តុលាការ​កាត់​ទោស​ឲ្យ​បុរស​ម្នាក់​ជាប់​គុក​៥ឆ្នាំ​ពីបទ​រំលោភ


ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​បើក​សវនាការ​ កាត់​ទោស​អតីត​សន្តិសុខ​ផ្សារ​ឯករាជ្យ​ម្នាក់​ ឲ្យ​​ជាប់​ពន្ធនាគារ​រយៈ​ពេល៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរ​លាន​រៀល​ ​ពី​បទ​​រំលោភ​សេព​សន្ថវៈ​ លើ​ក្មេង​ស្រី​វ័យ ១៤ ឆ្នាំ​ម្នាក់​ នៅ​រាជ​ធានី​ភ្នំពេញ។

ជន​ជាប់​ ចោទ ប្រាក់ រតនៈ ហៅ​​ពិសី អាយុ ២១ ឆ្នាំ​ ជា​អតីត​សន្តិសុខ​ផ្សារ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ​កន្លង​ទៅ​ នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​ ក្បែរ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​ ដែល​ស្ថិត​នៅផ្លូវ​វ៉េង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ។ ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​រូប​​នេះ​ ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្តឹង ​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ​បន្ទាប់​ពី​ជន​រូប​នោះបាន​ដេក​រួម​រ័ក​ជាមួយ​កូន​ស្រី​របស់​ពួក​គេ នៅ​ក្នុង​ផ្ទះ​សំណាក់​នោះ​។

លោក ចៅក្រម កែ សាខន ប្រធាន​អង្គ​ជំនុំ​ជម្រះ​ សាលា​ដំបូង​រាជ​ធានី បាន​​ប្រ​កាស​សាល​ក្រម​​​​ បន្ទាប់​ពី​បើក​សវ​នា​ការ​កាល​ពី​ម្សិល​មិញ​ថា យោង​តាម​ចម្លើយ​សារ​ភាព ​របស់​ជន​ជាប់​ចោទ ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ និង​ភស្តុតាង តុលាការ​​បាន​រក​ឃើញ​ថា ប្រាក់ រតនៈ ពិត​ជា​បាន​រួម​ភេទ​ ជាមួយ​ក្មេង​ស្រី​រង​គ្រោះ ​អាយុ​ក្រោម ១៤ ឆ្នាំ​មែន ដូច្នេះ​តុលាការ ​សម្រេច​ផ្តន្ទា​ទោស​ជន​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​ពីរ​លាន​រៀល។ លោក​​បាន​បន្ត​ថា៖​ «បើ​ជន​ជាប់​ចោទ​នេះ ​មិន​សុខ​ចិត្ត​ជាមួយ​សាល​ក្រម​កាត់​ទោស​ខ្លួន​ ជន​នេះ​ អាច​ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈ​ពេល ៣០ ថ្ងៃ»​។

ទោះ​យ៉ាង​ណា ជន​ជាប់​ចោទ​ ប្រាក់ រតនៈ បាន​បដិសេធ​ការ​ចោទ​ប្រកាន់និង​បាន​​ចាត់​ទុក​សាល​ក្រម​នេះ​ថា​ ​មិន​យុត្តិធម៌​​សម្រាប់​ខ្លួន​ឡើយ។ ប្រាក់ រតនៈ ​បាន​បន្ថែម​ថា ក្មេង​ស្រី​រង​គ្រោះ ​ដែល​មាន​ឈ្មោះ​ ល.ស.ហ. គឺ​ជា​​មិត្ត​ស្រី​​របស់​ខ្លួន ហើយ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ​ប្រមាណ ៨ ខែ​មក​ហើយ។ ជន​ជាប់​ចោទ​រូប​នេះ​​ បាន​ថ្លែង​ថា៖​«​ខ្ញុំ​គិត​ថា ការ​ចោទ​ប្រកាន់​មក​លើ​ខ្ញុំ និង​សាល​ក្រម​តុលាការ​ គឺ​អយុត្តិ​ធម៌​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​ពុំ​បាន​រំលោភ​នាង​ទេ តែ​យើង​បាន​ព្រម​ព្រៀង​រួម​​រ័កជាមួយ​គ្នា ព្រោះ​យើង​គឺ​ជា​គូ​ស្នេហ៍​នឹង​គ្នា»។ ជន​​ជាប់​ចោទ បាន​​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ ​គឺ​ជា​មិត្ត​ស្រី និង​ជា​គូ​កំណាន់​របស់​ខ្លួន ហើយ​ពួក​គេ​បាន​រួម​រ័ក​​ជាមួយ​គ្នា​ជា​ច្រើន​លើក​មក​ហើយ មុន​ពេល​ត្រូវ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន។   ប្រាក់ រតនៈបញ្ជាក់​ទៀត​ថា​៖ «ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ខុស​ទេ ព្រោះ​ខ្ញុំ​គ្រាន់​តែ​បាន​រួម​ភេទ​ជាមួយ​គូ​ស្នេហ៍​ខ្ញុំ​ ដែល​នឹង​ក្លាយ​ជា​ប្រពន្ធ​ខ្ញុំ​នា​ថ្ងៃ​អនាគត ដូច្នេះ​ដើម្បី​រក​យុត្តិ​ធម៌​ឲ្យ​ខ្ញុំ​ ក៏​ដូច​ជា​គូ​ស្នេហ៍​ខ្ញុំ ខ្ញុំ​នឹង​ប្តឹង​​ទៅ​សាលា​ឧទ្ធរណ៍»។

បើ​តាម​ជន​ជាប់​ចោទ ក្រោយ​ការ​ចាប់​ខ្លួន​រូប​គេ គ្រួសារ​ភាគី​ខាង​ស្រី​ បាន​ទារ​​សំណង​ជំងឺ​ចិត្ត​សរុប​ជា​ទឹក​ប្រាក់៤៥០០ ដុល្លារ តែ​​ខ្លួន​​ពុំ​​មាន​ប្រាក់​​បង់​ឲ្យ​ទេ ហើយ​​ក្រោយ​មក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​គុក​ នៅ​ពន្ធនាគារ​ព្រៃ​ស​តែ​ម្តង៕

ប្រភព៖ ភ្នំពេញប៉ុស្តិ

Categories: បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: