យុវជន១៧ឆ្នាំ រំលោភកុមារីអាយុ៤ឆ្នាំ ដល់កហើយ


យោងតាមកំណត់ហេតុរបស់មន្រ្តីប៉ូលីសសង្កាត់ទន្លេបាសាក់បានឲ្យដឹងថា កាលពីយប់មិញ បន្ទាប់ពីយក កាំបិតប៉័ងតោគំរាមនរគបាលក្នុងការព្យយាមដើម្បីគេចផុតពីការចាប់ខ្លួន យុវជនអាយុ១៧ឆ្នាំឈាមរាវម្នាក់​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍តាមការចោលទប្រកាន់ពីបទរំលោភក្មេងស្រីអាយុ៤ឆ្នាំម្នាក់ក្នុងខណ្ឌ​ចំការមន រាជធានីភ្នំពេញនៅថ្ងៃដដែល។

ជនសង្ស័យបានបង្ខំក្មេងស្រីអាយុ៤ឆ្នាំរូបនោះ ឲ្យចូលទៅបន្ទប់របស់ខ្លួននៅម៉ោងប្រហែល   ១១ : ៣០នាទី​​​ព្រឹកថ្ងៃសៅរ៍ខណៈដែលកុមារីកំពុងលេងនៅក្បែរផ្ទះរបស់ជននេះជាមួយមិត្តភ័កិ្តម្នាក់ដែលរស់នៅក្បែរខាង​របស់នាង។ ជនសង្ស័យបានបង្ខំឲ្យនាងចូលក្នុងផ្ទះរបស់ខ្លួនហើយចាក់សោរ ជនសង្ស័យតែដោះសំលៀក​បំពាក់របស់​​​នាងចេញ ហើយប្រព្រឹត្តអំពើអានាចារ និងរំលោភតែម្ដង ។ នៅទីបំផុត ជនសង្ស័យរូបនេះក៏ព្រមបើកទ្វារ ហើយក្មេងស្រីនោះ​ក៏បានរត់ចេញមក​ខាង​ក្រៅទាំងទឹកមុខស្លេកស្លាំងនិង​ភ័យខ្លាចដោយមានប្រឡាក់ឈាមនៅ​ជាប់សំលៀក​បំពាក់របស់នាងផងដែរ។ ក្មេងស្រីនោះបានប្រាប់ឪពុក​របស់នាងភ្លាមៗអំពីអ្វីដែលយុវជនអាយុ១៧ឆ្នាំរូបនេះបានធ្វើមកលើនាង។

លោក អ៊ូ ពៅ បានមានប្រសាសន៍ថា « ជនសង្ស័យរូបនេះបានចាក់សោរទ្វារបន្ទប់របស់ខ្លួន ហើយមានកាន់​​កាំបិតប៉័ងតោផងនោះ ហើយជននោះព្យាយាមកាប់នរណាដែលហ៊ានចូលទៅជិតខ្លួន» ដោយបានបន្ថែមថានៅទីបំផុតនគរបាល​ក៏បាននិយាយសំឡុតជននេះបានហើយចាប់ខ្លួនគេតែម្ដង។

លោក ទុំ សាខេន ដែលជាឪពុកក្មេងស្រីរងគ្រោះបាននិយាយថា លោកក្រៀមក្រំខ្លាំងណាស់ដោយសារជន ទូរយសរូបនេះ បានធ្វើមកលើកូនស្រីរបស់គាត់ ហើយក៏បារម្ភណាស់ដែរអំពិសុខភាពរបស់កូនលោក។ លោកបានបន្ថែម​ថា« ខ្ញុំព្រួយបារម្ភខ្លាំងណាស់អំពីសុខភាពរបស់កូនស្រីខ្ញុំ ពីព្រោះខ្ញុំក្រីក្រ ហើយគ្មានលុយដើម្បីបង់ថ្លៃថ្នាំឡើយ។

លោកហៀង សារ៉េត អធិការរងនរគបាលខណ្ឌចំការមន បានមានប្រសាសន៍ថា យុវជនអាយុ១៧ឆ្នាំរូបនេះ​កំពុងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ហើយនឹងត្រូវបញ្ជូនទៅតុលាការក្រុងភ្នំពេញឆាប់ៗនេះ​នៅពេលដែលក្រុមមន្រ្តីរៀបចំសំណុំរឿងនិងឯកសារចាំបាច់រួចរាល់។

នេះជាករណីទី ៣៩ ដែលបានរាយការណ៍ដោយ ឌឹ ឃែមបូឌា ដេលី លើករណីរំលោភកុមារ ក្នុងឆ្នាំ ២០១១

អត្ថបទដោយ the Cambodia daily

រៀបរាងដោយ monyrinataro   អ្នកប្រមូលឯកសារ និងវាយបញ្ចូលនៅទីនេះ

Categories: កុមារ, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , | មតិ​មួយ​

Post navigation

One thought on “យុវជន១៧ឆ្នាំ រំលោភកុមារីអាយុ៤ឆ្នាំ ដល់កហើយ

  1. ហេតុអ្វីបានជាប្រទេសយើង​សម្បូរមនុស្សអសីលធម៌បែបនេះម្លេះ ? អានហើយរន្ធត់ចិត្តអាណិតក្មេងស្រី​នោះខ្លាំងណាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: