យុវជនម្នាក់ប្រព្រឹត្តិអំពើ​រំលោភ​លើកុមារី


១-ចាប់​រំលោភ​ពេល​បន្ទោ​រ​បង់

ភ្នំពេញ​៖ ពួក ​យុ​វ​ជន​កំ​ហូ​ចៗ​បាន​នាំ​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើ​ដែល​សង្គម​ស្អប់​ខ្ពើម​​ ពោល​ ​គឺ​ពួក​គេ​បាន​ចាប់​ក្មេង​ស្រី​រំលោភ​សេព​ស​ន្ថ​វៈ​ ​។ ប៉ុន្ដែ ​ការ​រំលោភ​របស់​ពួក​គេ​នេះ​ពុំ​បាន​សម្រេច​ទេ​ហើយ​ត្រូវ​ក្រុម​សាច់​ញាតិ​ ក្មេង​ស្រី​រង​គ្រោះ​ចាប់​ខ្លួន​បញ្ជូន​មក​នគរបាល​មូល​ដ្ឋា​ន​ ​។

ម​ន្ដ្រី​នគរបាល​បាន​បញ្ជាក់​ថា​ហេតុ​ការណ៍​ចាប់​រំលោភ​លើក​ទី​១បាន​កើត​ ​ឡើង​កាល​ពី​វេលា​ម៉ោង​៦និង​១០នាទី​ ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ ​ ​ចំណុច​គុម្ពោត​ព្រៃ​ទួល​ឡ​អិ​ដ្ឋ​ ​ក្នុង​ភូមិ​ ​ជើងឯក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​ក្នុង​ ​ខ​ណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​បត់ជើង​ ​ធំ​ ​។ ហេតុ​ការណ៍​នេះ​បង្ក​ឡើ​ដោយ​ក្មេង​ ​ប្រុស​ម្នាក់​ឈ្មោះ​វើក​ ​សុខ​ណា​ក់​ ​អាយុ​១៨ ឆ្នាំ​ ​មុខ​របរ​កម្ម​ ​ស្នា​ក់​ភូមិ​ស្រុក​ចេក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​។ ចំណែក​ក្មេង​ ​ស្រី​រង​គ្រោះ​ឈ្មោះ​ ​ជ .ភ .រ​ ​អាយុ​១៤ឆ្នាំ​ ​ជា​សិស្ស​សាលា​ ​ស្នា​ក់​នៅ​ភូមិ​ស្រុក​ចេក​ ​សង្កា​តេ់​ជី​ង​ឯក​ ​ខណ្ឌ​ដង្កោ​ ​។

យោង​តាម​របាយ​ការណ៍​នគរបាល​ ​ប៉ុស្ដិ៍​ជើងឯក​បាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​ ​កើត​ហេតុ​ ​នាងរង​គ្រោះ​ឈ្មោះ​ ​ជ .ភ .រ​ ​បាន​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​បត់ជើង​ធំ​នៅ​ព្រៃ​ ​ទួល​អិ​ដ្ឋ​ ​ដែល​នៅ​ចម្ងាយ​ពី​ក្រោយ​ផ្ទះ​ ​ប្រហែល​១០០ម៉ែត្រ​ ​។ របាយ​កា​ណ៍​បាន​ ​បញ្ជាក់​ថា​ ​ខ​ណៈ​នោះ​ស្រាប់តែ​លេច​មុខ​ ​ជន​សង្ស័យ​ ​ហើយ​នាងរង​គ្រោះ​ងើប​ឈរ​ ​ស្លៀក​ខោ​វិញ​ ​។ ពេល ​នោះ​ជន​សង្ស័យ​ក៏​ ​ដើរ​ចូល​ចាប់​ដៃ​និង​ឱ​ប​ថើប​នាង​ពី​ ​ក្រោយ​បម្រុង​ផ្ដួល​នាង​នៅ​លើ​ដី​ដើម្បី​ ​រំលោភ​ ​ប៉ុន្ដែ​នាងរង​គ្រោះ​រើ​បម្រាស​ ​និង​ខាំ​ដៃ​យុ​វ​ជន​នោះ​ ​ធ្វើ​ឱ្យ​យុ​វ​ជន​ឈឺ​ ​ក៏​លែង​នាង​ ​ហើយ​នាង​ក៏​បាន​រត់​មក​ផ្ទះ​ ​យ៉ាង​លឿន​ ​ដោយ​ចោល​ស្បែកជើង​នៅ​ ​កន្លែង​កើត​ហេតុ​ ​។ មួយ ​សន្ទុះ​ក្រោយ​មក​ ​ស្ដ្រី​ម្នាក់​ឈ្មោះ​ថេរ​ ​ស្រី​រ័​ត្ន​ ​ដែល​ទៅ​បត់​ ​ជើង​ធំ​ក្បែរ​នោះ​ ​ឃើញ​ស្បែកជើង​នារី​ ​រង​គ្រោះ​មួយ​គូ​ ​ហើយ​ក៏​យក​ស្បែកជើង​ ​នោះ​មក​ឱ្យ​ឈ្មោះ​អឿ​ន​ ​សូ​រី​ ​ដែល​ត្រូវ​ជា​ ​ម្ដាយ​នាងរង​គ្រោះ​ ​។ ពេល​នោះ​ម្ដាយ​នាង​ ​រង​គ្រោះ​ប្រាប់​ថា​ ​នោះ​ជា​ស្បែកជើង​កូន​ ​ស្រី​គាត់ (ជ .ភ .រ )។ បន្ទាប់ ​មក​ម្ដាយ​ក៏​ ​បាន​ទៅ​សួរ​កូន​ស្រី​ ​ហើយ​នាង​ក៏​បាន​ប្រាប់​ ​ហេតុ​ការណ៍​ដែល​ជន​សង្ស័យ​បាន​ប្រ​ព្រឹ​ត្ដម​ក​លើ​ខ្លួន​ ​ខ​ណៈ​ដែល​រូប​នាង​ទៅ​បត់​ ​ជើង​នៅ​ទី​នោះ​ ​។ ក្រោយ ​ពី​កូន​ស្រី​បាន​ ​ប្រាប់​បែប​នេះ​ ​ម្ដាយ​ក៏​បាន​នាំ​កូន​មក​ ​ប៉ុស្ដិ៍​នគរបាល​ ​ដើម្បី​ដាក់​បណ្ដឹង​ទៅ​លើ​ ​យុ​វ​ជន​ជាប់​សង្ស័យ​ ​នគរបាល​ប៉ុស្ដិ៍​ក៏​បាន​ ​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​នោះ​តែ​ម្ដង​ ​។

ជន ​សង្ស័យ​ឈ្មោះ​វើក​ ​សុខ​ណា​ក់​ ​បាន​ ​សារភាព​ថា​ ​ខ្លួន​ពិត​ជា​មាន​ចេតនា​ចាប់​ ​នាង​រំលោភ​មែន​ ​ប៉ុន្ដែ​មិន​ទាន់​បាន​ ​សម្រេច​ទេ​ ​គឺ​គ្រាន់​តែ​បាន​ចាប់​ឱ​ប​ថើប​ ​ប៉ុណ្ណោះ​ ​។

ករណី ​រំលោភ​ដាច់​ដោយ​ឡែក​មួយ​ ​ទៀត​ ​របាយ​ការណ៍​នគរបាល​ប៉ុស្ដិ៍​ត្រ​ញំ​ង​ ​ក្រសាំង​បាន​បញ្ជាក់​ថា​ ​មាន​ករណី​រំលោភ​ ​សេព​ស​ន្ថ​វៈ​មួយ​ករណី​ដែល​បង្ក​ឡើង​ដោយ​ ​ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ​ ​ល្បួង​យក​ក្មេង​ស្រី​ ​អាយុ​៥ឆ្នាំទៅ​រំលោភ​នៅ​ក្នុង​បន្ទប់​ ​តែ​ ​រំលោភ​ពុំ​បាន​ដល់​ទី​ជម្រៅ​ទេ​ ​។ តាម​ ​របាយ​ការណ៍​បញ្ជាក់​ថា​ ​ករណី​នេះ​បាន​ ​កើត​ឡើង​កាល​ពី​វេលា​ថ្ងៃ​ទី​១៩ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​លេខ​៣៥០ ផ្លូវ​ ​លំ​ភូមិ​អញ្ចាញ​ថ្មី​២ សង្កាត់​ត្រ​ញំ​ង​ក្រសាំង​ ​ខណ្ឌ​ដង្កោ​ ​។ របាយ ​ការណ៍​ប៉ុស្ដិ៍​ត្រ​ញំ​ង​ ​ក្រសាំង​បាន​បញ្ជាក់​ថា​ ​ករណី​នេះ​បង្ក​ឡើង​ ​ដោយ​ក្មេង​ប្រុស​ឈ្មោះ​សាក់​ ​ពិសិដ្ឋ​ ​អាយុ​ ​១៥ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​ ​ៅ៣៥០ ភូមិ​ ​កើត​ហេតុ​ខាង​លើ​ ​។ ចំណែក​ក្មេង​ស្រី​រង​ ​គ្រោះ​ឈ្មោះ​ ​ម .ម​ ​អាយុ​៥ឆ្នាំ​ ​ស្នា​ក់​នៅ​ ​ផ្ទះ​លេខ​៣១៧ ភូមិ​កើត​ហេតុ​ខាង​លើ​ ​។ តាម​ការ​ពិ​និត្យ​របស់​គ្រូ​ពេទ្យ​ក្មេង​ស្រី​រង​ ​គ្រោះ​រង​របួស​ដោយ​មាន​ស្នាម​ក្រហម​ ​និង​ហើម​លើ​ទ្វារ​មាស​ ​។

ប្រភព៖   នគរវត្ត
ថ្ងៃទី៖ 20-01-2011

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ និង​ក្មេង​ប្រុសជំទង់​ម្នាក់​​ត្រូវបាន​ប៉ូលិសខណ្ឌ​​ដង្កោ​ចាប់​ខ្លួន​​​ ក្នុងថ្ងៃតែមួយ​​ ប៉ុន្តែ​​​នៅទីកន្លែង​​ផ្សេងគ្នា ដោយ​ម្នាក់​​ត្រូវចាប់ខ្លួន​ពីបទប៉ុនប៉ង​រំលោភ​សេព​​សន្ថវៈ​​ក្មេង​ ស្រីម្នាក់ និង​ម្នាក់ទៀត​​ក៏បាន​​ចាប់​រំលោភ​​ផងដែរ ​ប៉ុន្តែ​ពុំ​បាន​សំរេច។ ​ករណី​រំលោភ​សេព​សន្ថវៈ​ទី​១​​បានកើតឡើង​​កាលពី​វេលាម៉ោង​​​៦ព្រឹកថ្ងៃទី​​ ១៩ មករា នៅ​ក្នុងព្រៃ​ទួល​​​ឥដ្ឋ​ ​ភូមិ​ចេក ស្រុកចេក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។ ​យុវជន​​ជាប់​ចោទ​​ឈ្មោះ​វ៉េត សុខ​ណាក់ អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​​ខាងលើ រីឯ​​ក្មេងស្រី​​រង​គ្រោះឈ្មោះ ជ.ភ អាយុ​​១៤​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​​ខាងលើ យុវតី​រងគ្រោះ​​បាន​ចេញពីផ្ទះ​ទៅបត់ជើ​ង​នៅក្នុង​​​ព្រៃ ចំងាយពីផ្ទះ​ប្រហែល​​១០០ម៉ែត្រ ។ ពេល​នោះ​ក៏បានជួប​​ជន​សង្ស័យ​​ ហើយ​​​គេ​បាន​ចាប់​​ឱប​នាង​​ជាប់ តែ​​នាង​ខំរើ​​បម្រាស់​យ៉ាងខ្លាំង​​ ​រហូត​​របូត​ស្បែក​ជើង​​​ម្ខាង​នៅ​ទីនោះ​​​ ។ បន្ទាប់មក​​នាងក៏​​បាន​រើ​រួច​ ហើយ​​រត់​សំដៅ​ទៅផ្ទះ​ទាំង​​ភិត​ភ័យ ប៉ុន្តែ​​​មិនបាន​​ប្រាប់​​​រឿង​នេះ ​​ដល់​​ឪពុក​ម្តាយ​​​នៅឡើយ ។ ​លុះ​ក្រោយ​​​មក​មាន​ស្ត្រី​​ម្នាក់​ទៀត ​ទៅបត់ជើង​​នៅ​ទីនោះ​​ដែរ​ក៏​ប្រទះឃើញ​​ស្បែក​ជើង​​របស់យុវតី​រងគ្រោះ ​​ក៏បានរើស​​យកទៅ​បង្ហាញ​​​ស្ត្រីជា​ម្តាយ យុវតី​រង​គ្រោះ ​ទើប​​ម្តាយ​សាកសួរ​​ទៅ នាង​​ក៏​​បែក​ធ្លាយ​​​រឿងប៉ុនប៉ង​​រំលោភ​​នោះ​ ហើយ​​ក៏​បាន​ប្តឹង​​ប៉ូលិស​ឱ្យ​ចាប់ខ្លួនតែម្តង ។

ប្រភព៖  កោះសន្តិភាព

Categories: បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: