កុមារា​អាយុ​១២​ឆ្នាំ​ដែល​ចាប់​រំលោភ​កុមារី​ត្រូវ​គេ​ដោះ​លែង


តុលាការ​ខេត្ត​បាត់ដំបង​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ បាន​ដោះ​លែង​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ពុំ​ធ្វើ​ការ​ចោទ​ប្រកាន់​អ្វី​ឡើយ ក្រោយ​ពេល​បាន​សួរ​ដេញ​ដោល​រយៈ​ពេល​ខ្លី ជុំវិញ​បញ្ហា​រំលោភ​សេព​សន្ថវៈ ​លើ​ក្មេង​ស្រី​អាយុ ៥ ឆ្នាំ​ នៅ​ក្នុង​ផ្ទះ​របស់​ក្មេង​ប្រុស​នោះ ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។

ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​រូប​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ពី​បទ​រំលោភ​ផ្លូវ​ភេទ​ លើ​កុមារី​អាយុ ៥ ឆ្នាំ​ម្នាក់​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង នៅ​ពេល​ជន​រង​គ្រោះ​ បាន​ទៅ​លេង​ផ្ទះ​របស់​ក្មេង​ប្រុស​ដូច​សព្វ​ដង។

ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត លោក អ៊ុយ សម្ភារ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «យើង​បាន​ធ្វើ​ការ​ដោះ​លែង​ក្មេង​ប្រុស​នោះ ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ ពី​បទ​រំលោភ​ឡើយ ទោះ​បី​ជា​ក្មេង​ប្រុស​រូប​នោះ​ បាន​សារ​ភាព​ថា​ បាន​រំលោភ​ក្មេង​ស្រី​ក្តី ព្រោះ​ច្បាប់​ពុំ​អនុញ្ញាត​ឲ្យ​យើង​ ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ដាក់​ទោស​អ្វី​ លើ​កុមារ​ដែល​មាន​វ័យ​ក្រោម ១៤ ឆ្នាំ​ឡើយ»។ លោក​បន្ថែម​ថា៖​ «តែ​យើង​មាន​វិធី​ម្យ៉ាង​ទៀត​ ដើម្បី​អប់រំ​ក្មេង​ប្រុស​នោះ គឺ​តាម​រយៈ​ឪពុក​របស់​គេ​ឲ្យ​ឃ្លាំ​មើល​ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ ប្រុស​នោះ ​ប្រព្រឹត្ត​ល្មើស​ម្តង​ទៀត​ឡើយ ហើយ​ទោះ​បី​វា​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ក្តី តែ​សំណង​រដ្ឋប្បវេណី​ កំពុង​ដំណើរ​ការ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​ ដើម្បី​ស្វែង​រក​ភស្តុ​តាង​ អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ»។

អធិការ​នគរបាល​ស្រុក​រុក្ខគិរី លោក ឯក សៀធី បាន​ថ្លែង​ថា ម្តាយ​របស់​ជន​រង​គ្រោះ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាន​នគរបាល​របស់​លោក ​ចោទ​ប្រកាន់​ក្មេង​ប្រុស​វ័យ ១២ ឆ្នាំ​រូប​នេះ ​ថា​បាន​រំលោភ​លើ​កូន​ស្រី​គាត់ ខណៈ​ពួក​គាត់​ជាប់​ដៃ​ធ្វើ​ស្រែ និង​ទុក​កូន​ស្រី​នៅ​ម្នាក់​ឯង​ លេង​នៅ​ផ្ទះ​អ្នក​ជិត​ខាង។ លោក​សៀធី​ បន្ត​ថា ៖​ «ម្តាយ​របស់​ក្មេង​ស្រី​ប្រាប់​យើង​ថា បន្ទាប់​ពី​គាត់​មក​ពី​ស្រែ​ដល់​ផ្ទះ​វិញ កូន​ស្រី​របស់​គាត់​ បាន​ប្រាប់​ថា ក្មេង​ប្រុស​រូប​នោះ ​បាន​ចាប់​រំលោភ​នាង​នៅ​ផ្ទះ​បាយ ដែល​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ និង​ស្រែក​យំ​យ៉ាង​ខ្លាំង»។ អ្នក​ស៊ើប​អង្កេត​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត លោក យ៉ាត គឹមសាន្ត បាន​ថ្លែង​ថា៖ ​«យើង​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ករណី​រំលោភ​នេះ»៕

យកចេញពីភ្នំពេញប៉ុស្តិ៍

មើលផងដែរ៖

  1. ចាប់​ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ពី​បទ​រំលោភ​ក្មេង​ស្រី

  2. ក្មេងប្រុសអាយុ១៥ឆ្នាំរំលោភក្មេងស្រីអាយុ១១ ដើមឆ្នាំថ្មី

  3. គ្រូភ្លេង​រុស្ស៊ី​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ​ចំពោះ​ការ​ដេក​ជាមួយ​ក្មេងប្រុស

  4. យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច

  5. កុមារាពីរនាក់រំលោកកុមារីម្នាក់ [ hot news ]

 

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: