តើអ្នកចូលមើលហើយ មានវាចារដែររឺទេ?


អ្នកចំនេះដឹងខ្ពស់ អ្នកចំនេះដឹងទាប  អ្នកឆ្លាតវៃ អ្នកល្ងង់ ទោះយ៉ាងណាក៏ចេះប្រើប្លកនឹងគេ !

អ្នកថ្មីកាន់តែចូល អ្នកចាស់កាន់តែថយ តែមិនមែនឈប់ទេ គឺដកថយទៅកាន់ទីតាំងផ្សេងៗវិញ (other site)។ ឥឡូវនេះសំបូររឿង មើលណាស់ តាំងពីអ្នកចាស់ដល់អ្នក ថ្មី តាំងពីស្រីរហូតដល់ប្រុស ម្នាក់ៗខ្នះខ្នែងខំដាក់ប្រកាសរៀងៗខ្លួន ដូចជាចង់យកចេញឈ្នះ គ្នាយ៉ាងម៉េចមិនដឹង។  ចំនែកខ្ញុំនៅស្ទាក់ស្ទើរ មិនដឹងថាដាក់ប្រកាសអី  ព្រោះតែមាន blog និង Sites ច្រើនហួតមាឌនិងអាយុ ហើយ​ជាងនេះទៅទៀត មិនថាពេលណារឺពេលណា ឲ្យតែដាក់ប្រកាសបួន ដប់ មានតែមួយរឺ ពីរប្រកាសដែលគេវាចារ!!  ខ្លះមិនទាំងបានវាចារ ថាល្អរឺអាក្រក់ផង!!  នេះប្រហែលមកពីគេចុចច្រឡំចូលក្នុងប្លករបស់ខ្ញុំ ហើយចេញវិញបាត់ទៅ!!

ហេស……ហេស….ហេស…….តាមពិតខ្ញុំពិតជាឆ្ងល់ណាស់!! ឆ្ងល់ត្រង់ថា អ្នកល្បីខាងគេនោះ ដាក់ប្រកាសតែមួយទេ តែមានគេចូលវាចារដល់ទៅមួយអាទិត្យ!!!   ចំនែកអ្នកខ្លះ  ដាក់ប្រកាស សឹងរាប់រយ តែដល់តែគេចូលវាចារ មិនដល់ដប់ផង!!

ជ័យយោ!!! ជ័យយោ!!! ល្បីដល់ក…….

ល្បីស្អី!!! ល្បីល្បោកហ្នឹងមែនទេ  ល្បីខាងអាក្រក់ ល្បីខាងអាស!!!  យ៉ាប់នោះយ៉ាប់!!    នេះមកពីខ្ញុំអត់ទាន់ដាក់ប្រកាស ចាហាវ ចាហាវទេដឹង បានជាគេមិនដឹង!!    លើកនេះទាល់តែដាក់អាចាហាវៗទើបបាន!!  :mrgreen:   :mrgreen: :mrgreen:

Categories: កុមារា | មតិ 11

Post navigation

11 thoughts on “តើអ្នកចូលមើលហើយ មានវាចារដែររឺទេ?

  1. ឃើញ​មួយ​ៗ​​ឧស្សាហ៍រអ៊ូ​រឿង​អត់​មាន​គេ​ចូល​មក​មើល​ ឬ​ចូល​អត់​វិចារ​ តែ​ចង់​ប្រាប់​ថា​ ចំ​ពោះ​ខ្ញុំ​តាម​ដាន​ប្លុក​របស់​គេ​គ្រប់​គ្នា​ តែ​មិន​​បាន​ចុច​ទៅ​ប្លុក​គេ​ផ្ទាល់​ទេ​ ដោយ​គ្រាន់​តែ​មើល​នៅ​ក្នុង​ «ឧបករណ៍​ស្គែន​ប្លុក​» របស់វត​ប្រែស​។ គ្រាន់​តែ​មើល​ហើយ​ មិន​ដឹង​ថា​ត្រូវ​វិចារ​ថា​យ៉ាង​ម៉េច​នឹង​ណា​ ព្រោះ​អត់​មាន​ចម្ងល់​អី​ដែរ​ឆ្ងល់​ផង​ តែ​សូម​កុំ​អាក់​អន់​ចិត្ត​ធ្វើ​អី​ សូម​បន្ត​សរសេរ​ទៀត​ទៅ​។

  2. ឧត្តម

    ចេះអន់ចិត្តទៅកើតកូននេះ ម៉ោះទៅផឹកកាហ្វេម៉ាកែវកុំឲ្យគិតច្រើនពេក!

  3. enana88

    ចុះបើកុមារមហាចំបាំងឯងដាក់អារឿងដែលដឹង ឬចូលចិត្តតា៎ម្នាក់ឯងចឹង ញ៉ុមម៉េចនឹងហ៊ានដាក់វាចារ? ទំនេរញ៉ុម​ឧស្សាហ៏ឆែកមលដូចឡាវ័នណាស់ឃើញគ្រប់គ្នា តែមើលទៅលើប្រធានបទដូចជាមិនសូវចាប់អារម្មណ៏​ចឹងសូម​ទោសណាសុំដើរហួសដោយមិនខ្ចីងាកក្រោយហើយ ហិហិ

    • អង្គរក្សតូច

      មិនមែនខ្ញុំរអ៊ូទេ !!! តែមកពីខ្ញុំឆ្ងល់ថា ម៉េចក៏ website wordpress នេះ ម៉េចក៏មិនមានភាពរហ័សរហួសអីចឹង!!
      គ្មានភាពពញ្ញាក់អារម្មណ៍ ថាតើអ្នកមានវាចារគេចូលមកតាំងពីពេលណា ហើយគេនិយាយអ្វីខ្លះ!!!
      តែយ៉ាងណាក៏ខ្ញុំអរគុណមីង enana ហើយដែលខំចូលមកវាចារទាំងត្រដរ ទាំងមិនដឹងថាវាចារយ៉ាងម៉េចនោះ!! 😀
      អរគុណមីង ឡាវ៍នផងដែរ ដែលខំចំនាយពេលមើលប្លក ក្មេងក្មាងមួយនេះ! :mrgreen:
      ខ្ញុំគ្មានតូចចិត្តតូចថ្លើមអីទេ!! តែមកពីខ្ញុំឆ្ងល់ថា អ្នកប្រើចាស់ៗ ទៅណាអស់ហើយ ដូចជាមិនឃើញអើតមុខសោះ!!!

    • enana88

      ចាស់អត់ចេះប៉ាកាន់ក្មេងរ៉េ មានតា៎ក្មេងរ៉េដែលអត់ដឹងថាពេលនិយាយអីទៅប៉ះពាល់អីខ្លះ?

    • អង្គរក្សតូច

      ខ្ញុំនិយាយប៉ះពាល់? ត្រង់ណាទៅ? ចឹងឲ្យខ្ញុំសូមទោសផង!!! 🙂

    • enana88

      តាមរយៈអ្វីដែលញ៉ុមបានអានពីប្លករបស់កុមារកាមទេពឯង ញ៉ុមគិតថាកុមារកាមទេពឯងប្រហែលជាមិនល្ងង់ដល់​ថ្នាក់​មិនដឹងថាសយ៉ាងម៉េច ខ្មៅយ៉ាងម៉េចនោះទេ មែនទេ?

    • អង្គរក្សតូច

      និយាយកាន់តែជ្រៅទៅៗ លែងយល់ហើយ!! កុំបង្វែងដាន!! និយាយត្រង់ៗទៅ!! មិនចូលចិត្តវេចវេទេ!!!

  4. pisitnseiha

    យី សៀវហេង​នេះ! ក្នុង​ភូមិ​វ៉ើត​ប្រេស​នេះ អ្នក​ណា​ដែល​ថា​មិន​ល្បី ក្មេងកាមទេព រហូត​ដល់​កុមារ​កាមទេព ចូល​មក​ដល់​កុមារ​ចម្បាំង ម៉េច​អាឡូវ​ចង់​ក្លាយ​ជា​កុមារ​ដក​ថយ​អី? ពូ​ឧស្សាហ៍​មក​អើត​សឹង​អី​ណឹង តែ​ម្ចាស់​ផ្ទះ​មិន​សូវ​នៅ​រ៉េ!

    • អង្គរក្សតូច

      ធ្លាក់ខ្លួន ទៅជា កុមារសាលារៀន ហើយពូ!!:mrgreen:

      មិនមែនដកថយទេ ខ្ញុំបានឃើញប្លកដែលមានអក្សរខ្មែរដូចនេះ ខ្ញុំសប្បាយចិត្តណាស់ ទោះគ្មាន អ្នកវាចារតែក៏មិនអត់មានអ្នកមើលដែរ សូមពូក្រលេកមើល
      http://xiaoxingheng.wordpress.com/2010/10/01/%e1%9e%8a%e1%9f%92%e1%9e%99%e1%9e%b6%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%98%e1%9e%88/
      មួយខែៗ គេចូលមើលច្រើនគួរសម។
      ខ្ញុំមិនដាក់ប្រកាសនយោបាយ រឿងបុគ្គលផ្ទាល់ខ្លួន (និយាយដើមគេ) និង ប្រកាសវិភាគទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: