ចាប់​ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ពី​បទ​រំលោភ​ក្មេង​ស្រី


ក្មេង​ប្រុស​អាយុ​ ១២​ ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ត្រូវ​បាន​សង្ស័យ​ថា បាន​រំលោភ​ក្មេង​ស្រី​អាយុ​ ៥​ ឆ្នាំ​ម្នាក់ នៅ​ក្នុង​ផ្ទះ​របស់​ក្មេង​ប្រុស​នោះ​ ស្ថិត​នៅ​ក្នុង​ស្រុក​រុក្ខគិរី។

លោក កុយ ហ៊ាង ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​បាន​ថ្លែង​ថា ជន​សង្ស័យ បាន​សារ​ភាព​ថា បាន​រំលោភ​កុមារី​នោះ​ពិត​ប្រាកដ​មែន ។ លោក​បញ្ជាក់​ទៀត​ថា៖ «យើង​បាន​បញ្ជូន​ក្មេង​ប្រុស​នោះ ​ទៅ​តុលាការ​ខេត្ត​ ដោយ​អម​ជា​មួយ​នឹង​ឪពុក​ក្មេង​ប្រុស​នោះ​ផង​ដែរ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ក្រោយ​ពេល​ដែល​ក្មេង​ប្រុស​នោះ​ បាន​សារ​ភាព​ថា វា​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី»។ លោក កុយ ហ៊ាង បាន​បញ្ជាក់​ទៀត​ថា យោង​តាម​ច្បាប់ មិន​អនុញ្ញាត​ឲ្យ​យើង​ឃុំ​ខ្លួន​ក្មេង​ក្រោម​អាយុ​ ១៣ ​ឆ្នាំ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​របស់​នគរបាល​នោះ​ទេ​ ទោះ​បី​ជា​ក្មេង​ប្រុស​នោះ​ បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​នោះ​មែន​ក៏​ដោយ​»។

លោក ឯក សៀធី អធិការ​នគរបាល​ស្រុក​រុក្ខគិរី ​បាន​ថ្លែង​ថា​ ម្តាយ​ជន​រង​គ្រោះ​ បាន​ដាក់​ពាក្យ​បណ្តឹង​ ដោយ​ចោទ​ប្រកាន់​ក្មេង​ប្រុស​នោះ ​ពី​បទ​រំលោភ​ក្មេង​ស្រី​ ​នៅ​ផ្ទះ​បាយ​ ក្នុង​ផ្ទះ​របស់​ក្មេង​ប្រុស​ជាប់​ចោទ។ លោក​បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​ និង​ជន​រង​គ្រោះ​ គឺ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា​។ អំពើ​រំលោភ​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ទៅ​ធ្វើ ស្រែ​បាត់​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​ភ្លាម​ៗ ក្រោយ​ពេល​ដែល​យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ យើង​បាន​នាំ​ខ្លួន​ក្មេង​ប្រុស​នោះ​ ពី​ផ្ទះ​របស់​វា​មក​សួរ​ចម្លើយ​»។

លោក យ៉ាត គឹមសាត មន្រ្តី​ស៊ើប​អង្កេត​ប្រចាំ​ខេត្ត​ របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ អង្គ​ការ​របស់​លោក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ លើ​ពាក្យ​បណ្តឹង​នោះ​ ហើយ​នឹង​ស្នើ​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​នោះ​ ទៅ​មន្ទី​រពេទ្យ​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​»៕

យកចេញពីភ្នំពេញប៉ុស្តិ៍

មើលផងដែរ៖

  1. ក្មេងប្រុសអាយុ១៥ឆ្នាំរំលោភក្មេងស្រីអាយុ១១ ដើមឆ្នាំថ្មី

  2. គ្រូភ្លេង​រុស្ស៊ី​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ​ចំពោះ​ការ​ដេក​ជាមួយ​ក្មេងប្រុស

  3. យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច

  4. កុមារាពីរនាក់រំលោកកុមារីម្នាក់ [ hot news ]

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: