ស្រវឹងស្រាឲ្យកូនប្រុសអាយុ៨ ឆ្នាំ បើកឡានជំនួស


នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​ឲ្យក្មេងបើកឡានជំនួស
តាម​សារ​ព័ត៍​មាន​Reuter​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បុរស​ម្នាក់​ស្រវឹង​និង បាន​ឲ្យ​កូន​ប្រុស អាយុ ៨ ឆ្នាំ របស់​ខ្លួន​បើក​បរ​រថ​យន្ត​ជំនួស​ នៅ​លើ​ផ្លូវ​ធំ ១ នៃ​ភាគ​ខាង​លិច តំបន់ លូអ៊ីសស៊ីអាណា ( Louisiana)។ ក្រោយ​ពេល​ដែល​ឲ្យ​កូន​បើក​បរ​ ឳពុក​របស់​ក្មេង​នោះ​បាន​ទៅ​ដេក​នៅ​កៅ​អី ផ្នែក​ខាង​ក្រោយ​រហូត​ដល់​ប៉ូ​លីស​ប្រទះ​ឃើញ​។

ក្មេងប្រុសអ្នកបើកឡានជំនួស

ក្មេងប្រុសអ្នកបើកឡានជំនួស

ក្មេង​ម្នាក់​នោះ​បាន​បើក​រថ​យន្ត​ប្រ​ភេទ​រថ​យន្ត​ដឹក​ទំ​និញ​ខ្នាត​តូច​ មាក Chevrolet ខណៈ​ដែល​ឳពុក​របស់​ខ្លួន​ដេក និង ប្អួន​ស្រី​អាយុ ៤ ឆ្នាំ នៅ​អង្គុយ​លើ​កៅ​អី​ខាង​ក្រោយ​ជា​មួយ​ឳ​ពុក និង កំពុង​តែ​បើក​បរ​ទៅ តំបន់ ដាលាស់ (Dalass) រដ្ឋ​តិចសាស់ (Texas)។

ប៉ូលីសបាននិយាយថា បុរសម្នាក់នោះឈ្មោះ ប៊ិលលី ជូ មែតដិន ( Billy Joe Madden)
អាយុ ២៨ ឆ្នាំ រស់នៅរដ្ឋ មឺសស៊ីស៊ីពី ( Mississippi)។

ប៊ិលលី ជូ មែតដិន ត្រូវប៉ូលីសឃាត់ខ្លួន និង រងការចោទប្រកាន់ពីបទបំពានលើច្បាប់
ចរាចរណ៍ ដោយបានអនុញ្ញាតិឲ្យក្មេងបើកបរ និង មិនមានដាក់ខ្សែក្រវ៉ាត់ ហើយត្រូវ
គេបញ្ជួនទៅមន្ទីរឃុំឃាំង។ ចំនែកកូនៗរបស់គាត់កំពុងរងចាំសាច់ញាត្តិទៅទទួលយក
ពីប៉ុស្តប៉ូលិស។

ប្រភព៖ Reuter

Relate Articles :

Louisiana Police: Intoxicated man let son, 8, drive

Categories: ក្មេងប្រុស, ក្មេងប្រុសអាមេរិក, បទល្មើសកុមារ | Tags: , | មតិ 13

Post navigation

13 thoughts on “ស្រវឹងស្រាឲ្យកូនប្រុសអាយុ៨ ឆ្នាំ បើកឡានជំនួស

  1. សាយ រតនា

    ពិតជាឡូយមែន……..ហាស់ហា

  2. Polrotkhmer

    លោកនិយាយដូចជាខុសប្រធានបទ ហើយហ្នឹង!
    គេនិយាយអំពីក្មេង……បាទ!

  3. ចឹងកូនទើបតែធំ សូមប្រយ័ត្នឲ្យមែនទែន ប្រយ័ត្នជិះម៉ូតូមិត្តភ័ក្ដិ ប៉ះអ្នកបង្ហោះម៉ូតូហូវ!😆

  4. Polrotkhmer

    បើលោកគិតបែបនេះ ទុកសម្រាប់កូនលោកចុះ………

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: