​ឯកសារសំងាត់ពី ក្រុមហ៊ុនកុមារតារាកុន !!!


ថ្មីៗនេះ ខ្ញុំទើបតែបានទទួលឯកសារថ្មីពីក្រុមហ៊ុនកុមារតារាកុន ដែលជាក្រុមហ៊ុនរបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ គឺរកតួសំដែងបានហើយ​ ហើយតួនោះមានលក្ខណៈសមរម្យ តែក៏មិនមែនជាក្មេងកំព្រាអីដែរ គឹក្មេងមានឪពុកម្តាយ ត្រឹមត្រូវ។ ហើយកាលដែលរកបាននោះទៀតសោត គឺដោយសារតែជំនួយការពិសេសខាងដើរស្វែងរកមនុស្ស តាមកន្លែងនានាក្នុងទីក្រុងភ្នំពេញ  ដូចជាកន្លែងលេងហ្គេមនៅផ្សារសូរិយា​ជាន់ដំបូល   ម្តុំមាត់ទន្លេកោះពេជ្រ  ហើយនឹងទីកន្លែងផ្សេងទៀត ហើយក្នុងនោះដែរ ខ្ញុំបានទទួលចុះឈ្មោះកុមារា បាន៥នាក់ដែលត្រូវ​មកសំដែងរឿងដែលខ្ញុំបាននិងកំពុងសរសេរ ( និយាយទៅដូចជា funny និង joke ណាស់មែនទេ) ។ ការសំដែងនេះគឺមិនត្រូវបានសុំការអនុញ្ញាត​ពីក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ព្រោះការចេញអាជ្ញារប័ណ្ណក្នុងការថតនេះ ត្រូវចាំយូរទៀត ទើបខ្ញុំសំរេចចិត្តថតគ្មានអាជ្ញារប័ណ្ណ​សិនទំរាំតែបានអាជ្ញារប័ណ្ណមក។ ផលិតកម្មកុមារតារាកុន ជាផលិតកម្មទីមួយក្នុងស្រុកដែលបានដំនើរការជានិរន្ត៍ គ្មានថ្ងៃសាបសូន្យ ព្រោះម្ចាស់ក្រុមហ៊ុនជាអ្នកចេញដើមទុន ទុនបំរុងក្នុងឆ្នាំនេះគឺមិនសូវជាមានទេ ព្រោះមិនសូវមានអ្នកទស្សនា តែសង្ឃឹមថា នឹងមានអ្នកទស្សនាច្រើននៅដើមឆ្នាំក្រោយ។

អ្វីដែលញ៉ុមរៀបរាប់ខាងលើនេះ គឹមានពិតក្នុងស្រុកខ្មែរ ដែលបានពឹងផ្នែកលើផ្ទះសំណាក់មួយចំនួនក្នុងស្រុកខ្មែរ កាលពីឆ្នាំ២០០២ និង២០០៣ នៅពេលដែលស្វាយបាកកំពុងដំនើរការនៅឡើយ។

Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ, សង្គមរស់នៅ | Tags: | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: