មើលរឿង​អាស​អាភាសចង់​​ត្រាប់​តាមចាប់​រំលោភ​ក្មេង​ស្រី​អាយុ៤​ឆ្នាំលេង


កុមារា​អាយុ​ជាង​១៤​ឆ្នាំ​ម្នាក់ នៅ​ស្រុក​អូ​យ៉ា​ដាវ ត្រូវ​បាន​តុលា​ការ​ខេត្ត​រតនគិរី ​សំរេចឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅ​ថ្ងៃ​ពុធ​នេះ​ពី​បទ​រំលោភ​សេព​សន្ថវៈ​បាន​សំរេច ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៤​ឆ្នាំ ។

លោក ចាន់ ហៀង អនុ​ប្រធាន​ការិ​យា​ល័យប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនី​តិ​ជន ខេត្ត​រតន​គី​រី បាន​ឲ្យ​ដឹង​ថា កុមារា​ម្នាក់​អាយុ ១៤​ឆ្នាំ​ ១០​ខែ ឈ្មោះ ភោគ លី​ប៉ូ  ត្រូវ​បាន​មន្រ្តី​ការិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បញ្ជូន​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ពុធ​នេះ​ពី​បទ​រំលោភ​សេព​សន្ថវៈ​បាន​សំរេច​ ទៅ​លើ​ក្មេង​ស្រី ចាន់ រតនា អាយុ​៤​ឆ្នាំ។

កុមារា​ជា​ជន​សង្ស័យ​ និង​កុមារី​ជា​ជន​រង​គ្រោះ រស់​នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុង​ភូមិ​ប៉ក់ ឃុំ​ប៉ក់​ញ៉ែ ស្រុក​អូ​យ៉ា​ដាវ​។ កុមារា​ជា​ជន​សង្ស័យ​ដែល​មានសតិមិន​សូវ​គ្រប់ បាន​ចាប់​រំលោភ​កុមារី​នៅ​លើ​ផ្ទះ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី​២៩ ​សីហា ឆ្នាំ​២០១០ បន្ទាប់​ពី​ក្មេង​ប្រុស​នោះ បាន​លួច​មើល​វិដេ​អូ​អាស​អាភៀស ហើយ​ចង់​ធ្វើ​ត្រាប់​ខ្សែ​វិ​ដេ​អូ​នោះ​។

លោក​ ចាន់ ហៀន ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​បញ្ជូន​ទៅ​ដល់​តុលា​ការ​នោះ ចៅ​ក្រម ឯក ប៉ូ​លី​ហ្វីល បាន​ធ្វើ​ការ​សាក​សួរ​បឋម​ភ្លាមៗ​ជា​មួយ​ជន​សង្ស័យជា​អនី​តិ​ជន​។ លោក​មាន​ប្រសាសន៍​ថា៖ «​តុលា​ការ​បាន​សំរេច​ឃុំ​ខ្លួន​ជន​សង្ស័យ បណ្តោះ​អាសន្ន​ដើម្បី​រង​ចាំការ​ស៊ើប​អង្កេត​បន្ត​ទៀត មុន​នឹង​បើក​សវ​នា​»។

លោក ចាន់ ហៀន បាន​បញ្ជាក់​ថា គ្រួសារ​ជន​សង្ស័យ បាន​រក​មេ​ធា​វី​ជួយ​ការ​ពារ​ក្តី​ជន​សង្ស័យ​រួច​ហើយ នៅ​​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល​ក្មេង​ស្រី​ជា​ជន​រង​គ្រោះ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពី​គ្រួសារ​របស់​ខ្លួន​។ លោក​បន្ថែម​ថា​៖ ​«យើង​មិន​អាច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មជ្ឈម​ណ្ឌលស្តារ​នី​តិ​សម្បទា​របស់​ អង្គ​ការបាន​ទេ ព្រោះ​នៅ​តូច​ពេក ទើប​យើង​អនុញ្ញាត្ត​ឲ្យ​គ្រួសាររបស់​គេ​មើល​ថែដដែល​»​។

យកចេញពីភ្នំពេញប៉ុស្តិ៍

  1. ក្មេងប្រុសអាយុ១៥ឆ្នាំរំលោភក្មេងស្រីអាយុ១១ ដើមឆ្នាំថ្មី

  2. គ្រូភ្លេង​រុស្ស៊ី​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ​ចំពោះ​ការ​ដេក​ជាមួយ​ក្មេងប្រុស

  3. យុវជន​ម្នាក់​រំលោភ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​បានសម្រេច

  4. កុមារាពីរនាក់រំលោកកុមារីម្នាក់ [ hot news ]

  5. ចាប់​ខ្លួន​ក្មេង​ប្រុស​កើត​អេដស៍​អាយុ​១១​ឆ្នាំ​រំលោភ​ក្មេង​ស្រី

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, រឿងកុមារា, សង្គមរស់នៅ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: