ទ្រាំលែងបានតទៅទៀតហើយ Sic


សំរាប់រឿងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ  ប្រៀបដូចជាមនុស្សល្ងីល្ងើម្នា្កក់ដែលមិនដឹងមេឃខ្ពស់ប៉ុណ្ណា ដីធំប៉ុណ្ណាចឹង។  គ្រាន់អ្វីដែលធ្វើឲ្យសប្បាយចិត្តសោះ  ការសប្បាយមិនអាចប្រៀបបាននឹងភាពឈឺចាប់ដែលខ្ញុំមាននោះបានទេ ហើយក៏មិនអាចជំនួស​ភាពឯកោរបស់ខ្ញុំក្នុងចិត្តរបស់ខ្ញុំបានដែល ។ ហេតុអី!  ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស ធ្វើឲ្យខ្ញុំមិនអាចបញ្ជាខ្លួនឯងបាន ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស ខុសមួយចប់កម្មវិធីដូចកុំព្យូទ័រអីចឹង  ហើយក៏ប្រហែលជាត្រូវសរសេររៀបរៀងឡើងវិញផង  តែនេះគឺជាជិវិត​មិនមែនកម្មវិធីកុំព្យូរ តើអ្នកណាអាចរៀបចំសារជាថ្មីបាន?  គឺមិនបានទេ  យើងមិនអាចកែពេលវេលាឲ្យត្រឡប់ថយក្រោយបានទេ។

ខ្ញុំពិតជាស្អប់  ស្អប់គ្រប់យ៉ាងដែលខ្ញុំមិនដែលនិយាយសូម្បីតែនឹក តែពេលនេះ អារម្មណ៍របស់ខ្ញុំពិតជាធុញថប់ណាស់។

បើសិនជាបានទៅអាមេរិចក្នុងខែនេះ ខ្ញុំនឹងទៅឲ្យបាត់លែងត្រឡប់មកវិញ......
Categories: កំណត់ហេតុប្រចាំថ្ងៃ ខែ ឆ្នាំ | Tags: | មតិ 6

Post navigation

6 thoughts on “ទ្រាំលែងបានតទៅទៀតហើយ Sic

  1. យីស!និយាយ​ដូច​កំពុង​វេទនា​ក្នុង​ចិត្ត​ខ្លាំង​ម្លេះ? មាន​រឿង​អី​និយាយ​អោយ​ចំ​ៗ​មើល!

  2. ធុញថប់ចឹង ទៅលោតទឹកលេងទៅ។

    • អង្គរក្សតូច

      ខ្ញុំមិនល្ងង់ដូចមនុស្សមួយចំនួនទេ!! បើចង់លោត ទៅលោតខ្លួនឯងទៅ ពូកំប៉ុងគោងជាន់ កំឡោះខ្មែរ ជាន់កំប៉ុងគោអើយ!!!

  3. ទៅជាចឹងទៅ! ប្រាប់ថាបើធុញថប់អោយទៅលោតទឹកលេង។ អត់យល់ពាក្យលោតទឹកលេងទេអី? មែនអោយទៅសម្លាប់ខ្លួនទេ។ យ៉ាប់មែន! គ្រាន់តែប៉ុណ្ណឹង ក៏កំឡោះខ្មែរដឹងថា កុមារម្នាក់នេះកំពុងតែតានតឹងអារម្មណ៏ខ្លាំងហើយ។ ល្មមទៅបន្ធូរហើយ។ ម៉េចៗកុំបាញ់កប៉ាល់ហោះ។

  4. pisitnseiha

    មានរឿងអី សៀវហេង បានជាស្ដាប់ទៅដូចវេទនាម៉េះ។ មិនមាននរណាអាចសរសេរជីវិតឡើងវិញបានទេ តែអាចកែប្រែបាន អាប់ដេតទៅវើសិនដែលថ្មី និងល្អជាងនេះ

    • អង្គរក្សតូច

      ប្រហែលជាមិនបានមកប្រើទៀតទេ ហើយប្លកទាំងអស់នឹងទុកចោលគ្មានអ្នកប្រើ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: