បណ្តាញ​អាស​អាភាស​កុមារ​តាម​អ៊ីនធឺណិត​ធំមួយ ត្រូវ​បាន​គេ​បំបែក


ក្រុង​វ៉ាស៊ីនតោនៈ ក្រុម​អាជ្ញា​ធរ​អាមេរិក​បាន​និយាយ​ ​កាល​ពី​ថ្ងៃ​ពុធ​ថា ពួក​គេ​បាន​រុះ​រើ​របារ​បង្ហាញ​ព័ត៌មាន​តាម​គេហ​ទំព័រ ដែល​មាន​មនុស្ស​៦០០​នាក់​ប្រើ​ប្រាស់​ នៅ​ជុំវិញ​ពិភព​លោក​ដើម្បី​​ធ្វើ​អាជីវ​កម្ម​រូប​ភាព​និង​វីដេអូ​នៃ​ការ​ រំលោភ​ផ្លូវ​ភេទ​កុមារ។

មនុស្ស​ជាង​៧០​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ ក្នុង​ការ​ពាក់​ព័ន្ធ​នឹង​គេហ​ទំព័រ​ឯក​ជន​ដែល​មាន​ឈ្មោះ​ថា«Dreamboard» និង​ផ្តល់​ឲ្យ​សមាជិក​ទាំង​ឡាយ​ចូល​មើល​ឯក​សារ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ អាជ្ញាធរ​និយាយ​ថា​ សមាជិក​នៃ​របារ​ដែល បាន​រំលោភ​កុមារ​ខ្លួន​ឯង​នេះ បាន​ប្រើ​របារ​ភ្ជាប់​«Super VIP»​ដែល​គេ​ចូល​ចិត្ត​បំផុត​ ដើម្បី​ចូល​ទៅ​មើល​រូប​ភាព​ និង​វីដេអូ​នានា។

អគ្គ​មេធាវី​លោក​អេរីក ហូលឌើរ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «និយាយ​ដោយ​ងាយ យើង​បាន​ចោទ​​​ប្រកាន់​ថា​បុគ្គល​ទាំង​នេះ​មាន​ក្តី​ស្រមៃ​ដូច​គ្នា​ក្នុង​ ការ​បង្កើត​សហគមន៍​តាម​អ៊ីនធឺណិត​កាន់​តែ​ប្រសើរ​ដើម្បី​ផ្សព្វ​ផ្សាយ​​ ការកេង​ប្រវញ្ច​ផ្លូវ​ភេទ​កុមារ។ ប៉ុន្តែ​​សម្រាប់​កុមារ​ដែល​​ជា​ជន​រង​គ្រោះ នេះ​មិន​ខុស​អ្វី​​ពី​សុបិន​អាក្រក់​នោះ​ទេ»។

មន្ត្រី​អាមេរិក​បាន​ហៅ​វា​ថា ​ជា​ការ​កាត់​ទោស​ធំ​បំផុត​លើ​មនុស្ស​ដែល​ចូល​រួម​ក្នុង​សកម្ម​ភាព​ជួញ​ដូរ​ កុមារ​តាម​អ៊ីនធឺណិត ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ផ្សព្វ​ផ្សាយ​​ការ​បំ​ពាន​ផ្លូវ​ភេទ​កុមារ ចែក​ចាយ​រូប​អាស​អាភាស​កុមារ និង​ការ​មិន​គោរព​ច្បាប់។

ក្រុម​មន្ត្រី​យុត្តិ​ធម៌​បាន​និយាយ​ថា ​របារ​គេហ​ទំព័រ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ បាន​បិទ​​ក្នុង​និទាឃ​រដូវ​ឆ្នាំ​នេះ​នៅ​ពេល​សមាជិក​ទាំង​នោះ​បាន​ដឹង​ពី​ ការ​ស៊ើប​អង្កេត​របស់​រដ្ឋា​ភិបាល​​។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា សមាជិក​៦០០​នាក់​នៃ​គេហ​ទំព័រ​​ Dreamboard ​សុខ​ចិត្ត​ធ្វើ​អាជីវកម្ម​រូប​ភាព ​និង​វីដេអូ​កុមារ​អាយុ​១២​ឆ្នាំ​ និង​ក្មេង​ជាង​នេះ ដោយ​មាន​រូបភាព​ ថត​បាន​ចំនួន​រហូត​២​,៧​ម៉ឺន​សន្លឹក​។

លោក Holder បាន​និយាយ​ថា៖ «ចរិត​នៃ​ឧក្រិដ្ឋ​កម្ម​នេះ​គឺ​គួរ​ឲ្យ​ស្អប់​ខ្ពើម​យ៉ាង​ខ្លាំង។ ទាំង​នេះ​គឺ​ជា​រូប​ភាព​ដែល​រំខាន​ខួរ​ក្បាល​បំផុត​ដែល​ខ្ញុំ​គិត​ថា​ អ្នក​នឹង​មិន​ធ្លាប់​ឃើញ​សោះ»​។ លោក​​បន្ថែម​ថា ជន​រង​គ្រោះ​ខ្លះ​ពិត​ជា​ឈឺ​ចាប់​និង​ស្រែក​យំ​យ៉ាង​ខ្លាំង។

រដ្ឋ​មន្ត្រី​សន្តិ​សុខ​មាតុ​ភូមិ​លោក ស្រី​ចាណេត ណាប៉ូលី​តាណូ បាន​និយាយ​ថា ប្រព័ន្ធ​ព័ត៌​មាន​បែប​​ឌី​ជី​ថល ដែល​យក​បានពី​មនុស្ស​ទាំង​អស់​​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​សហ​រដ្ឋ​អាមេ ​រិក​​ រួម​មាន​រូប​ភាព​អាស​អាភាស​កុមារ​ចំនួន​ជាង​១​លាន​រូប​ភាព៕​

Authorities have arrested people in 13 other countries – Canada, Denmark, Ecuador, France, Germany, Hungary, Kenya, the Netherlands, the Philippines, Qatar, Serbia, Sweden and Switzerland, but some of those were arrested on local rather than the U.S. charges.   អត់ឃើញមានប្រទេសថៃទេ   ហាស់ហា…

ប្រភពបន្ត៖ ភ្នំពេញប៉ុស្តិ
ប្រភពផ្ទាល់ ៖ Reuters

Categories: បទល្មើសកុមារ | Tags: , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: