ក្មេងប្រុសអាយុ១៥ឆ្នាំរំលោភក្មេងស្រីអាយុ១១ ដើមឆ្នាំថ្មី


ដោយសារតែម្តាយនិងបងស្រីមិននៅផ្ទះ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ត្រូវបានក្មេងប្រុសអាយុ១៥ឆ្នាំរំលោភបានសំរេច។ ហេតុការណ៍​នេះកើតឡើងកាលពីថ្ងៃទី២ ខែមករាឆ្នាំ២០១១ នៅផ្ទះក្មេងស្រីស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។​ប៉ូលីក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា: ក្មេងប្រុសដែលប្រព្រឹត្តនោះមានឈ្មោះ ម៉ី ស៊ីនិត អាយុ១៥ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំនែកឯក្មេងស្រីរងគ្រោះ ឈ្មោះ រ.ច.ន អាយុទើបតែ១១ឆ្នាំ ផ្ទះក្បែរផ្ទះជនល្មើស។

លោកសិទ្ធ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិតិជនបានឲ្យដឹងថា ចំពោះមុខសមត្ថកិច្ច ក្មេងប្រុសបានសារភាពទាំងស្រុងថា រូបគេពិតជាធ្វើសកម្មភាពចាប់កុមារីរងគ្រោះរំលោភពិតប្រាកដមែន ខណៈពេលដែល បងនាងមិននៅ រវល់តែដើរលេងបាត់ នៅតែជាមួយក្មួយស្រីរបស់កុមារីរងគ្រោះដែលមានអាយុប្រហែលពី៦ទៅ៧ឆ្នាំ ហើយគេបានប្រើល្បិចបោកឲ្យលុយក្មេងស្រីដែលជាក្មួយក្មេងស្រីរងគ្រោះ ១០០០រៀល ទៅទិញស្ករគ្រាប់ និងនំហូប ដោយសារឃើញ​មានឱកាសល្អកំររកបាន រូបគេនៅតែពីរនាក់កុមារីរងគ្រោះ ខ្លួនក៏លួងលោមចាប់រំលោភរហូតបានសម្រេច។

ប៉ូលីសបានសោកស្តាយដែលគ្រួសារកុមារីរង់គ្រោះមានការធ្វេសប្រហែស អាងតែអ្នកផ្ទះជិតខាង ថាមិនអីៗ ប៉ុន្តែបណ្តាលឲ្យ គ្រោះថ្នាក់ដល់កូន។

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា លេខ ៥៣៩៦ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០១០

ខ្ញុំបានមើល  Cambodia Dialy ដែរ តែគេមិនមែនថាអីចឹងទេ  ចាំខ្ញុំសរសេរដាក់បន្ថែមទៀតនៅពេលក្រោយ

Categories: កុមារ, បទល្មើសកុមារ, រឿងកុមារា | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: