សាលា​ដំបូង​កំពង់​ឆ្នាំង​ចោទ​តាចាស់៧១​ឆ្នាំ​ដែល​រំលោភ​ចៅ


កំពង់ឆ្នាំងៈ សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ចោទ​ប្រកាន់​បុរស​ចំណាស់ អាយុ​៧១​ឆ្នាំ​ម្នាក់​ ពី​បទ​រំលោភ​លើ​ចៅ​ស្រី​៣​នាក់ ក្រោយ​ពេល​ប៉ូលិស​ចាប់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​​។

លោក ស៊ីម ​សម្ផស្ស​ ​ស្នង​ការ​រង​ ខេត្ត​បាន​ថ្លែង​ថា ​លោក​ ជៀម ស៊ន ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ចៅ​ស្រី​គាត់​ចំនួន​៣​នាក់​ ដែល​មាន​អាយុ​១១​ឆ្នាំ ១២​ឆ្នាំ និង​១៣ ឆ្នាំ ដែល​រស់​នៅ​ជាមួយ​គាត់។

លោក ​ស៊ីម សម្ផស្ស ​បាន​បន្ត​ថា៖ «​គាត់​បាន​ល្បួង​ចៅ​ឲ្យ​ដេក​លើ​គ្រែ​​គាត់​ក្នុង​នាម​ជីតា​និង​ចៅ ប៉ុន្តែ​តាម​ពិត​គាត់​រំលោភ​ពួក​គេ ​បើ​ទោះ​បី​ជា​ពួក​គេ​ជា​ចៅ​របស់​គាត់​ក៏​ដោយ​»។ លោក​បាន​បន្ថែម​ទៀត​ថា អំពើ​​ល្មើស​របស់​លោក ​ជៀម ​ស៊ន​ ត្រូវ​បាន​គេ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ម្តាយ​របស់​កូន​ស្រី​នោះ​កត់​ សម្គាល់​ឃើញ​ថា កូន​ស្រី​អាយុ ១២ឆ្នាំ​​ហូរ​ឈាម​។ នៅ​ពេល​អ្នក​ស្រី​សួរ​កូន​ស្រី​ពី​ឈាម អ្នក​ស្រី​បាន​ដឹង​ថា ​កូន​ស្រី​របស់​អ្នក​ស្រី​ត្រូវ​បាន​​ជីតា​​រំលោភ​សេព​សន្ថវៈ ហេតុ​ដូច្នេះ​ អ្នក​ស្រី​ក៏​ដាក់​ពាក្យ​បណ្តឹង​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​លោក ​ជៀម​ ស៊ន។

លោក ស៊ីម សម្ផស្ស​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​ក្នុង​អំឡុង​ពេល​សាក​សួរ​បុរស​ម្នាក់​នោះ​ក៏​បាន​សារ​ភាព​ថា បាន​រំលោភ​សេព​សន្ថវៈ​ចៅ​ស្រី​ពីរ​នាក់​ផ្សេង​ទៀត​។ លោក​បាន​បន្ត​ថា៖ «​ជន​សង្ស័យ​បាន​សារ​ភាព​ថា គាត់​បាន​រំលោភ​ចៅ​ស្រី​អាយុ​១២​ឆ្នាំ ​ហើយ​គាត់​ថា ​ធ្លាប់​រំលោភ​ចៅ​ស្រី​អាយុ​១១​ ឆ្នាំ និង​១៣​ឆ្នាំ​ផង​ដែរ។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​នោះ​បាន​រំលោភ​ចៅ​ស្រី​​អាយុ​ ១២​ឆ្នាំ ជា​លើក​ទី១ កាល​ពី​ថ្ងៃ​ទី​២៦ធ្នូ ប៉ុន្តែ គាត់​បាន​រំលោភ​ចៅ​ស្រី​ពីរ​នាក់​ទៀត​លើស​ពី​៥​ដង​​។

លោក ប៉ា ស៊ាន អធិការ​ស្រុក​កំពង់​លែង បាន​ឲ្យ​ដឹង​ថា ក្មេង​ម្នាក់​បាន​ដេក​លើ​គ្រែ​ជីតា​រាល់​យប់ ដើម្បី​ធ្វើ​សរ​សៃ​ឲ្យ​គាត់។ ​ម្តាយ​របស់​ក្មេង​ស្រី​មិន​ដឹង​ទេ​ថា កូន​ស្រី​​ត្រូវ​ជីតា​រំលោភ​​។ ​លោក​ និយាយ​ទៀត​ថា៖ «​ជន​សង្ស័យ​បាន​ឲ្យ​ប្រាក់​ក្មេង​ពី​៥០០​រៀល ទៅ​១០០០ រៀល​រាល់​ពេល​គាត់​រំលោភ​​។ ក្មេង​ស្រី​ម្នាក់​ត្រូវ​គាត់​រំលោភ​នៅ​ចំពោះ​មុខ​បង​ប្អូន​គេ​»។

លោក សម ចាន់​គា អ្នក​សម្រប​សម្រួល​អាដ​ហុក ក្នុង​ខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​ថា បុរស​ម្នាក់​នោះ​គួរ​បញ្ជូន​ទៅ​វត្ត​ ដើម្បី​ទៅ​បួង​សួង​ឲ្យ​ចៅ​ស្រី​របស់​គាត់​៕

យកចេញពីភ្នំពេញប៉ុស្តិ៍

មើលផងដែរ៖

  1. ក្មេងប្រុសអាយុ១៥ឆ្នាំរំលោភក្មេងស្រីអាយុ១១ ដើមឆ្នាំថ្មី

  2. គ្រូភ្លេង​រុស្ស៊ី​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ​ចំពោះ​ការ​ដេក​ជាមួយ​ក្មេងប្រុស

  3. យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច

  4. កុមារាពីរនាក់រំលោកកុមារីម្នាក់ [ hot news ]

  5. ចាប់​ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ពី​បទ​រំលោភ​ក្មេង​ស្រី

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: