ក្មេងប្រុសអាយុ១១ឆ្នាំរំលោភក្មេងស្រីអាយុ៤ឆ្នាំ


ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃច័ន្ទ តាមការចោទប្រកាន់នោះ បានឲ្យដឹងថាមាន​ក្មេងប្រុស​អាយុ១១ឆ្នាំម្នាក់បានរំលោភក្មេងស្រីអាយុ៤ឆ្នាំ ប៉ុន្តែក្មេងនេះនឹងមិនប្រឈម​ នឹងការចោទ​ប្រកាន់ទេ ពីព្រោះវានៅក្មេងពេក។

លោក ខាំ យ៉ាន បានថ្លែងថា « អំឡុងពេលសាកសួរនៅប៉ុស្តិប៉ូលីស ក្មេងប្រុសជាប់ចោទនេះ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន ដោយប្រើប្រដាប់ភេទ (អាអូនតូច) របស់ខ្លួនរំលោភក្មេងស្រីរូបនេះ» ដោយលោកបានបន្ថែមថា នេះជាលើកដំបូងហើយដែលលោកបានដឹងអំពីការរំលោភកុមារ ដែលជនជាប់ចោទនៅក្មេងពេកបែបនេះ។  (ទើបតែដឹងទេលោកម្ចាស់)

លោក យ៉ានបានថ្លែងថា ក្មេងប្រុសនេះតាមចោទថាបានរំលោភក្មេងស្រីរូបនេះ ខណៈពួកគេកំពុងតែលេង​ចម្ងាយប្រហែល៥០ ម៉ែត្រពីទីដែលឪពុកម្ដាយរបស់នាងតូចរវល់សង់ផ្ទះថ្មីរបស់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ។

ម្ដាយក្មេងស្រីរូបនេះ បាននិយាយកាលពីម្សិលមិញថា កូនស្រីរបស់គាត់បានប្រាប់អំពីការរំលោភកាលពីថ្ងៃ​ច័ន្ទ ប៉ុន្តែគាត់ទើបតែទៅប្រាប់នគរបាលកាលពីម្សិលមិញបន្ទាប់ពីមន្រ្តីមណ្ឌលសុខភាពម្នាក់ណែនាំគាត់ឲ្យប្ដឹង។

ម្តាយក្មេងស្រីរូបនោះបាននិយាយថា « ខ្ញុំមិនបានគិតថា វាជាបទល្មើសព្រហ្មទណ្ឌនោះទេ នៅពេលដែល​ក្មេងប្រុសម្នាក់រំលោភកុមារតូចម្នាក់»។

បុគ្គលិកមណ្ឌលសុខភាពឃុំអូរបីជាន់បាននិយាយថា ពេទ្យស្រីម្នាក់បានពិនិត្យរបួសជុំវិញប្រដាប់ភេទ បន្ទាប់​ពីម្ដាយរបស់ក្មេងស្រីនោះ បាននាំនាងទៅមណ្ឌលសុខភាព ដោយត្អូញត្អែរថា ឈឺត្រង់កន្លែងបត់ជើងតូច ហើយបើយោងតាមរបាយការណ៍​របស់គិលានុបដ្ឋាយិកា ថា«[ សន្ទះរន្ធយោនី] របស់នាងត្រូវបានដាច់ ហើយសុខភាពរបស់នាងពេលនេះខ្សោយណាស់»។

ប្រធាននគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបានថ្លែងថា នគរបាលមិនអាចចាប់ខ្លួនក្មេងប្រុសនេះបានទេ​ពីព្រោះវានៅក្មេងពេក ប៉ុន្តែនឹងបញ្ជូនទៅសាលាដំបូងខេត្ត ដោយដាក់ការស្ដីបន្ទោសទៅលើឪពុកម្ដាយរបស់វាដែលមើលខុសត្រូវ​កូនមិនបានល្អ បណ្តោយឲ្យអាចប្រព្រឹត្តអំពើនេះបាន។

«យើងមិនអាចចាប់ខ្លួនក្មេងម្នាក់នេះទេ ប៉ុន្តែឪពុកម្ដាយរបស់វាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយបង់ជាសំណងឲ្យគ្រួសារជនរងគ្រោះ»​​លោក លូសបានមានប្រសាសន៍។

តាមច្បាប់ ជនល្មើសក្រោមអាយុ១៤ ឆ្នាំ មិនអាចយកមកកាត់ទោសពីបទល្មើសរបស់ខ្លួនបានទេ ប៉ុន្តែអាច​ដាក់ក្រោមការពិនិត្យតាមដានរបស់តុលាការ ដែលព្រះរាជអាជ្ញាអាចពិនិត្យតាមដានទង្វើរបស់ពួកគេ។

នេះជាការរំលោភកុមារលើកទី៣៦ហើយ ដែលបានរាយការណ៍មកទល់ពេលនេះក្នុងឆ្នាំនេះ។

ចេញផ្សាយដោយ ឌឹ ឃែមបូឌា ដេលី ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១១

អ្នកយកមកដាក់ និងសរសេរថែមថយ ដោយ  Monyrinataro

Categories: កុមារ, កុមារា, ក្មេងប្រុស, បទល្មើសកុមារ, រឿងអាសអាភាស | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: