ចាប់ជនជាតិអង់គ្លេសម្នាក់ ទិញពេស្យាចារកុមារ


Wednesday, 12 January 2011 01:07

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ នគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជន បានឃាត់ខ្លួនលោក  Layland Robert Sydney  ជនជាតិអង់គ្លេស  ករណីសង្ស័យការ ទិញពេស្យាចារកុមារ និងបៀត បៀនកេរ្តិ៍ខ្មាស់ ។
ប៉ូលីសបានឲដឹងថា ក្រោយពីទទួលបានការផ្តល់ព័ត៌មានតាមទូរស័ព្ទអចិន្ត្រៃយ៍ (០១៧ ២៥៨ ២២២) កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ថា នៅហាងលក់វត្ថុអនុស្សាវរីយ៍ឈ្មោះ ភីនណាយូវែលរី ស្ថិតនៅមណ្ឌលមួយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានថៅកែហាងឈ្មោះ Robert Layland ហៅ BOB ភេទប្រុស ជនជាតិអង់គ្លេស បាននាំក្មេងប្រុសៗដែលមានអាយុ ១២ ទៅ ១៥ឆ្នាំ អោយចូលធ្វើការក្នុងហាង និងប្រើក្មេងទាំងនោះ អោយដើរលក់វត្ថុអនុវស្សាវរីយ៍ និងអោយក្មេងទាំងនោះស្នាក់នៅក្នុងហាងនៅពេលយប់ ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឃ្លាំមើល និងបានធ្វើសម្ភាសន៍ជាមួយជនរងគ្រោះរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ ។ បើករណីជនសង្ស័យត្រូវបានរកឃើញថាមានកំហុស នឹងត្រូវមានទោសដាក់ឲជាប់ពន្ធនាគារ ។ យោងតាមច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ មាត្រាទី ៣៤ បានចែងថាៈ  ជនណារួមភេទ ឬធ្វើអំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនិងភេទជាមួយអនីតិជន ដែលមានអាយុចាប់ពី ១៥ឆ្នាំ ឡើងទៅ ដោយផ្តល់ ឬសន្យាផ្តល់វត្ថុមានតំលៃអ្វីមួយទៅឲអនីតិជននោះ ឬទៅឲអន្តរការី ឪពុកម្តាយ អ្នកអាណាព្យាបាល ឬជនដទៃទៀត ដែលគ្រប់គ្រង ឬត្រួតពិនិត្យលើអនីតិជននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ដល់ ៥ឆ្នាំ ។ ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ

ប្រភព៖ ភ្នំពេញដេលីញូវ

Categories: កុមារ, កុមារា, ក្មេងប្រុស, ក្មេងប្រុសអាស៊ី, បទល្មើសកុមារ, រឿងអាសអាភាស, សង្គមរស់នៅ | Tags: , , , , , , , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: