នេន​ពី​រអង្គ​​រំលោភ​កុមារីម្នាក់


កាល​ពី​ថ្ងៃ​អាទិត្យ មន្រ្តី​នគរ​បាល​ខេត្ត​កណ្តាល បាន​ថ្លែង​ថា បព្វជិត​ពីរ​រូប ក្នុង​ស្រុក​មុខ​កំពូល ត្រូវ​បាន​ចាប់​ផ្សឹក និង​ចាប់​ខ្លួន ហើយ​បាន​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​ក្មេង​ស្រី​ពីរ​នាក់។

លោក វ៉ាន់ ស៊នសុផាន ស្មៀន​ ឃុំ​កោះ​ដាច់ ក្នុង​ស្រុក​មុខ​កំពូល បាន​ឲ្យ​ដឹង​ថា ក្នុង​វេលា​ម៉ោង ៩ ព្រឹក កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ បព្វជិត​ពីរ​រូប​ឈ្មោះ ធី ឌីណា និង​គុយ គឹមហុង សុទ្ធ​តែ​មាន​អាយុ​ ១៥ ឆ្នាំ បាន​ហៅ​ក្មេង​ស្រី​សិស្ស​សាលា ​អាយុ ៦ ឆ្នាំ​ពីរ​នាក់ (​ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​កោះ​ដាច់ មាន​ទី​តាំង​ក្នុង​វត្ត​ក្រពំ​ពេជ្រ ជា​វត្ត​លោក​នេន​ទាំង​ពីរ​គង់​នៅ) ទៅ​​កុដិ​របស់​ខ្លួន ដោយ​សន្យា​ថា​ នឹង​ផ្តល់​មី​មួយ​កញ្ចប់​ម្នាក់​។ ក្នុង​ខណៈ​នោះ​ លោក​នេន​ បាន​ល្បួង​ពួក​គេ​ ទៅ​បន្ទប់​ម៉ាស៊ីន​ភ្លើង​ ដែល​នៅ​ក្បែរ​នោះ ហើយ​ចាប់​រំលោភ​ក្មេង​ស្រី​ទាំង​ពីរ។ «​ជន​​រង​គ្រោះ​ បាន​តាម​លោក​នេន​ទៅ​ដល់​បន្ទប់​ម៉ាស៊ីន​ភ្លើង ហើយ​បាន​ប្រហែល ២០ នាទី​ក្រោយ​មក​ពួក​គេ​បាន​ចេញ​មក​ក្រៅ ដោយ​ទឹក​មុខ​ស្លេក​ស្លាំង​»។ លោក​បាន​បន្ថែម​ថា ជន​ត្រូវ​ចោទ​ទាំង​ពីរ ត្រូវ​បាន​ចាប់​ផ្សឹក និង​ចាប់​ខ្លួន ទៅ​នគរ​បាល​ស្រុក ហើយ​ពួក​គេ​ បាន​ឆ្លើយ​សារ​ភាព​ថា ​បាន​ប្រព្រឹត្ត​​ ដូច​ការ​ចោទ​ប្រកាន់​​មែន។ លោក វ៉ាន់ ស៊ន​សុផាន ​បាន​បន្ថែម​ថា៖ «​គ្រួសារ​ជន​រង​គ្រោះ​ បាន​ស្នើ​សុំ​ឲ្យ​កាត់​ទោស​ជន​សង្ស័យ​តាម​ច្បាប់​»។

លោក កាំង ផល អធិការ​រង​ស្រុក​មុខ​កំពូល បាន​ថ្លែង​ថា លោក​នេន​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត កាល​ពី​ថ្ងៃ​សុក្រ។

លោក ទេព ផារ៉ា មេ​ភូមិ​កោះ​ដាច់ បាន​អះ​អាង​ថា គ្រួសារ​ជន​រង​គ្រោះ​ កំពុង​ព្យាយាម​ដោះស្រាយ​សំណុំ​រឿង​ចាប់​រំលោភ​នេះ​ ក្រៅ​ប្រព័ន្ធ​តុលា​ការ។ លោក​បាន​ឲ្យ​ដឹង​ថា៖ «​ប៉ុន្តែ​នគរ​បាល មិន​ហ៊ាន​ទេ ពីព្រោះ​វា​ជា​រឿង​ក្តី​ធំ​»។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ដឹង​ទេ​ថា​ តើ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ បាន​ទាម​ទារ​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន ​ពី​គ្រួ​សារ​ជន​សង្ស័យ​នោះ​ទេ​។

ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក អ៊ុក គឹមសិទ្ធ ព្រះ​រាជ​អាជ្ញា​ខេត្ត​កណ្តាល បាន​ថ្លែង​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​ ​កំពុង​ជាប់​ឃុំ​ឃាំងជា​បណ្តោះ​អាសន្ន។​ លោក​បាន​ឲ្យ​ដឹង​ថា៖ «​ឥឡូវ​នេះ [យើង]​កំពុង​ឃុំ​អ្នក​ទាំង​ពីរ​»។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត​ទេ​ លើ​ករណី​នេះ។

លោក ម៉ែន មករា អ្នក​សម្រប​សម្រួល​អង្គ​ការ​សិទិ្ធ​មនុស្ស អាដ​ហុក​ប្រចាំ​ខេត្ត​ បាន​ថ្លែង​ថា លោក​មិន​ដឹង​ពី​ករណី​នេះ​ទេ ហើយ​លោក​មិន​ចាំ​ទេ​ថា ​តើ​ករណី​ចាប់​រំលោភ​មាន​​ប៉ុន្មាន​ករណី​ បាន​កើត​ឡើង​ក្នុង​ឆ្នាំ​នេះ​នៅ​ខេត្ត​កណ្តាល​​ទេ​។​ ទោះ​ជា​យ៉ាង​ណា លោក​ថ្លែង​ថា កាល​ពី​ឆ្នាំ​មុន បព្វជិត​មួយ​រូប​មាន​អាយុ ២៦ ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ១៦ ម្នាក់ ក្នុង​ស្រុក​កៀន​ស្វាយ ប៉ុន្តែ​​មក​ដល់​ពេល​នេះ មិន​ទាន់​ចាប់​ខ្លួន​ជន​សង្ស័យ​​នៅ​ឡើយ​ទេ​៕

ប្រភពភ្នំពេញប៉ុស្តិ

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, រឿងកុមារា, សង្គមរស់នៅ | Tags: , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: