ក្មេងប្រុសអាយុ១៤​ឆ្នាំរំលោភ​ក្មេងស្រី អាយុ ១២​ឆ្នាំ​


ប្រភពពី ទំព័រព័ត៌មានខ្មែរ

ថ្ងៃទី 8 ធ្នូ 2009

សៀមរាប: ក្មេងប្រុស អាយុ ១៤​ឆ្នាំ​ម្នាក់ ក្រោយ​ពី​មើល​វីដេអូ​សិច​តាមរយៈ​ទូរស័ព្ទ​ដៃ​ហើយ​នោះ បាន​ចាប់រំលោភ​ក្មេងស្រី អាយុ ១២​ឆ្នាំ​ម្នាក់​រហូត បាន​សម្រេច​ដល់​ទៅ​ពីរដង ។ ក្រោយ​ធ្វើ​សកម្មភាព​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​រឿងរ៉ាវ​នេះ​ប្រាប់​ទៅ​ បងស្រី​ខ្លួន ក៏មាន ការ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​ក្មេងប្រុស​បញ្ជូនមក​តុលាការ​ដើម្បី​ កាត់ទោស ។

​ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០០៩ តុលាការ​សាលាដំបូង​ខេត្ត​សៀមរាប​ឧត្តរមានជ័​យ បាន​ធ្វើ​ការជំនុំជម្រះ​រឿងក្តី​នេះ​ជា​អសាធារណៈ ហើយ​បាន​លើក​ពេល​ប្រកាស​សាលក្រម​មក​ល្ងាច​ថ្ងៃ​ទី ៧ ខែ​ធ្នូ ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ស្រើយ សារ៉ាន់ អាយុ ១៤​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ៧​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​សេពសន្ថវៈ​តាម​បញ្ញត្តិ​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ ។

​ តាម​សាលក្រម​លេខ ៩២ ច ចុះ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៩ របស់​លោក​ចៅក្រម ប៉ុល សំអឿន ជា​ប្រធាន​ក្រុម ប្រឹក្សា​ជំនុំជម្រះ​បានលើកឡើង​នូវ​ចម្លើយ​សារភាព​របស់​ក្មេងប្រុស​ជនជា​ប់​ ចោទ​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ លើ​ក្មេងស្រី​រងគ្រោះ​បាន​សម្រេច​ចំនួន​ពីរដង​មែន កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០០៩ នៅ​ផ្ទះ​បងស្រី​ជនរងគ្រោះ ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ ដោយ​នៅ​ថ្ងៃកើតហេតុ ជនជាប់ចោទ​បាន​ជិះ​កង់​ទៅ​ផ្ទះ​ក្មេង​រងគ្រោះ​ឃើញ​នាង​នៅ​ម្នាក់ឯង និង​ស្លៀក តែ​កន្សែង​ចេញពី​បន្ទប់ទឹក ។ ឃើញ​ដូច្នេះ​រូបគេ​ក៏​ចូល​ទៅ​និយាយ​លេង រួច​ក៏​ចាប់​ក្មេងស្រី​នោះ​រំលោភ​បាន​សម្រេច​លើ​ក​ទី​១ ។

​ ក្រោយពី​រំលោភ​លើក​ទី​១ ហើយ ជនល្មើស​ក៏​ជិះ​កង់​ចេញ​ទៅ​បាត់ ប៉ុន្តែ​ក្រោយមក​ជនល្មើស​ក៏​ត្រឡប់​មក​រំលោភ​បានសម្រេច​ម្តងទៀត ។

​ បន្ទាប់​ពី​សកម្មភាព​រំ​លោភ​ទាំង​ពីរ​លើក ក្មេងស្រី​រងគ្រោះ​ក៏​បាន​យក​រឿង​នេះ​ប្រាប់​ទៅ​បងស្រី​របស់​ខ្លួន​ជា​ អាណាព្យាបាល (​ក្មេងស្រី​រងគ្រោះ​ជា កូនកំព្រោ​នៅ​ជាមួយ​បងស្រី​)​។ នៅពេល​ទទួលដំណឹង​នេះ បងស្រី​ជនរងគ្រោះ​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ជនល្មើស រួច កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ។

​ តាម​ក្មេងប្រុស​ជាប់ចោទ ដែល​បាន​និយាយ​នៅ​ក្រៅ​បន្ទប់​សវនាការ​នោះ​ថា នៅ​ថ្ងៃ​នោះ​គេ​មាន​ចំណង់​ចង់​រួមភេទ ដោយសារ​តែ​ទើប​មើល​រឿង អាសអាភាស​តាមរយៈ​ទូរស័ព្ទដៃ​រួច ហើយ​ឃើញ​ក្មេងស្រី​រងគ្រោះ​នៅ​ម្នាក់ឯង ក៏​ប្រព្រឹត្ត​អំពើ​នេះ​តែម្តងទៅ ៕

នេះជាអត្ថបទទាំងស្រុងពី http://www.camnews.org

Categories: ក្មេងប្រុស, បទល្មើសកុមារ, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: