អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី


ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៧:១៩

អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី
ជុំ ​ដាវ័ន្ន ​​ភេទ​ប្រុស
អាយុ​​១៥ឆ្នាំ​​​សាល​ក្រមផ្តន្ទា​​ទោស​​ដាក់​ពន្ធនាគារ​​៣ឆ្នាំ​​រឿងរួម​​ភេទជា​មួយកុមារី

រាជធានីភ្នំពេញ ៖ ​​សាល​ក្រម​​បាន​ប្រកាស​​ចំពោះ​មុខ​ជន​ដែលត្រូវ​ចោទ​​​កាលពីព្រឹក​ថ្ងៃទី៦ ​មិថុនា ​នា​សាលា​ដំបូង​​រាជធានីភ្នំពេញ តម្រូវ​ដាក់​ពន្ធ​នាគារ​​លើឈ្មោះ​​ជុំ ​ដាវ័ន្ន ​​ភេទ​ប្រុស ​អាយុ​១៥ឆ្នាំ រយៈ​ពេល​៣​ឆ្នាំ ​រឿងរួមភេទជាមួយ​កុមារី​​អាយុ​​ក្រោម​១៥​ឆ្នាំ ។​ សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​កែ សាខន ​អនុ​ប្រធាន​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​និង​លោកជេត ​ខេមរា ព្រះ​​រាជ​អាជ្ញា​រង ។ ​ឈ្មោះ​ជុំ ​ដាវ័ន្ត ​​ត្រូវ​សមត្ថកិច្ច ​​នគរ​បាល​​ខណ្ឌ​ទួលគោក​ចាប់ខ្លួន​កាលពី​​ដើម​ខែ ​​មករា ឆ្នាំ២០១១ ​ដោយ​ជាប់​ចោទ​ពី​បទ​រួម​​ភេទ ជាមួយ​កុមារីម្នាក់​អាយុ​ក្រោម​​១​៥ឆ្នាំ ។

សំណុំ​រឿង​​និងជន​ជាប់សង្ស័យ​ត្រូវបាន​សមត្ថ​កិច្ច​ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ហើយ​ជន​សង្ស័យ​ត្រូវ​បាន​​តុលា​ការ​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​​ដោយ​ជាប់ចោទ ​ពីបទ​រួម​ភេទជាមួយកុមារី​អាយុ​​ក្រោម​១៥​ឆ្នាំ លុះ​ដល់​ថ្ងៃទី២៤ ​ឧសភា ​តុលាការបានលើកយក​សំណុំ​រឿង​​​បើក​សវនាការជា​​​អ​សា​ធារណៈ ​ពោលគឺ​មិន​អនុញ្ញាត​​ឱ្យ​មហា​ជន​បាន​ចូល​រួម​ស្តាប់ទេ ។ ​​​បន្ទាប់ពីសវនាការ​​ត្រូវ​បាន​បញ្ចប់​ ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​​បានលើក​ពេល​ប្រកាស​សាល​ក្រម​​នៅ​ថ្ងៃ​ទី៦ មិថុនា​ ។ ដូច្នេះ​ពេល​នេះសាល​ក្រម​ត្រូវ​បាន​ប្រកាស​​ដោយផ្តន្ទាទោស​​​លើ​ឈ្មោះជុំ​​ ដាវ័ន្ត​ ​​ដាក់​​ពន្ធ​នាគារ​រយៈ​ពេល​៣​ឆ្នាំ និងសង​ជំងឺ​ចិត្ត​ដល់ជន​រងគ្រោះ​ជា​ប្រាក់​ចំនួន១​លានរៀល ព្រម​​ទាំង​ទុក​​ពេល​ឱ្យ​ភាគី​ទាំង​២​ប្តឹង

ទាស់ទៅ​​សាលា​ឧទ្ធរណ៍​​រយៈ​ពេល​ ៣០​ថ្ងៃ ​បើភាគី​ណា​មួយ​កើត​ទុក្ខ​មិនសុខ​ចិត្ត​​​ចំពោះការ​កាត់ក្តីរបស់​សាលា​ដំបូង ​រាជធានីភ្នំពេញនេះ៕

ប្រភព៖ កោះសន្តិភាព

អត្ថបទដែលស្រដៀង៖

ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ ប៉ង​រំលោភ​កុមារីអាយុ​៦ឆ្នាំ

តុលាការ​កាត់​ទោស​ឲ្យ​បុរស​ម្នាក់​ជាប់​គុក​៥ឆ្នាំ​ពីបទ​រំលោភ

ក្មេង​ប្រុសគ្រប់អាយុ​ម្នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី ៤ នាក់

ក្មេ​ងៗ​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាលប្រព្រឹត្តិអំពើ​រំលោភ​អស់​ទាស់

Categories: កុមារា, ក្មេងប្រុស, បទល្មើសកុមារ, សង្គមរស់នៅ | Tags: , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: