!!  ញ៉ុមក៏មានមិត្ត​រៀននៅសាលា ISPP ហ្នឹងដែរ  ដូច្នេះហើយបានជាខ្ញុំចង់និយាយអ្វី ដែលចង់ឲ្យមានភាពកែប្រែខ្លះៗសំរាប់អ្នកដែលជាកូនកាត់ និង អ្នកដែលជាកូនជនជាតិគេ ដែលកើតនៅលើទឹកដីខ្មែរ ឬកូនជនជាតិគេដែលបានរើមកនៅទីតាំងដែនដីសុវណ្ណភូមិរបស់យើង តាមឪពុកម្តាយរបស់គេ ដែលបានប្រកបរបររកស៊ី បើកផ្ទះសំណាក់ ឬបើក បារ រឺបើកភោជនីយដ្ឋាន ឬក៏ជា កូនទូតនោះ។

ល្អណាស់អ្នករៀននៅសាលាហ្នឹង!!!

ញ៉ុមអ្នកក្រមិនអាចបៀតក្បែររបងសាលាហ្នឹងផង!!!

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: