ក្មេង​ប្រុសគ្រប់អាយុ​ម្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី ៤ នាក់


លោក ម៉ែន ភារុំ ​មេ​បញ្ជា​ការ​រង ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​ឲ្យ​ដឹង​ថា អ៊ុត សារិទ្ធ អាយុ ១៨ ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់ កាល​ពី​សប្តាហ៍​មុន​​ ពី​បទ​រំលោភ​សេព​សន្ធវៈ​ លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ៤​នាក់​នៅ​ប៉ោយ​ប៉ែត។

លោក​បន្ត​ថា ​អ៊ុត សារិទ្ធ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ​ ២០១១ នៅ​ផ្ទះ​របស់​ជន​សង្ស័យ ​​នៅ​ភូមិ​ប្រជា​ធៀម សង្កាត់​ប៉ោយ​ប៉ែត ផ្អែក​លើ​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ទាំង​ ៤ នាក់ បន្ទាប់​ពី​ជន​សង្ស័យ ​បាន​ចាប់​រំលោភ​កូន​ស្រី​ពួក​គេ​​បាន​សម្រេច ​ដែល​បាន​ប្រព្រឹត្ត​រវាង​ឆ្នាំ​ ២០០៨ ដល់ ២០១០។ លោក​បាន​បញ្ជាក់​ថា៖ «​ជន​សង្ស័យ​ចាប់​រំលោភ​ក្មេង​ស្រី​ទាំង​នោះ នៅ​ពេល​ពួក​គេ ទៅ​មើល​ទូរ​ទស្សន៍ ​នៅ​ផ្ទះ​ជន​សង្ស័យ​នៅ​ពេល​យប់​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

Categories: បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: